ពេលវេលាចេះតែដើរទៅមុខឥតឈប់មិនឈរ ដំណើរមួយៗរបស់បុរសម្នាក់ចុះពីលើឡានទំនើបរបស់ខ្លួនរួចក៏ដើរឆ្ពោះទៅបន្ទប់ខនដូរដែលមាតម្លៃកប់ពពករបស់ខ្លួន ។ គ្រាន់តែបានចូលមកខាងក្នុងនាយក៏ទម្លាក់ខ្លួនទៅពូកហាក់ដូចជាហត់នឿយខ្លាំងណាស់....
« មិនយូរទេ យើងនឹងបានជួបគ្នា !! » នាយសម្លឹងមើលរូបភាពដែលមានលើទូរស័ព្ទ រួចក៏និយាយឡើងដោយក្តីនឹករលឹក ចង់ជួប ចង់ឃើញមុខមនុស្សម្នាក់នឹងខ្លាំងណាស់ និយាយហើយនាយក៏គេងលង់លក់បាត់ដោយភាពហត់នើយពីការធ្វើដំណើររបស់ខ្លួន
+កាត់
ស្ថិតក្រោមការសម្រាកនឹងការមើលថែយកទុកចិត្តទុកដាក់របស់ហ៊ីស៊ឹងធ្វើឲ្យនាយតូចជេយ៍ឆាប់ជាសះស្បើយបានយ៉ាងលឿន ។ តាំងពីនាយតូចឈឺគេហាក់ផ្លាស់ប្តូរចរិកខុសប្លែកពីមុនសឹងតែទាំងស្រុង ។ ពីមុនជេយ៍សែនស្អប់ហ៊ីស៊ឹងតែលូវក៏បាត់មុខមិនបានទៅតាមហ៊ីស៊ឹងគ្រប់ទីកន្លែង!។
« លោក! » ជេយ៍ដែលអង្គុយលើសាឡុងងើបអង្គុយឆ្ងក់ហៅអ្នកដែលកំពុងធ្វើការដែលនៅក្បែរខ្លួនគួរសម ( បញ្ជាក់គឺនៅក្នុងក្រុមហ៊ុន )
« ហ៊ឹម មានការអី ?? » នាយក្រាស់ងាកសម្លឹងនាយតូចរួចក៏សួរ
« ខ្ញុំឃ្លាន ពួកយើងទៅញ៉ាំអីទៅណា៎?? » ជេយ៍ដើរទៅក្បែរហ៊ីស៊ឹងរួចក៏និយាយដោយសម្តីទន់ភ្លន់ហាក់ចង់ឲ្យនាយជូនខ្លួនទៅ
« មិនបានទេ ការងារបងច្រើនណាស់បងត្រូវបង្ហើយវានៅថ្ងៃនេះ!! » នាយឆ្លើយតបហើយក៏ងាកទៅមុខកុំព្យូទ័រវិញ នាយតូចឃើញបែបនេះហាក់ទើសចិត្តទើបសម្រេចចិត្តបិទកុំព្យូទ័ររបស់នាយហើយក៏ឡើងទៅអង្គុយលើភ្លៅរបស់នាយក្រាស់ ឯដៃតូចៗក៏ចាប់បង្វែរផ្ទៃមុខនាយឲ្យនៅទល់មុខនឹងមុខរបស់ខ្លួន
« អូនធ្វើអី ?? » ហ៊ីស៊ឹង
« ធ្វើអី?? ខ្ញុំកំពុងតែជិះសេះទេដឹង » នាយតូចឆ្លើយហាក់មិនខ្វល់ថាខ្លួនកំពុងតែដុតអ្នកខាងក្រោមឲ្យខ្នក់ខ្នាញ់នឹងចរិករបស់ខ្លួន
« ក៏ពិតមែនហើយ ព្រោះថ្ងៃមុនអូនជិះវាឡើងដេកឈឺទៅហើយ ហេតុអីក៏ចង់ជិះវាទៀត » នាយក្រាស់ក៏មិនណយតបតទៅកាន់នាយតូចវិញដោយសម្តីដែលធ្វើឲ្យនាយតូចនឹកឃើញរឿងនោះ នាយតូចសែនខ្មាស់ខ្លួនឯងដែលត្រូវភ្លាត់ជាមួយមនុស្សប្រុសម្នាក់នេះ
« គម្រក់ » ជេយ៍ខាំមាត់សង្កត់ស្តីតបទៅវិញដោយចង់បានចាប់នាយឲ្យទៅខ្លាស៊ីឲ្យបាត់
« គម្រក់អ្វីទៅ គ្រាន់តែមានសិចជាមួយគូរដណ្តឹងរបស់ខ្លួនឯង ?? » ហ៊ីស៊ឹង
« ថើបបន្តិចបានឬអត់?? » ក្រោយពីសម្លឹងមុខគ្នាយ៉ាងយូរនាយក្រាស់ក៏ស្តីឡើង ជាពាក្យដែលគួរឲ្យចង់សើចនេះឬចរិករបស់ លី ហ៊ីស៊ឹង
« ហ៊ីស៊ឹង!! » ទ្វារត្រូវបានបើកដោយដៃមនុស្សស្រីម្នាក់ នាងដើរចូលមកខាងក្នុងទាំងចិត្តខឹងដែលឃើញអ្នកទាំងនេះកំពុងតែចង់ធ្វើរឿងមិនគប្បីនៅក្នុងបន្ទប់ធ្វើការនេះ
« ហ្វីរ៉ា » នាយតូចបានចុះពីលើនាយក្រាស់បន្ទាប់ពីស្រីម្នាក់នេះបើកទ្វារចូលមក ឯហ៊ីស៊ឹងក៏ចាប់ផ្តើមភ្ញាក់ផ្អើលនឹងវត្តមានរបស់ស្រីម្នាក់នេះ
+ ហ្វីរ៉ា អាយ៍លីស
នាងមានវ័យ ២៦ឆ្នាំនាងជាកូនស្រីច្បងនៅក្នុងត្រកូលអាយ៍លីសនេះ នាងជាមនុស្សស្អាតល្អឥតខ្ចោះបើគិតលើសម្រស់ ។ សព្វថ្ងៃនេះគ្រួសាររបស់នាងក៏មានភាគហ៊ុនខ្លះនៅក្នុងក្រុមហ៊ុនរបស់ហ៊ីស៊ឹងដែរ ហើយអ្នកទាំង២ក៏ធ្លាប់មានចំណងស្នេហាដ៏ស្អិតរមួតនឹងគ្នាដែរតែគួរឲ្យស្តាយនាងបែរជាចាកចោលហ៊ីស៊ឹងដើម្បីទ្រព្យសម្បត្តិទៅវិញ....៕
« ចាំឈ្មោះអូនបានច្បាស់ណាស់ ចុះក្មេងនេះជាអ្នកណា?? » ហ្វីរ៉ាដើរទៅក្បែរហ៊ីស៊ឹងយ៉ាងស្និតស្នាលដោយយកដៃស្រឡូនរបស់នាងអង្អែលលើផែនថ្ពាល់របស់ហ៊ីស៊ឹងដោយមិនញញើតដៃ
« អនាគតប្រពន្ធរបស់ខ្ញុំ❗️» ហ៊ីស៊ឹងថយក្រោយមកក្បែរនឹងជេយ៍រួចក៏ស្តីតបឡើងទាំងញញឹមសម្លឹងមុខជេយ៍មិនដាច់ ឯដៃក៏ចេះតែទាញជេយ៍ឲ្យកាន់តែមកជិតគ្នាលើសដើម
« នេះបងបំភ្លេចស្នេហ៍គ្រាដំបូងរវាងពួកយើងបានហើយ ?? » ហ្វីរ៉ាហាក់មិនខ្លាចហ៊ីស៊ឹងអ្វីបន្តិចបែរជាលើករឿងដែលវាកន្លងហួសជាច្រើនឆ្នាំមកនិយាយដោយបញ្ចេញកាយវិការស្និតស្នាលហួសពីការស្មាន
« នេះ ខ្ញុំនិយាយបែបនេះមិនមែនគិតចង់និយាយបញ្ឆេះឬក៏កោះកកាយស្នេហា៎ចាស់មកវិញនោះទេ កុំយល់ច្រលំអី?? » កាយវិការសម្តីឌឺដងទៅកាន់នាយតូចជេយ៍ ហាក់មិនដាច់ហ្វីរ៉ាហាក់ចង់លែងជាមួយភ្លើងដែលកំពុងសម្ងំលាក់ទុក
« គ្រាន់តែស្នេហាដំបូងហេតុអីអនាគតប្តីរបស់ខ្ញុំបំភ្លេចមិនបាន?? វាគ្រាន់តែជារឿងឥតប្រយោជន៍ រឿងដែលបងត្រូវតែចង់ចាំពេលនេះគឺពេលវេលានៅជាមួយអូនតែប៉ុណ្ណោះយល់ទេ?? » ការឆ្លើយតបដែលធ្វើឲ្យកញ្ញាហ្វីរ៉ាបានត្រឹមតែខឹងក្នុងចិត្តតែមិនអាចបង្ហាញចេញមក នាយតូចជេយ៍ចាប់កាន់ផ្ទៃមុខរបស់អនាគតស្វាមីឲ្យមកមើលមុខខ្លួន ឯសព្វនាមក៏ត្រូវប្តូរតាមស្ថានកាលដូចគ្នា
« បងគិតយើងគួរតែទៅរកអីញ៉ាំល្អទេ ព្រោះមុននេះអូនថាឃ្លាននោះអី ?? » ហ៊ីស៊ឹង
« នេះបងមិនមានចិត្តបបួលអ្នកនាងហ្វីរ៉ាទៅជាមួយទេ?? » ជេយ៍
« មិនបាច់ទេយើងទៅតែពីរនាក់ល្អជាង ! ព្រោះបងមិនចូលចិត្តមនុស្សជ្រៀតជ្រែក » ហ៊ីស៊ឹង ថាហើយអ្នកទាំងពីរក៏ដើរចេញទុកឲ្យហ្វីរ៉ានៅក្នុងបន្ទប់តែម្នាក់ឯង
« អាយ៎ អាក្មេងឆ្គួត » កំហឹងទាំងប៉ុន្មានក៏ត្រូវបញ្ចេញចេញមកទាំងទឹកមុខពោរពេញដោយការស្អប់ ហ្វីរ៉ាសម្លឹងមើលពីការដើររបស់អ្នកទាំងពីររហូតដល់ផុតកន្ទុយភ្នែ្កក
+ភូមិគ្រឹះលី
វេលកាន់តែបាក់រសៀលក្រឡេកមើលនៅក្បែរភូមិគ្រឹះត្រកូលលីបានបង្ហាញឲ្យឃើញនូវឡានទំនើបសេរីចុងក្រោយបង្អស់បើកមកក្បែរភូមិគ្រឹះនេះ
« ជូនអូនតែត្រឹមនេះបានហើយ អូនខ្លាចបងប្រុសអូនមកឃើញ ! » ស៊ូនូស្តីតបទៅកាន់អ្នកម្ខាងទៀតដោយខ្លួនប្រញាប់ប្រញាលចុះពីឡានតែក៏ត្រូវ
« រង្វាន់?? » នីគី ចាប់ដែរបស់ស៊ូនូជាប់ដោយទាមទាររករង្វាន់
« យ៉ាងមិចប៉ុន្មានថ្ងៃនេះបងមិនទាន់ឆ្អែតឆ្អន់ទេហេស៎ ?? » ស៊ូនូហាក់មិនយល់ពីនាយនេះខ្លួនខំនៅជាមួយនាយដល់តែ២ ៣ថ្ងៃសុខចិត្តឲ្យបងប្រុសខកចិត្តនឹងខ្លួនដើម្បីមកនៅជាមួយនាយ
« ច្បាស់ជានៅហើយ ប្រសិនបើបងធ្វើវាបានរាល់ថ្ងៃបងក៏ពេញចិត្តខ្លាំងណាស់ សឺត.... » សម្តីគួរឲ្យរអើមធ្វើឲ្យស៊ូនូព្រឺសម្បុរខ្ញាក់ៗ មាត់តូចដូចកូនទាឆ្មក់ថើបថ្ពាល់ដ៏ទន់របស់នាយតូចទាំងពេញចិត្តពេញថ្លើម
« អូនទៅហើយ » ស៊ូនូ
« ជួបគ្នាថ្ងៃក្រោយអូនសម្លាញ់ » នីគី
« បាច់ជួបក៏ល្អណា៎ ហ្វូ » នាយតូចដើរបណ្តើរក៏និយាយបណ្តើររហូតដល់ភូមិគ្រឹះរបស់ខ្លួន ដំណើរលបៗហាក់ដូចជាចោរដើរចូលទៅក្នុងបន្ទប់ខ្លួនវិះនឹងបានសម្រេចទៅហើយក៏....
« ខានជួបគ្នាយូរហើយ បងនូ ❗️» សម្លេងបុរសមិនស្គាល់មុខបន្លឺនៅពីក្រោយខ្នងរបស់នាយតូច
« ជុងវ៉ុន »
______________.
តួថ្មីមកហើយ😩
Enjoy your read na bye 👋🤍
YOU ARE READING
បងប្រុសរបស់ខ្ញុំ. • // SungJake // •
Romance« គ្រប់យ៉ាងបានរៀបចំជាសម្រេចសម្រាប់ហ្គេមមួយនេះ »
