Part9 "យកខ្ញុំធ្វើប្រពន្ធទៅ!"

859 74 12
                                        


រំលងជាងមួយសប្ដាហ៍ សុងហ៊ុន ជេយ៍ និង នីគី ក៏បានប្រឡងបញ្ចប់ការសិក្សាជោគជ័យជាស្ថាពរ ពេលនេះនាយសង្ហារទាំងបី ក៏បានក្លាយជា CEO នៃក្រុមហ៊ុន របស់ពួកគេទៅហើយ ចំណែកឯងនីគី គឺគេនឹងត្រូវទៅគ្រប់គ្រងក្រុមហ៊ុននៅឯប្រទេសជប៉ុនឯណោះ ប្រហែលជា 10ខែ ឬ 1ឆ្នាំទើបប៉ាគេប្ដូរទៅគ្រប់គ្រងនៅឯប្រទេសជប៉ុន ឯគេត្រឡប់មករស់នៅប្រទេសកូរ៉េវិញ។

+ស្ថិតនៅកោះជេជូ

បន្ទាប់ពីប្រឡងចប់រួចរាល់នាយសង្ហារទាំងបីបានសម្រេចចិត្តរៀបចំកម្មវិធីជប់លៀងមួយដែលធ្វើឡើងនៅកោះជេជូ ដោយមាន វត្តមាន ជេគ និង មីនណា ដែរ ជេគ នាយពុំចង់មកប៉ុន្មាននោះទេព្រោះមិនចង់ជួបសុងហ៊ុន ចំណែកឯសុងហ៊ុន នាយក៏ដឹងពីវត្តមានជេគដែរព្រោះជេយ៍គីប្រាប់។

«cheers» សំឡេងមនុស្សអ៊ូអរលាយឡំនឹងសំឡេងគោះកែវស្រាលាន់ឮនៅក្បែរឆ្នេរនៃកោះជេជូដ៏ស្រស់ត្រកាល (ដឹងឆ្នេរដឹងកោះទេនៀក TT)
បញ្ជាក់ :អង្គុយមួយតុរួមចំណែកឯ អ្នកចូលរួមមាន ជេគហ៊ុន ជេយ៍វ៉ុន ស៊ុនគី មីនណា និង ...

«សូមចូលរួមអបអរសាទរដល់ពួកបងទាំងបីនាក់ផង!» សំឡេងតូចឆ្មិលរបស់នាយតូចស៊ុននូ បន្លឺឡើងក្រោយពីទម្លាក់កែវស្រាចុះ ទាណងញញឹមស្រស់

«ពួកបងធ្វើបានល្អខ្លាំងណាស់ សូមចូលរួមអបអរសាទរផង» រាងតូចជុងវ៉ុនក៏និយាយបន្តទាំងញញឹមខ្ជឹប

«អរគុណពួកឯងទាំងពីរនាក់ដូចគ្នាដែលបានមកចូលរួម! ពួកឯងចេះគួរសមល្អណាស់» នរៈសង្ហារសុងហ៊ុន ពោលពាក្យអរគុណទៅកាន់រាងតូចជុងវ៉ុននិងស៊ុននូទាំងញញឹមស្រស់ តែភ្នែកនាយក៏មិនភ្លេចសម្លឹងទៅកាន់ជេគដោយកែវភ្នែកមុតស្រួច អ្នកជាសង្សារនោះវិញក៏មិនណយអង្គុយសម្លឹងសម្លក់មករកជេគសឹងជ្រុះ

«ខ្ញុំសូមចូលរួមត្រេកអរផង ជេយ៍ hyung នីគី hyung!» ជេគ ក្រោយឮប្រយោគរបស់សុងហ៊ុនរួចនាយតូចក៏និយាយអបអរទៅកាន់រាងក្រាស់ទាំងពីរម៉ាត់ៗច្បាស់ដោយគ្មានឈ្មោះសុងហ៊ុនឡើយ សុងហ៊ុនបានត្រឹមសម្លឹងមើលមុខជេគស្មើរធេង នេះនាយហ៊ានឌឺខ្លួនផង (សាឡះ)

MY ONLY LOVEМесто, где живут истории. Откройте их для себя