"My Only Love"
Jake's house
បន្ទាប់ពីចំណាយពេល5នាទី សុងហ៊ុនក៏បានជូនជេគមកដល់ផ្ទះដោយសុវត្ថិភាពណាមួយហាងកាហ្វេនេះនៅមិនឆ្ងាយប៉ុន្មានដែរទើបចំណាយពេលបើកឡានលឿនមិនទាំងដល់5នាទីពេកទេ
«អរគុណច្រើនហើយណាសិស្សច្បង ដែលជូនខ្ញុំមកដល់ផ្ទះ» រាងតូច ជេគ និយាយអរគុណដោយលើកដៃសំពះយ៉ាងគួរសមមកកាន់សុងហ៊ុនកាលដែលនាយបានជូនខ្លួនមកដល់គេហដ្ឋានវិញ។
«មិនអីទេណា» សុងហ៊ុន ក៏តបទៅកាន់ជេគទាំងញញឹមដោយក្ដីពេញចិត្ត
«បាទ សុវត្ថិភាពតាមផ្លូវណា» ជេគ ញញឹមបន្តិចរួចក៏និយាយទៅកាន់សុងហ៊ុន
«បាទ» សុងហ៊ុន អើតពីក្នុងឡានតបទាំងញញឹមស្រស់មកកាន់ជេគត្រឹមនេះរួចក៏ចុចបិទកញ្ចក់ឡានផ្ដោតលើការបើកបរធ្វើដំណើរត្រឡប់ទៅផ្ទះខ្លួនវិញ
ជេគ នៅបន្ដឈរសម្លឹងមើលឡានសុងហ៊ុនដែលបើកចេញទៅអម្បាញ់មិញនេះទាល់តែផុតកន្ទុយភ្នែកទើបដើរសម្ដៅចូលទៅក្នុងផ្ទះខ្លួនដែរ។
_______
+ក្នុងផ្ទះ
«អា៎, នេះជេគមកវិញហើយហ៎កូន ហត់ទេ?» លោកស្រី សុីម ដើរចេញមកពីក្នុងផ្ទះបាយភ្លាមក៏ឃើញកូនប្រុសសំណព្វចិត្តដើរមករកខ្លួនរួចគាត់ក៏សួរទៅកាន់ជេគ
«បាទម៉ាក់ កូនមិនហត់ទេព្រោះអង្គុយបង្រៀននៅក្នុងតែម៉ាសុីនត្រជាក់ ហិហិ» ជេគ ដើរសម្ដៅមករកអ្នកជាម្ដាយស្ទុះមកឱបរួចក៏និយាយតបទៅកាន់ម៉ាក់ដោយស្នាមញញឹម
(មុនជេគទៅបង្រៀន ជេគក៏ប្រាប់ម៉ាក់គេដែរ ហើយរឿងដែលជេគលួចស្រលាញ់សុងហ៊ុនក៏គាត់បានដឹងដែរព្រោះតែមិត្តនិងប្អូនកំពូលមាត់ដាច...)
«ញញឹមស្រស់ណាស់ណ៎កូនម៉ាក់ ពេលបានបង្រៀនបងចឹង» លោកស្រី សុីម និយាយញ៉ោះជេគធ្វើឱ្យអ្នកដែលត្រូវគេញ៉ោះញញឹមខ្ជឹបមុខឡើងក្រហមព្រឿងៗ
«ម៉ាក់ហ៎ ក៏...»
«ក៏យ៉ាងម៉េច ក៏អៀនបងមែនទេកូន ហាហា»
«ម៉ាក់ កូនឡើងទៅងូតទឹកគេងហើយ ជុប» ដោយអៀនខ្លាំងពេកជេគមិនអាចប្រឈមមុខនឹងត្រូវម៉ាក់ញ៉ោះក៏ប្រញាប់ប្ដូរប្រធានបទ រួចថើបម៉ាក់គេមួយខ្សឺតហើយក៏រត់ត្រុយឡើងទៅក្នុងបន្ទប់តែម្ដង
ŞİMDİ OKUDUĞUN
MY ONLY LOVE
Hayran Kurgu"ខ្ញុំស្រលាញ់បង" "តែយើងមិនបានស្រលាញ់ឯងទេ យើងស្អប់ឯង!" _________ "ខ្ញុំស្អប់លោកបំផុត!" "តែបងស្រលាញ់អូនខ្លាំងបំផុត" Main roles : ផាក សុងហ៊ុន x សុីម ជេយុន Support roles : ផាក ចុងសុង x យ៉ាង ជុងវ៉ុន នីសុីមូរ...
