#ភាគទី40
បីថ្ងៃក្រោមមកព្រះអង្គចាត់ចែងកិច្ចការនៅភាគខាងត្បូងហើយក៏យាងត្រឡប់មកនគរវិញយ៉ាងប្រញាប់ដើម្បីមករកថេយ៍ព្រោះទ្រង់សុបិន្តមិនល្អជាច្រើនថ្ងៃមកហើយ
ចេះតែឃើញរូបរាងថេយ៍ដែរដើរចាកចេញពីទ្រង់មិនងាកក្រោយអ្វីបន្តិចទោះបីជាទ្រង់ព្យាយាមរត់តាមយ៉ាងណាក៏តាមមិនទាន់សុបិន្តនេះធ្វើអោយទ្រង់គិតច្រើនណាស់មិនអាចពន្យាពេលបន្តទៅទៀតបានទើបខិតខំធ្វើកិច្ចការអោយកាន់តែលឿនជាមុនទ្វេទុករហូតដល់ការងារដែរទ្រង់គិតថាកន្លះខែទើបអាចត្រឡប់ទៅវិញបានទ្រង់អាចធ្វើរួចត្រឹម5ទៅ6ថ្ងៃមិនដល់មួយអាទិត្យផង
កាលវិលត្រឡប់មកលឿនរបស់ទ្រង់ក៏ធ្វើអោយលោកឆាងរាងម៉ូវចិត្តដែរព្រោះទ្រង់យាងមកលឿនជាងការកំណត់
ទើបបក្សពួកលោកឆាងនោះគ្នាមកប្រជុំគ្នាសាជាថ្មីម្តងទៀត
"ព្រះអង្គបែរជាយាងមកមុនកាលកំណត់បែបនេះយើងគិតធ្វើយ៉ាងមិចទៅលោកឆាង"មន្រ្តីម្នាក់ដែរចូលរួមនិយាយមុនគេ
"ធ្វើជាធម្មតាទៅពណាមួយយើងមានរឿងនាងថេយ៉ុងដែរចេញពីវាំងនោះយកមកបង្វែរចំណាបើអារម្មណ៍របស់ព្រះអង្គទៀតអោយទ្រង់រវល់រឿងនេះសិនទៅក៏ដល់ថ្ងៃយើងចាត់ការល្មម"លោកឆាង
"តែកូនថាកុំអោយទ្រង់មានលេសមកធ្វើបាបយើងអីលោកពុកគួរទេចាត់ការមុនតែម្តងទៅថ្ងៃស្អែកតែម្តងយ៉ាងមិចដែរ យប់នេះលោកពុកផ្តល់ដំណឹងទៅអ្នកខាងនោះទៅហើយថ្ងៃស្អែកកងទ័ពនោះមកដល់យើងទម្លាក់ព្រះអង្គចុះពីដំណែងតែម្តង"មហេសីដែរមានវត្តមាននៅទីដែរក៏និយាយឡើងព្រោះនាងដឹងថាជុងហ្គុកច្បាស់ជាសើបដឹងរឿងនៅយប់នោះហើយដាក់ទោសនាងមិនខានមិនអាចបន្លាយពេលយូរបានទេ
ត្រូវឥឡូវនេះបាត់ខ្លូនថេយ៉ុងទៀតនាងក៏មិនជាស្រួលក្នុងចិត្តប៉ុន្មានដែរខ្លាចថាថេយ៍មកសងសឹកនាងព្រោះគ្រាន់តែសភាពរបសឮគេកាលពីថ្ងៃនោះនាងនៅចងចាំមិនទាន់ភ្លេចនៅឡើយទេ
"ពិតមែនហើយលោកឧបរាជពួកយើងរៀបចំគម្រោងការជាយូរណាស់មកហើយវាមិនអីទេគ្រាន់តែខុសថ្ងៃចាប់ផ្តើមនោះយ៉ាងណាគ្រប់យ៉ាងច្បាស់ជាដំណើរការតាមគម្រោងដែរគ្រោងទុក"គ្នីគ្នារបស់ឡាត់យលើស្របតាមគំនិតរបស់មងេសីទាំងអស់លោកឆាងយកមកគិតហើយក៏យល់ព្រមតាមសំណើរនេះ
YOU ARE READING
តំណែងស្នំឯក
General Fictionត្រឹមជាក្មេងប្រុសម្នាក់ដែរចង់បានការរស់នៅសាមញ្ញមួយជាមួយមនុស្សដែរខ្លួនស្រឡាញ់រងចាំគេមកបំពេញសន្យាតែគ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរនៅពេលគេមានតួនាទីត្រូវចូលរាជវាំងធ្វើជាស្នំរបស់ព្រះរាជានៅដំណាក់ខាងក្រោយដែរពោលពេញទៅដោយល្បិចកល់តើមនុស្សប្រុសដូចជាគេអាចធ្វើអ្វីបាន...
