ស្នូរសម្លេងតន្រ្ដីទ្រហឹងឡើងបូកផ្សំនឹងសម្លេងស្រែកហ៊ោ
កញ្រ្ចៀវរបស់ហ្វូងមនុស្សជាច្រើនកំពុងតែរាំរេគ្រវីញ័រញាក់តាមបទភ្លេងដែលកំពុងតែចាក់ ខ្លះក៏រាំ ខ្លះក៏ផឹកស្រាដោយមានស្រីកំដរឆ្វេងស្ដាំដែលស្ថិតនៅក្នុងក្លឹបកម្សាន្ដក៏ល្បីមួយកន្លែងក្នុងទីក្រុងសេអ៊ូល។
warning part បើពុំពេញចិត្តសូមកុំអាន ⚠️
"មកតែម្នាក់ឯងទេហ៎ ហ្អឹម?" សម្លេងស្រីក្រមុំរូបស្រស់ក៏ពោលឡើងខណៈនាងកំពុងកាន់កែវស្រាក្រហមឆ្អៅដើរសម្ដៅមករករាងសង្ហារដែលកំពុងគងទាក់ខ្លាកាន់ស្រាលើកមកក្រេបយករសជាតិដោយដៃម្ខាងទៀតកំពុងមមាញឹកចុចទូរស័ព្ទ
"អូហ៍ អត់ទេព្រោះខ្ញុំកំពុងរងចាំមិត្ត" រាងសង្ហារងាកមកឆ្លើយតបទៅកាន់នាងដោយមិនភ្លេចញញឹមបញ្ចេញមន្ដស្នេហ៍របស់នាយនោះឡើយ
"អរ អញ្ចឹងខ្ញុំអាចសុំអង្គុុយជាមួយផងបានទេ ទម្រាំតែមិត្តលោកមក?" នាងក្រមុំគ្រងឈុតរូបវាលខ្នងពណ៌ខ្មៅត្រឹមភ្លៅចំហដើមទ្រូង បបូរមាត់ក្រហមឆេះ ដើរសម្ដៅមកក្បែរសុងហ៊ុនរួចក៏ញញឹមបន្តិចមុននឹងនិយាយឡើងទាំងពុំមានការអៀនខ្មាស់អ្វីសោះឡើយ
"បានតាស៎ សូមអញ្ជើញ!"
"ហ្អឹម អរគុណលោកណាស់" ដោយទទួលបានការអនុញ្ញាតពីអ្នកម្ខាងទៀតនាងក្រមុំមិនបង្អង់យូរក៏រហ័សដើរមកអង្គុយខាងស្ដាំដៃនាយសង្ហារយ៉ាងស្និទ្ធ
ទឺង~ទឺង
កំពុងផឹកស្រាសើចសប្បាយរីករាយសុខៗសម្លេងទូរស័ព្ទរោទ៍បន្លឺឡើងបង្វែរអារម្មណ៌រាងក្រាស់ឱ្យងាកមកមើលទូរស័ព្ទខ្លួនដោយឃើញថាជាលេខរបស់មិត្ត នាយសង្ហាររហ័សទម្លាក់កែវស្រាទុករួចស្រវ៉ាលើកទូរស័ព្ទនិយាយឡើង
"អាឡូ ឯងមកយូរម្ល៉េះ នេះម៉ោង8ជាងហើយណា ក្រែងឯងណាត់យើងម៉ោង 7 ហេស៎?" សុងហ៊ុន លើកទទួលទូរស័ព្ទរួចនាយក៏និយាយឡើងទាំងជ្រួញចិញ្ចើមដោយសម្លេងង៉ុលៗព្រោះតែភាពស្រវឹង
"សុំទោសផងវ៉ើយ ព្រោះយើងមានការរវល់បន្តិចចាំលើកក្រោយទៅមិត្ត"
YOU ARE READING
MY ONLY LOVE
Fanfiction"ខ្ញុំស្រលាញ់បង" "តែយើងមិនបានស្រលាញ់ឯងទេ យើងស្អប់ឯង!" _________ "ខ្ញុំស្អប់លោកបំផុត!" "តែបងស្រលាញ់អូនខ្លាំងបំផុត" Main roles : ផាក សុងហ៊ុន x សុីម ជេយុន Support roles : ផាក ចុងសុង x យ៉ាង ជុងវ៉ុន នីសុីមូរ...
