Ep7 : អនាគតប្រពន្ធ

1.1K 115 6
                                        

ស្ថិតក្នុងបន្ទប់មួយដែលមាននាយតូចកំពុងតែគេងលង់លក់ទាំងមានស្នាមក្រហមជាំពាសពេញរាងកាយ បន្ថែមពីនេះក៏មាននាយក្រាស់កំពុងតែគេអោបកាយតូចជាប់ហាក់មិនចង់ឃ្លាតឆ្ងាយទៅណា ។ ថ្មើនេះម៉ោង១១ទៅហើយតែអ្នកទាំង២នៅតែគេងហាក់ដូចជាបាក់ស្បាតរឿងកាលពីយប់មិញ!!
« ហ៊ឹម...ជេយ៉ុននី » ស៊ុងហ៊ុនក្រោកឡើងបើកភ្នែកសម្លឹងមើលអ្នកនៅក្នុងរង្វង់ដៃខ្លួន ថែមពីនោះដៃមាំបែកសរសៃអង្អែលសក់កាយតូចតិចៗ ហាក់ដូចជាកំពុងដាស់នាយតូចឲ្យក្រោក
« សុំគេងបន្តិចទៀត » មាត់ហើបនិយាយតែភ្នែកនៅតែបិទ គ្រាន់តែនិយាយរួចនាយតូចក៏បង្វែរខ្លួនទៅម្ខាងទៀតដូចជាគេងបែរខ្នងដាក់នាយ
« បើអូននៅតែគេងបែបនេះទៀត បងរំលោភអូនម្ដងទៀតមិនខាននោះទេ ជេយ៉ុន !! » ស៊ុងហ៊ុនសង្គ្រឺតធ្មេញសម្លឹងមើលផែនខ្នងរបស់ជេយ៉ុនថែមទាំងប្រើសម្តីគួរឲ្យចង់ចាប់ទះចេញមកទៀត
   « ក៏ធ្វើទៅ បើបងនៅមានកម្លាំង! » និយាយរួចជេយ៉ុនក៏គេងបន្តហាក់មិនខ្វល់ពីសម្តីបងប្រុសខ្លួនអ្វីបន្តិចសោះ  ស៊ុងហ៊ុននេះក៏មិនណយក៏ធ្វើជាថើបថើរលើផែនខ្នងដែលស្នាមរួចហើយនោះម្តងជាពីរដង ឯដៃក៏រាវលើសព្វសាច់របស់កាយតូចមិនសេសសល់
   « ឈប់ភ្លាមទៅ! » ជេយ៉ុនបែរមុខមករកនាយទាំងទឹកមុខក្រហមច្រាល នេះខ្លួនមិនគិតថាបងប្រុសរោគចិត្តម្នាក់នៀកនៅចង់បន្តទាំងដែលខ្លួនគ្មានកម្លាំងអ្វីបន្តិចនៅក្នុងខ្លួន
   « អៅ! បងគ្រាន់តែធ្វើតាមសម្តីរបស់អូន »
   « កុំមកឌឺ ហឹស៎ »
   « នេះអូនខឹងគួរឲ្យស្រឡាញ់យ៉ាងនេះហេស៎ សឺត » បបូរមាត់ដ៏ច្រលើមផ្តិតស្នាមថើបទៅលើផែនថ្ពាល់របស់ជេយ៉ុនដោយមិនខ្វល់គេមានអារម្មណ៍យ៉ាងមិចនោះទេ
« ល្មមបានហើយ យ៉ាងមិចយប់មិញបងមិនឆ្អែតឆ្អន់ទេ » ជេយ៉ុនសង្គ្រឺតធ្មេញនឹងកាយវិការបស់ស៊ុងហ៊ុនដែលលូកលាន់ខ្លួនមិនចេះឈប់ដៃឲ្យរវាមចេះរាវនេះរាវនោះ ឯមាត់ក៏ចេះតែច្រលើមថើបថើរលើដងខ្លួនគេមិនដឹងជាប៉ុន្មានដង
« អត់ » សម្តីមួយម៉ាត់តែបញ្ជាក់យ៉ាងច្បាស់ ធ្វើឲ្យជេយ៉ុនអស់ពាក្យនឹងនិយាយតបតទៅនាយវិញ
   « លែងអូនទៅ អូនទៅងូតទឹក ! » ដោយធុញនឹងស៊ុងហ៊ុនពេកទើបជេយ៉ុនគេសម្រេចថានឹងមិនគេងបន្តនោះឡើយ រួចខ្លួនក៏បម្រុងនឹងទៅសម្អាតខ្លួនដូចគ្នា
   « ងូតទឹកទាំងពីរនាក់ល្អទេ?? » សម្តីខ្សឹបនឹងត្រចៀកនាយតូចយ៉ាងច្បាស់ៗពីសម្តីបងប្រុសម្នាក់នេះ ថានាយរោគចិត្តយ៉ាងណានោះ
   « អត់ទេ » ថាហើយជេយ៉ុនក៏ដើរចុះពីលើគ្រែសម្តៅទៅក្នុងបន្ទប់ទឹកបាត់ ទុកឲ្យនាយក្រាស់សើចហួសចិត្តនឹងចរិកក្រមិចក្រមើមរបស់នាយតូច សើចមិនទាន់នឹងអស់ចិត្តផងសារមួយក៏លោតឡើងនៅក្នុងទូរស័ព្ទរបស់នាយ ។ មិនចាំយូរស៊ុងហ៊ុនក៏យកមកមើលរួចក៏ចុះពីលើគ្រែដើម្បីរៀបចំខ្លួនចាំនាយតូចទុកជាមុន
  +២០នាទីកន្លងផុតទៅនាយតូចក៏ចេញមកជាមួយកន្សែងបិទបាត់ត្រឹមទ្រូង នាយតូចដើរយឺតៗក៏មិនប្រទះនឹងនាយក្រាស់នោះដែរតែបែរជាប្រទះនឹងសម្លៀកបំពាក់ដែលរៀបចំយ៉ាងរៀបរយសម្រាប់ខ្លួន ។
   ( រៀបចំខ្លួនឲ្យស្អាតណា៎ បងចាំនៅខាងក្រោម ) ក្នុងក្រដាសសរសេរយ៉ាងច្បាស់ពីតួអក្សរនីមួយៗ ជេយ៉ុនអានរួចក៏យកសម្លៀកបំពាក់នោះមកស្លៀកលើខ្លួន  សម្លៀកបំពាក់យ៉ាងប្រណិតបានបំពាក់លើរាងកាយដ៏ល្អឥតខ្ចោះទើបមើលទៅកាន់តែស្អាត។
   « ឲ្យអូនស្លៀកពាក់បែបនេះចង់នាំអូនទៅកន្លែងណា៎ទៀតហើយ ?? » នាយតូចដើរចុះមកខាងក្រោមទើបប្រទះនឹងស៊ុងហ៊ុនដែលអង្គុយនៅលើសាឡុងទើបនាយតូចក៏ប្រញាប់ប្រញាលដែរទៅ ទើបបោះសំនួរនេះទៅនាយវិញ
« ទៅដល់អូនគង់តែដឹង! តោះឆាប់ឡើងថ្មើរនេះទម្រាំតែទៅដល់ប្រហែលយប់ណាស់ហើយ » ស៊ុងហ៊ុននិយាយដោយញញឹមទៅកាន់ជេយ៉ុន ឯដៃក៏កៀកចង្កេះនាយតូចឲ្យដើរតាមខ្លួនរហូតដល់ឡាន!!

+ កាត់

តែមួយព្រិចភ្នែកពេលរាត្រីក៏ឈានចូលមកដល់ស្ថិតក្នុងកម្មវិធីមួយដែលសម្បូរដោយអ្នកមានមុខមាត់ជាច្រើនជាពិសេសអ្នកជំនួញនេះតែម្តង ។ ក្នុងពិធីនោះក៏បានបង្ហាញឲ្យឃើញពី ស៊ូនូ ដែលជាតារាសម្រស់នៅក្នុងពិធីនេះតែម្តង នាយតូចដើរមួយៗដោយនៅក្នុងដៃក៏មានកាន់កែវស្រាមួយកែវផងដែរ!
« អួយ៎ » ដោយភាពស្រវឹងនាយតូចក៏បានដើរទៅប៉ះនឹងបុរសមាឌមាំ សម្បុរសកម្ពស់ខ្ពស់ម្នាក់
« មិនអីមែនទេ អនាគតប្រពន្ធ ❗️» កាយតូចដែលស្ថិតក្នុងរង្វង់ដៃបុរសខាងមុខខ្លួន ក៏ត្រូវភ្ញាក់នឹងសម្តីរបស់អ្នកម្ខាងទៀតទាំងភ្ញាក់ផ្អើល
« នីគី!! » ស៊ូនូ
« ភ្ញាក់ផ្អើលអ្វីម្ល៉េះ » នីគី
« បងមកបានយ៉ាងមិច?? » នាយតូចភ្ញាក់ខ្លួនដូចគេយកទឹកមកជះលើខ្លួន
« ម្ចាស់កម្មវិធីក៏ជាអ្នកអញ្ជើញបងមក បងមិនមែនមកដោយគ្មានការអញ្ជើញនោះទេ » នីគីឆ្លើយតបទៅអ្នកខាងមុខខ្លួនដោយមិនខ្វល់អ្វីសោះ ( បញ្ជាក់ស៊ូនូបានទាញដៃនាំនីគីចេញមកកន្លែងស្ងាត់ហើយមិនមែនក្នុងកម្មវិធីនោះទេ )
« បងមកនេះមិនខ្លាចបងប្រុសអូនទេឬ?? »
« មិនខ្លាចនោះទេ បាទ៎ »
« មិខខ្លាចតែក៏មិនហ៊ាន »
« មិចក៏ថាបងមិនហ៊ាន បងហ៊ានខ្លាំងណាស់ដែលហ៊ានលបលួចទាក់ទងនឹងអូនដែលជាប្អូនប្រុសសំណព្វរបស់គេ » នីគីនិយាយឡើងទាំងមានមោនភាពដោយភាពជាអ្នកឈ្នះ ឯរាងកាយរបស់ទាំងពីរក៏ប្រកៀកគ្នាដូចមនុស្សតែមួយទៅហើយ
« បើមិនមែនបងចាប់បង្ខំអូន អូនក៏មិនព្រមទាក់ទងជាមួយនឹងបងដែរ » ស៊ូនូ
   « អ្នកណាចាប់បង្ខំអូន មិនមែនអូនជាអ្នកយល់ព្រមដោយខ្លួនឯងទេហេស៎ ?? » នីគី
« លែងអូនបានហើយ ប្រយ័ត្នតែបងប្រុសអូនមកឃើញស្លាប់មិនខានទេ ! » ស៊ូនូនិយាយទាំងខំរើបម្រាស់ចេញពីនីគី តែរើយ៉ាងណាក៏នៅតែត្រូវបាននាយចាប់ជាប់
« អេ៎ អូនចង់ទៅណាបើខ្លួនឡើងស្រវឹងជោគជាំបែបនេះ?? » នីគីនិយាយទាំងសម្លឹងមើលមុខរបស់នាយតូច
« ខ្ញុំមិនបានស្រវឹង!! »
« អូនកើតអី?? » ដោយចរិកប្លែកៗរបស់ស៊ូនូ ធ្វើឲ្យនាយចំឡែកចិត្តខុសពីធម្មតា តាំងពីទាក់ទងគ្នាមកស៊ូនូមិនដែលបែបនេះមិនហ៊ានសូម្បីតែប៉ះពាល់គ្រឿងស្រវឹង
« ឆ្លើយនឹងបង ស៊ូនូ !! » នាយចាប់ស្មាទាំងគូររបស់នាយតូចចប់ដោយមិនភ្លេចប្រាប់បញ្ជាក់ឲ្យនាយតូចឆ្លើយនឹងខ្លួន

« បងមានចិត្តលើបងជេយ៍មែនទេ?? »

« ហាស៎ ! »

« ក៏ឆ្លើយនឹងអូនសិនមក »

« មិនមាននោះទេហើយក៏មិនធ្លាប់សូម្បីតែគិត !! »

« បងកុហក »

« អ្ហឺម »



_____________
Enjoy your read na 🤍

បងប្រុសរបស់ខ្ញុំ.   • // SungJake // • Where stories live. Discover now