Part 24 "សំណព្វបេះដូងបង"

601 45 7
                                        

"សួស្តីសម្លាញ់ ល្ងាចនេះទំនេរទ-"

"សម្លាញ់ក្បាលឯងស្អី គ្មានដឹងពេលដឹងវេលាគេស្អីសោះអញ្ចឹង យើងមិនទំនេរទេ!!" នរៈសង្ហារខាំមាត់ទាំងក្នាញ់ រួចក៏ស្ទុះងើបពីកៅអីបន្តនិយាយច្រឡោតឡើងទាំងមុខមាំ ជ្រួញចិញ្ចើមមិនពេញចិត្ត។

"ចុម កើតស្អីអានេះ? ហើយយើងខុសអី?" កម្លោះសង្ហារ ជេយ៍ឯណេះវិញហើយហេតុតែពុំដឹងខ្លួននាយលើកដៃមក ចង្អុលខ្លួនឯងទាំងធ្វើមុខឡេឡង់ហាក់មិនយល់សាច់ការ សាច់កាប់អ្វីសោះឡើយ។

"អេ្ហស៎! ជេគឯងជួយគិតមើលបងមានខុសអីអត់?" ក្រឡេកខ្វាច់ឃើញវត្តមានមាឌតូចល្អិតនៅឈរម្ខាងទាំងកំពុងឈរធ្វើមុខម៉ក់ៗជេយ៍ក៏រហ័សសួរមាឌល្អិតតែម្ដង។

"..." ជំនួសដោយការនិយាយឆ្លើយតបរាងតូចបានត្រឹមក្រ វីក្បាលយតតាត់បញ្ជាក់ថាគេក៏មិនដឹងដូចគ្នា។
"ណ្ហើយ គ្មានអីទេ ហើយឯងមកថ្ងៃនេះមានការអី?" ដោយមិនចង់វែងឆ្ងាយរាងក្រាស់ក៏ប្តូរប្រធានបទសួរ ទៅកាន់មិត្តខ្លួនវិញទាំងធុញទ្រាន់។

"ល្ងាចនេះយើងចង់បបួលឯងទៅក្រៅហ្នឹងណា ណាមួយ យើងមានរឿងចង់ពិភាក្សាជាមួយឯងបន្តិច" នាយសង្ហារ និយាយឡើងទាំងញញឹមបន្តិច។ មួយរយៈក្រោយមកនេះដោយសារតែពួកគេសុទ្ធតែរវល់ការរាងខ្លួនទើបពុំសូវជា បានចេញក្រៅជួបជុំគ្នាសោះឡើយទើបប៉ណ្តាលឱ្យជេយ៍ ឆ្លៀតមកបបួលទៅក្រៅជម្រះស្ត្រេសចោលម្តង។

"ទាល់តែជេគអនុញ្ញាតទើបយើងទៅ" ពាក្យសម្តីធម្មតាហីៗ របស់រាងក្រាស់មួយប្រយោគនេះធ្វើឱ្យនាយតូចជេគ ប្រហោងពោះប៉ុនលូទៅហើយ។ នេះគេកំពុងចាប់ផ្តើមចង់ឱ្យជេយ៍ដឹងពីទំនាក់ទំនងគេហើយមែនទេបានជានិយាយ ដូច្នោះទៅវិញ?!

"ហាស៎?!"
"នេះយើងស្ដាប់ច្រឡំមែន?" នាយសង្ហារគ្រាន់តែឮមិត្ត ខ្លួនពោលដូច្នោះនាយក៏រាងភ្ញាក់បន្តិចដែរ តែតាមពិតទៅ គេបានដឹងមុនរួចមកហើយគ្រាន់តែមិនគិតថានឹងមកឮបែបនេះចេញពីមាត់សុងហ៊ុនប៉ុណ្ណោះឦ មូលហេតុដែលគេដឹងក៏មិនឆ្ងាយណាស់ណាពីហ៊ីស៊ឹងដែរដៃគូវិភាគវែកញែកពីទំនាក់ទំនងស្នេហារបស់សុងហ៊ុននិងជេគ។

MY ONLY LOVEDove le storie prendono vita. Scoprilo ora