'' អង្គុយកំដរខ្ញុំសិនទៅ ខ្ញុំមិនដែលមានអ្នកណាអង្គុយញាំបាយជាមួយទេ ពេលខ្ញុំរស់នៅជប៉ុន ''នីគីនិយាយបណ្ដើរដៃសរសៀៗអោបចង្គេះជេគបណ្ដើរ
'' សុំអង្វរឈប់ធ្វើបាបយើងម្ដងបានទេ ? ចូលចិត្តធ្វើអីឆ្កួតៗម្ល៉េះ? គិតថាយើងជាមនុស្សយ៉ាងម៉េច? '' ជេគនិយាយហើយខំប្រឹងបេះដៃនីគីដែលអោបគេនោះចេញ តែអ្នកណាទៅបេះចេញបើជាប់ដូចកាវ502
'' អត់បានលេងសើចទេ កំដរខ្ញុំបន្តិចទៀតទៅ '' នីគីនិយាយបន្ត ជ្រុបមុខទៅនឹងកញ្ចឹងកពីក្រោយរបស់ជេគ ប៉ះសក់វែងលើកញ្ចឹងកនោះធ្វើអោយនីគីបន្លំស្រង់ក្លិនកនរអូបប្រហើរ ស្ទើរឆ្កួត
'' បើចង់អោយកំដរ ឯងនិយាយធម្មតាៗបាន មិនបាច់កាយវិការសកម្មភាពដូចចង់រំលោភយើងទេ ''
'' ហេតុអី? ''
'' លែងយើងសិនទៅ ប្រយ័ត្នមីងចមមកឃញរឿងធំមិនខានទេ នីគីលែង '' ជេគប្រឹងមានះណាស់តែមិនបានសម្រេច
'' បើបងមិន- ''
'' បានៗ យើងអង្គុយកំដរឯងក៏បាន '' ជេគនិយាយចប់ នីគីប្រលែងចង្គេះនោះភ្លាម ជេគស្ទុះក្រោកឡើងចេញពីភ្លៅសុទតែសាច់ដុំរបស់នីគី យ៉ាងលឿន មុននឹងអង្គុយកន្លែងដើមវិញទាំងធុញទ្រាន់
'' គ្រាន់តែចង់មើលទូរទស្សន៍សោះក៏មិនបាន '' ជេគសម្លក់មុខនីគីមិនដាក់ ហើយអង្គុយឆ្គឹះដៃព្រោះអត់ដឹងធ្វើអី ដោយសារប៉ុន្មានម៉ាត់ដែលនីគីនិយាយថាគេមិនដែលមានអ្នកណាមកអង្គុយញាំអីជាមួុយកាលនៅជប៉ុនទេ កុំអីកុំស្មានថាជេគព្រម
'' កុំគួរអោយស្លាញ់ពេកបងថ្លៃ ប្រយ័ត្នខ្ញុំចាប់សុីជំនួសម្ហូប ''
'' ឈប់និយាយភ្លើៗទៀតទៅ មាត់នឹងទុកញាំបាយប្រសើរជាង ប្អូនថ្លៃ ''
.
.
.
ឈានមកដល់ពេលល្ងាចទៅហើយ ជេគនៅតែផ្ទះមិនដឹងធ្វើអីក៏សម្រេចចិត្តដើរចេញមកក្រៅភូមិគ្រឹះសម្ដៅទៅលេងសួនច្បារផ្ការចម្រុះពណ៍នៅផ្នែកម្ខាងនៃផ្ទៃខាងមុខភូមិគ្រឹះ ទីនោះក៏មានទោងពីរបីទុកសម្រាប់ជិះលេងផងដែរ នៅតាមខ្សែរទោងពោរពេញដោយផ្កាវល្ល៍ផងដែរ
YOU ARE READING
បងថ្លៃរបស់ខ្ញុំ 🔞 -[Heejake&Yunki]
Fanfictionស្នេហាច្របូកច្របល់ និយាយអំពីនីគីជាប្អូនបង្កើតរបស់ហុីសុឹង នីគីមានចិត្តមហិមា ថ្លើមពាសមេឃ លួចស្រឡាញ់ជេគ ដែលមាននាមជាបងថ្លៃខ្លួន គេមិនខ្វល់ពីអ្វីទាំងអស់សូម្បីតែជីវិតខ្លួនឯង ដើម្បីតែបាននៅជិតជេគ ទោះវាជាការលួចលាក់បន្តិចមែន តែគេមានក្ដីសុខ។ Ni ki " ខ្ញុំគ្រាន...
Part5:ឯងខ្សែរលើយើងរហូត !
Start from the beginning
![បងថ្លៃរបស់ខ្ញុំ 🔞 -[Heejake&Yunki]](https://img.wattpad.com/cover/389857808-64-k175981.jpg)