Episode 21:មានវិធីអោយគេលែងចាំរឿងពីមុនទេ

Start from the beginning
                                        

នាយភ្ញាក់ឡើងមិនទាន់បើកភ្នែកផងស្រវារកអោបថេយ៍តែវាសដៃទៅមិនចំមនុស្សសោះចម្លែកចិត្តក៏បើកភ្នែកមកមើលមិនឃើញថាគេនៅលើគ្រែជាមួយគិតថាទៅបន្ទប់ទឹកតែពេលចូលទៅមើលក៏មកនឃើញគំនិតស្លន់ស្លោក៏រត់ចូលមកការគិតរបស់គេភ្លាម

"មិចអាចទេតិចគេរត់ចេញពីយើងដោយសាររឿងកាលពីយប់ទៅ"ជុងហ្គុកនិយាយទាំងភ័យខ្លួនព្រោះងើបមកបាត់មនុស្សចេះតែស្មានតែឯងចឹងទៅ

"មិនអាចទេយើងមិនព្រមទេ"ជុងហ្គុកស្លៀកអាវឃ្លុំហើយរត់ចុះមកសួរនាំអង្គរក្សពេញផ្ទះគ្មានអ្នកណាចាប់អារម្មណ៍ជាមួយដំណើររបស់ថេយ៍ឡើយ

"តែផ្តាស់មនុស្សតែម្នាក់សួរអ្នកណាក៏មិនដឹងយើងយកពួកឯងមកធ្វើរូបចម្លាក់មែនទេ ឆាប់ទៅតាមរកគេភ្លាមបើមិនបានដំណឹងគេទេមិនបានបោលក្បាលនកជួបជាមួយយើងទេ"ជុងហ្គុកស្លៀកពាក់មិនទាន់បានត្រឹមត្រូវទេមកឈរស្តីអោយកូនចៅដែរធ្វើការមិនបានល្អនេះជាលើកទីមួយហើយដែរនាយធ្វើបែបនេះរាល់ដងមុននឹងចេញពីបន្ទប់ការតែងខ្លួនគឺត្រញវតែរួចរាល់មិនដែរចឹងទេ

"ចាហ្វាយកុំអាលខឹងអីកាំមេរ៉ាពេញទី នេះអាចមើលតាមកាំមេរ៉ាសិនក៏បានដែរ"សូ៑រីដែរមើលឃើញពីភាពប្លែករបស់ចាហ្វាយហើយក៏រាងអស់សំណើចដែរតែខំទប់ប្រាប់អោយនាយឆែកកាំមេរ៉ាសិន

"មែនហើយកាំមេរ៉ា"និយាយហើយក៏រត់មើលមើលឃើញថាថេយ៍ដើរចូលបន្ទប់ចាស់នាយក៏ប្រញាប់រត់ទៅមើលពិតជាឃើញថេយ៍នៅទីនោះពិតមែនតែសន្លប់បាត់មាត់ឆឹងទៅហើយ

មិនចាំយូរនាយក៏លើកថេយ៉ុងអោយមកក្នុងបន្ទប់វិញគ្រូពេទ្យក៏ត្រូវបានតាមអោយមកមើលអាការៈរបស់ថេយ៍ភ្លាម

"យ៉ាងមិចហើយកើតអ្វីធ្ងន់ធ្ងរទេ"ជុងហ្គុកសួរទាំងបារម្ភ

"អ្នកប្រុសខាងនេះគ្រាន់តែព្យាយាមនឹកឃើញរឿងពីមុនពេកទើបធ្វើអោយឈឺក្បាលរហូតសន្លប់បើទ្រង់កុំអោយគេបង្ខំពេកអី"គ្រូពេទ្យនិយាយហើយជុងហ្គុកសម្លឹងមើលទៅថេយ៉ុងដែរដេកលើគ្រែទាំដងដង្ហើមធំ

"ខ្ញុំមានរឿងនិយាយជាមួយលោក"ពួកគេគ្នាចេញពីទីនោះអស់ចូលទៅនិយាយនៅក្នុងបន្ទប់ធ្វើការរបស់នាយក្រាស់

𝒯𝐻𝐸 𝓑𝓸𝓭𝔂𝓰𝓾𝓪𝓻𝓭 𝓞𝓕 𝓜𝓨 𝓗𝓔𝓐𝓡𝓣Where stories live. Discover now