Part 18 «អត់ចង់ញុំាបាយទេ ចង់ញុំាអូន»

1K 79 14
                                        

++PJS GROUP

តុក~តុក

សំឡេងគោះទ្វារបន្លឺឡើងដាស់អារម្មណ៌នរៈសង្ហារចុងសុងឱ្យភ្ញាក់ខណៈនាយកំពុងមមាញឹកផ្ដោតអារម្មណ៌ពិតនិត្យឯកសារពីមួយសន្លឹកទៅមួយសន្លឹក ដោយឮដូច្នោះរាងសង្ហារក៏តបឡើងទាំងសំឡេងមាំត្រជាក់ស្រេបដើម្បីជាសញ្ញាអនុញ្ញាតឱ្យអ្នកខាងក្រៅអាចចូលមកខាងក្នុងបាន។

"ចូលមក!" នរៈសង្ហារពោលចប់សំឡេងបើកទ្វារក៏បន្លឺឡើងប៉ុន្តែនាយមិនចាប់អារម្មណ៌នោះទេខណៈពេលនេះនាយកំពុងតែផ្ដោតអារម្មណ៌ពិនិត្យឯកសារប៉ុណ្ណោះព្រោះគិតថាប្រហែលជាលេខាដែលត្រូវយកឯកសារមកឱ្យខ្លួនពិនិត្យប៉ុណ្ណោះ

"ហឹស នេះបងហ៊ាននិយាយសម្លុតដាក់អូនហើយនៅមិនសូម្បីងាកមកមុខមើលអូនផងហេស៎?" នាយតូច ជុងវ៉ុន ក្រោយបើកទ្វារចូលមកក្នុងអូហ្វីសភ្លាមក៏រហ័សស្រែករ៉េបមួយខ្សែយ៉ាងចាស់ដៃទាំងមុខមាំហាក់ខឹងនឹងនាមជាសង្សារដែលមិនងាកមុខមកមើលខ្លួនហាក់ដូចជានាយតូចជាខ្យល់

"វ៉ុននី បង-បងសុំទោស ហេតុអីក៏មិនប្រាប់បងមុនអញ្ចឹង?" ជេយ៍ ស្វាងចែសដូចគេជះទឹកកណ្ដាលមុខនាយសង្ហារស្រដីឡើងទាំងសំឡេងស្រទន់រហ័សទម្លាក់ឯកសារទាំងប៉ុន្មានចោលនៅលើតុរួចក្រោកឈរអស់កម្ពស់ដើរសម្ដៅមកឈរទល់មុខមាឌតូច

"ទូរស័ព្ទនៅឯណា?" ជុងវ៉ុន ធ្វើជាមិនចាប់អារម្មណ៌នឹងសម្ដីរាងសង្ហាររួចបង្វែសំណួរសួរទៅកាន់ជេយ៍ទាំងខ្លួនឈរឱបដៃរក្សាទេកមុខស្មើដដែល

"ទូរស័ព្ទបង? គឺនេះបាទ" នាយសង្ហារជេយ៍ សួរបញ្ជាក់ប៉ុន្តែជុងវ៉ុនមិនតបត្រឹមលើកចិញ្ចើមម្ខាងជាចម្លើយរួចនាយក្រាស់ក៏រហ័សហូតយកទូរស័ព្ទអាយហ្វូនពណ៌ខ្មៅក្រឹនម៉ូដទើបចេញចុងក្រាយចេញពីហោប៉ៅរួចក៏លើកបង្ហាយមាឌល្អិតរួចក៏ពោលឡើងទាំងញញឹមតិចៗ

"បងចុចចូលមើលកន្លែងប្រអប់សារទៅ!"

"អ្ហា៎ នេះបងអត់ឮសំឡេងរោទិ៍អ្វីសោះ បងសុំទោសពិតមែន បងសន្យានឹងមិនឱ្យមានលើកក្រោយទៀតទេ ណា៎បេប៊ីណា៎ សំណព្វបេះដូងបង" ក្រោយចុចមើលកន្លែងប្រអប់សារភ្លាមជេយ៍រហ័សស៊កទូរស័ព្ទទុករួចចាប់ដៃមាឌតូចទាំងសងមកផ្អឹបជាប់នឹងទ្រូងរួចក៏និយាយដោយសំឡេងស្រទន់បញ្ចេញទឹកមុខគួរឱ្យអាណិត តាមពិតទៅជុងវ៉ុនផ្ញើសារមកប្រាប់ជេយ៍មុន 5នាទីថាខ្លួននឹងមកក្រុមហ៊ុនប៉ុន្តែនាយរវល់តែផ្ដោតជាមួយនឹងឯកសារការងារទើបពុំសូវបានចុចចូលមើលទូរស័ព្ទ

MY ONLY LOVEWhere stories live. Discover now