Episode 29:ក្លាយជាមិត្ត

1.2K 68 0
                                        

#ភាគទី29

ដោយសារតែទ្រង់ទុកថេយ៍ចោលមួយយប់ទ្រង់ក៏ប្រញវា់រៀបចំខ្លួនទៅរកថេយ៍ភ្លាមៗបន្ទាប់ពីនិយាយគ្នាចាំមួយយ៉ាងលីរួច

"យើងទៅសិនហើយ"ទ្រង់ក៏មានបន្ទូលលានាងចាកចេញទៅតែនាងក៏ទាមទារចង់ជូនទ្រង់ត្រឡប់ទៅវិញ

"អោយខ្ញុំម្ចាស់កំដរទ្រង់ទៅចុះ"ជុងហ្គុកទ្រង់មិនបានប្រកែកក៏បណ្តើរនាងចេញពីដំណាក់ក្នុងព្រះទ័យព្រះអង្គគិតថានឹងទៅដំណាក់របស់ទ្រង់សិន

តែគ្រាន់ចេញមកដល់ទីធ្លាក្រៅដំណាក់ក៏ឃើញថេយ៍ដើរមកជាមួយមេការតែម្តងមិនចាំបាច់ពិបាក

ព្រះអង្គឃើញចឹងក៏យាងចូលមករករាងតូចចាប់ដៃថេយ៍ញញឹមរីមុខរីកមាត់ទ្រង់ប្រហែលជាគិតថាថេយ៍មករកទ្រង់ហើយមើលទៅ

"អូនមករកបងមែនទេ"ព្រះអង្គ

"អត់ទេព្រះពរអូនមកដើរលេងមើលទេសភាពពេលព្រឹកប៉ុណ្ណោះ"ថេយ៍មាត់ក្បត់ចិត្តដោយសារតែខឹងតាំងពីព្រឹកជួបមុខក៏នៅតែខឹងដែរ

"បងស្មានខុសហើយចឹងហ៎ខំគិតថាអូនមករកបង"ទ្រង់ឮហើយទៅជាមិនសូវសប្បាយចិត្តរឿងគ្រប់យ៉ាងត្រូវបានយ៉ាងលីមើលឃើញហើយគិតយ៉ាងល្អិតល្អន់

"សួរស្តីស្នំថេយ៉ុងសុំទោសដែរឃាត់ព្រះអង្គគង់នៅដំណាក់នេះមួយយប់ដោយសារកាលពីយប់ទ្រង់ផ្ទំលក់ស្រួលពេកខ្ញុំមិនហ៑ានដាស"នាងនិយាយមូលហេតុប្រាប់ថេយ៍គ្រប់យ៉ាងលើកលែងរឿងមួយនោះឯរាងតូចក៏ស្តាប់ទាំងញញឹមផងដែរគេមិនបានប្រកាន់អ្វីទេ

"មិនអីទេយ៉ាងណាអ្នកម្នាងក៏ជាជាយារបស់ព្រះអង្គទ្រង់គង់នៅទីនេះក៏ជាការល្អរបស់អ្នកម្នាងដែរ"ថេយ៍មើលទៅរីករាយក្នុងការរាប់អាននាងជាមិត្តណាស់អផយតែនាងហារមាត់ថាចង់រាប់អានគេច្បាស់ជារាប់ព្រោះមើលទៅនាងមិនមានពិសពុលដូចអ្នកផ្សេងឡើយ

"ល្អណាស់ដែរថេយ៉ុងមិនប្រកាន់ខ្ញុំអាចហៅថាបែបនេះបានទេ"នាងសួរទងក្រែងចិត្ត

"មិនអីទេយ៉ាងណាក៏ធ្វើអោយយើងសិ្នតស្នាលគ្នាដែរចឹងខ្ញុំហៅអ្នកម្នាងថាយ៉ាងលីវិញទៅក៏ស្មើរគ្នាហើយ"ថេយ៍ចាប់ដៃនាងមកកាន់ទាំងសប្បាយចិត្តអ្នកស្រីមេការក៏ញញឹមតាមដែរ

តំណែងស្នំឯកWhere stories live. Discover now