"អាចោរអ្នកប្រុស"

Começar do início
                                        

ណាមឆុលសង្កេតឃើញពីចំណុចអ្វីមួយដែលជីមីនមាន តែគេបានត្រឹមតែគិតមិនបាននិយាយអ្វីចេញមកឡើយ ទោះជាមើលឃើញបែបណាវាអាចគ្រាន់តែជាការគិតរបស់គេតែប៉ុណ្ណោះ មិនគួរយកវាមកលូកឡំនោះទេ។​

«គេទៅណាហើយ?​»

«ចូលទៅក្នុងឡានមុនហើយអ្នកប្រុស»

«តោះប្រញាប់ចេញដំណើរទៅ» បោះប្រយោគទៅកាន់កូនចៅនិងអង្គរក្សនូវប្រយោគនេះហើយ ទើបអ្នកប្រុសនិងកូនចៅបានចេញដំណើរអមទៅកាន់ប្រលានយន្តហោះដំណើរគ្នា ដើម្បីឆ្ពោះទៅកាន់​ប្រទេសកូរ៉េខាងត្បូង​វិញឲ្យបានកាន់តែលឿននិងកាន់តែល្អ។​

«មិនអង្គុយខាងក្រោយទេហ្អេស៎?​» ពេលមកដល់រថយន្តហើយ អ្នកប្រុសបែរជាមិនព្រមឡើងងាកសម្លឹងទៅ​ណាមឆុលព្រោះតែគិតថាណាមឆុលនឹងអង្គុយនៅក្បាំងខាងក្រោយនោះហើយ

«អត់ទេអ្នកប្រុស ខ្ញុំអង្គុយក្បែរតៃកុងឡានទើបងាយស្រួលជាង»

«អរ អូខេ» ឃើញទឹកមុខណាមឆុលដូចគួរឲ្យសង្ស័យដែរ តែគេក៏មិនចង់សួរនាំច្រើន ទើបឡើងលើរថយន្តរួចណាមឆុលទាញទ្វារឡានមកបិទទើបគេឡើងទៅអង្គុយនៅក្បាំងខាងមុខឡានតាមក្រោយ។​

ក្នុងដំណើរទៅកាន់​ប្រលានយន្តហោះមិនចំណាយពេលវេលាយូរនោះឡើយ ត្រឹមតែដប់នាទីចេញពីវិមាន​វេនស្គី ពួកគេក៏បានមកដល់​ប្រលាន​ឯកជនមួយដែលត្រៀមសម្រាប់ការ​ហោះហើរទៅកាន់​ប្រទេសរបស់ខ្លួនវិញ ដែលជាកូន​ប្រសារបស់លោកវេនស្គីនោះហើយ។​

ណាមឆុលប្រញាប់ចុះពីរថយន្តមកដើម្បីបើកទ្វារឡានឲ្យអ្នកប្រុស តែរូបភាពដែលគេបានឃើញហាក់ដូចជាមិនអាចទទួលយកបាន ព្រោះថាចៅហ្វាយគេកំពុងតែបីក្មេងប្រុសម្នាក់ដែលគេតែងនិយាយថាជាអ្នកបម្រើ តែពេលនេះបែរជាបីរាងតូចនៅក្នុងដៃដោយមិនព្យាយាមដាស់រាងតូចទៅវិញ?​

«កុំធ្វើមុខបែបនេះ យើងដាស់គេមិនភ្ញាក់ទើបបីតែម្តងទៅ» មុននឹងដើរចេញទៅរកយន្តហោះ គេក៏មិនភ្លេចឆ្លើយទៅឲ្យណាមឆុលជាមុនដែរ ព្រោះកំពុងមើលគេភ្លឹកខ្លាំងណាស់ ដូចជាមនុស្សដែលភ្ញាក់ផ្អើលខ្លាំងណាស់អញ្ចឹង។​

ភក្តីស្នេហ៍🌘(✅)Onde histórias criam vida. Descubra agora