++បីសប្ដាហ៍ក្រោយ
ធ្មេចបើកៗពេលវេលាដើរលឿនណាស់ លឿនដូចគេកុហកអញ្ចឹង អស់កាលជាងបីសប្ដាហ៍មកនេះសុងហ៊ុននិងជេគក៏ចាប់ផ្ដើមស្និទ្ធិស្នាលស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្ដែងដោយទង្វើល្អៗ និងការយកចិត្តដាក់ដែលសុងហ៊ុនបង្ហាញចេញមកទាំងប៉ុន្មានទើបធ្វើឱ្យរាងតូចជេគហាក់កាន់តែធ្លាក់ក្នុងអន្លង់ស្នេហ៍នាយជាទ្វេដងជាថ្មីម្ដងទៀត ចុងក្រោយជេគក៏យល់ព្រមបើកបេះដូងទទួលសុងហ៊ុនឱ្យមកគ្រប់គ្រងនិងមើលថែជាស្ថាពរ។
<<<ភូមិគ្រឹះ ផាក
នៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃ បង្ហាញឱ្យឃើញនូវវត្តមានវ័យចំណាស់ពីរនាក់ដែលត្រូវជាឱពុកម្ដាយហើយ ម្ខាងទៀតគឺវត្តមាននរៈសង្ហារពីរនាក់ទៀតដែលត្រូវជាកូនពួកគេកំពុងតែអង្គុយទទួលទានអាហារពេលព្រឹកយ៉ាងស្ងប់ស្ងាត់ដូច
"សុងហ៊ុន បងឯងជិតរៀបការហើយ ចុះឯងកាលរកកូនប្រសារឱ្យប៉ាដែរ?" ខណៈកំពុងស្រស់ស្រូបអាហារសុខៗ លោកផាកក៏និយាយសួរទៅកាន់កូនប្រុសបង្កើតទាំងញញឹមបង្វែររាល់ភាពស្ងប់ស្ងាត់
"កូនតឱ្យបងហុីមានប្រពន្ធមុនសិនចុះ សឹមកូនរកប្រពន្ធតាមក្រោយដែរប៉ា" នរៈសង្ហារពោលឡើងទាំងញឹមៗដាក់លោកផាកបន្តិចរួចក៏ងាកទៅម្ខាងធ្វើមុខឌឺញាក់ចិញ្ចើមម្ខាងឌឺដងបងប្រុស
"ចាំដល់ពេលណាទៀត? ប៉ាចង់បានកូនប្រសារហើយបងក៏ចង់បានប្អូនថ្លៃដែរ" ហុីសុឹង ពោលឡើងទាំងសម្លឹងមើលមុខប្អូនដោយស្នាមញញឹមជាប់ផ្ទៃមុខ
"ម៉ាក់! ម៉ាក់មើលប៉ាហើយបងហុីបង្ខំកូនឱ្យយកប្រពន្ធហ៎!!" មើលចុះៗ នេះមែនទេលោក CEO កម្លោះវ័យម្ភៃពីរឆ្នាំ បែរក្លាយជាកូនក្មេង 10ឆ្នាំមួយរំពេច នាយកម្លោះងាកទៅធ្វើជានិយាយដាក់អ្នកជាម្ដាយទាំងពេបមាត់ដូចកូនក្មេងទៅវិញ
"ហីយ៉ា ម្យ៉ាងដែរតាស៎សុងហ៊ុនម៉ាក់ក៏ចង់បានកូនប្រសារមួយទៀតដែរ បើបានការកូនម្ដងទាំងគូមិនដឹងល្អប៉ុណ្ណាទេ"
"ខ្ញុំគិតថាប៉ាម៉ាក់បានកូនប្រសារឆាប់ៗនេះហើយដឹង" ក្រោយលោកស្រីផាក តបចប់ហុីសុឹងរហ័សនិយាយកាត់ភ្លាមចំណែកសុងហ៊ុនឮដូច្នោះក៏ងាកមកមើលមុខហុីសុឹងខ្វាច់ ដឹងតែបែកការថ្ងៃនេះហើយមើលទៅស្ថានការដូចមិនសូវស្រួល
ESTÁS LEYENDO
MY ONLY LOVE
Fanfiction"ខ្ញុំស្រលាញ់បង" "តែយើងមិនបានស្រលាញ់ឯងទេ យើងស្អប់ឯង!" _________ "ខ្ញុំស្អប់លោកបំផុត!" "តែបងស្រលាញ់អូនខ្លាំងបំផុត" Main roles : ផាក សុងហ៊ុន x សុីម ជេយុន Support roles : ផាក ចុងសុង x យ៉ាង ជុងវ៉ុន នីសុីមូរ...
