Part 10 "មនុស្សល្ងង់!"

884 68 22
                                        

"My Only Love"

Sunki's Scene 🎬

ស្ថិតនៅតាមផ្លូវជុំវិញមាត់ផ្លូវពោរពេញទៅដោយស្មៅ ដើមឈើ ពណ៌បៃតងខ្ចីគួរឱ្យចង់គយគន់ព្រោះទេសភាពស្អាតសែនត្រជាក់ភ្នែក ងាកមកមើលគូសង្សារមួយគូនេះកំពុងតែធ្វើដំណើរពីដើរលេងត្រឡប់ទៅផ្ទះវិញក្នុងឡានហាក់មានសភាពស្ងប់ស្ងាប់ព្រោះតែម្នាក់កំពុងតែងាកមកម្ខាងនែផ្លូវគយគន់ទេសភាព ម្នាក់ទៀតកំពុងផ្ដោតលើការបើកបរប៉ុន្តែហាក់ដូចជាមានអ្វីក្នុងចិត្តចង់និយាយ...

«ហឹមម ស៊ុននូជាងមួយម៉ោងហើយដែលអូនស្ងាត់មិនសូម្បីនិយាយរកបងមួយម៉ាត់បែបនេះ បងមិនស្រួលក្នុងចិត្តទេណា» ដោយនៅមិនសុខក្នុងខ្លួននាយសង្ហារក៏និយាយសួរនាំទៅកាន់អ្នកជាសង្សារដែលស្ងាត់ពុំមាត់ពុំក សោះឡើយនាយតូចងាកមុខទៅតែមើលទេសភាពប៉ុណ្ណោះ

«ហឹមម គ្មានអីទេ» នាយតូចតបមកកាន់នីគីវិញទាំងមុខស្ងួតដោយនៅតែមិនងាកមកមើលអ្នកម្ខាងទៀតដដែល នាយនៅតែងាកមុខចេញមកមើលទិដ្ឋភាពតាមមាត់ផ្លូវ

«បងដឹងថាអូនប្រហែលជាខឹងរឿងបងត្រូវទៅជប៉ុនវិញមែន?»

«បើដឹងហើយសួរធ្វើអី បើកតែឡានទៅ ខ្ញុំចង់ទៅផ្ទះឱ្យលឿន!»

«ស៊ុននូ កុំខឹងបងអីបានទេ បងទៅយ៉ាងយូរ 10 ខែប៉ុណ្ណោះ»

«...»

«អូនងាកមកមើលមុខបងបន្តិចបានទេ?» នីគី ដោយឃើញរាងតូចមិនឆ្លើយនាយក៏អែបគៀនរួចជាន់ហ្រ្វាំងឡានបញ្ឈប់ឡានមួយភ្លែតដើម្បីបន្តនិយាយលួងលោមអ្នកម្ខាងទៀតដោយរក្សាសម្ដីផ្អែមល្ហែមបំផុត

«យ៉ាងម៉េចឱ្យខ្ញុំងាកហ្នឹង ចង់ឃើញខ្ញុំយំណាស់មែនទេ ហឹក» នាយតូចបន្ទាប់ពីឮស្នើរឱ្យខ្លួនងាកមកមើលមុខនាយ រាងតូចក៏ងាកមកនិយាយតបនឹងនាយទាំងទឹកភ្នែកកំពុងតែហូរស្រក់ចុះកាត់ផែនថ្ពាល់ក្រពុំទាំងសង

«ស៊ុននូ កុំយំបានទេ បងមិនចង់ឃើញមនុស្សដែលបងស្រលាញ់យំនោះទេ អូនយំចឹងលែងស្អាតអស់ហើយនៀក!» នាយសង្ហារក្រោយឃើញថាអ្នកម្ខាងទៀតយំក៏រហ័សនិយាយទាំងក្ដីបារម្ភរួចយកដៃទាំងទ្វេមកជូតសម្អាតទឹកភ្នែកនាយតូចតិចៗ

MY ONLY LOVEWhere stories live. Discover now