#ភាគទី78
ថេយ៍និយាយឡើងកាត់ភាពស្ងប់ស្ងាត់របស់ពួកគេទាំងពីរធ្វើអោយជុងហ្គុកទ្រង់ងាកមកមើលរាងតូចទាំងឆ្ងល់
"អូនមានភស្តុតាងគ្រប់យ៉ាងអូនដឹងរឿងយូរហើយមិចបានមិនប្រាប់ដល់បង"ជុងហ្គុកទ្រង់ក៏បានដឹងថាថេយ៍ដឹងរឿងគ្រប់យ៉ាងតែគេមិនប្រាប់ដល់ទ្រង់
"អូនគិតថាមិនទាន់ចង់និយាយរឿងនេះណាមួយនាងមានគភ៌អោយទ្រង់ផងចាំដល់នាងប្រសូតហើយចាំនិយាយមិនស្មានថានាងហ៑ានថ្នាក់នេះទេ"ថេយ៍និយាយទាំងសើចមិនសមនេះជាការគិតរបស់គេពិតមែនគេគិតថាក្មេងគ្នាមិនដឹងអីទេទោះជាម្តាយខុសអាក្រក់យ៉ាងណាក៏គេមិនបានដឹងអ្វីដែរចឹងឯងបានជាគេទុកបណ្តោយៗនាងទៅតែដល់ថ្នាក់នេះហើយមានតែចាប់ឃុំក្នុងគុកអោយកូនកើតហើយបានៗ
(ថេយ៍មិនដឹងថាយ៉ាងលីគ្មានកូនទេ😂)
"អូនមិនប្រាប់ដល់បងមើលចុះមើលសភាពមាតាទៅទ្រង់ឈឺចាប់យ៉ាងណាបើបងបានដឹងច្បាស់ណាស់បងនឹងការពារទ្រង់"ព្រះអង្គមានបន្ទូលមើលទៅដូចជាចង់ខកចិត្តជាមួយដេហ៍បន្តិចអីបន្តិច
"ព្រះអង្គអូនមិនបានចង់លាក់នឹងទ្រង់ឡើយតែតាមទំនាក់ទំនងទ្រង់ជាមួយនាងបើអូននិយាយរឿងនេះតើទ្រង់នឹងជឿដែរទេ"ពេលដែរថេយ៍ដាក់មួយឃ្លានេះមកធ្វើអោយទ្រង់លែងតបតែម្តងវាក៏ពិតមែននៅក្នុងក្រសែភ្នែកទ្រង់នាងល្អណាស់តាំងពីដើមមកមិនដែរចេះរករឿងជាមួយអ្នកណាទេតែមិនស្មានថាទ្រង់មើលមនុស្សខុសជាច្រើនឆ្នាំ
"អូននិយាយត្រូវណាស់បើអូនប្រាប់បងពេលនោះបងក៏ប្រហែលជាមិនជឿឡើយបងចំពោះនាងមានតែការអាណិត"ជុងហ្គុកទ្រង់ដកដង្ហើមធំព្រោះស្មុកក្នុង ព្រះទ័យរឿងរបស់យ៉ាងលីនេះគិតចុះគិតឡើងមើលទៅដូចជាកំហុសរបស់ទ្រង់យ៉ាងមិចក៏មិនដឹងដែរ
"កាលពីដប់ឆ្នាំជាងមុននាងជាអ្នកជួយសង្គ្រោះជីវិតបងពីការតាមសម្លាប់របស់ជនក្បត់ពេលនោះបងត្រូវរបួសពិការភ្នែកមើលមិនឃើញឡើយតែក្នុងការចងចាំបងអ្នកដែរជួយបងនោះស្រស់ស្អាតណាស់សក់វែងក្រអូនផ្កាជាប់ទោះជាបងមើលមិនឃើញនាងក៏បងដឹងថានាងល្អបំផុតនៅឆ្នាំនោះនាងមើលថែបងគ្រប់សព្វរហូតទាល់តែបងត្រូវបានគេរកឃើញយកមកវាំងវិញដើម្បីព្យាបាលភ្នែកវិញបងក៏បនាសន្យថានឹងត្រឡប់មកដណ្តឹងនាងវិញផងដែរតាំងពីត្រូវចាកឆ្ងាយពីនាងរហូតមកទម្រាំតែអាចរកនាងឃើញវិញគឺចាយពេលច្រើនណាស់បងអាចរកនាងឃើញដោយសារតែទឹកសុ៑បដែរនាងធ្វើ"
YOU ARE READING
តំណែងស្នំឯក
General Fictionត្រឹមជាក្មេងប្រុសម្នាក់ដែរចង់បានការរស់នៅសាមញ្ញមួយជាមួយមនុស្សដែរខ្លួនស្រឡាញ់រងចាំគេមកបំពេញសន្យាតែគ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរនៅពេលគេមានតួនាទីត្រូវចូលរាជវាំងធ្វើជាស្នំរបស់ព្រះរាជានៅដំណាក់ខាងក្រោយដែរពោលពេញទៅដោយល្បិចកល់តើមនុស្សប្រុសដូចជាគេអាចធ្វើអ្វីបាន...
