# ភាគទី25
មកមើលនៅក្នុងវាំងវិញម្តងពេលនេះស្ងប់ស្ងាត់នៅឡើយមិនមានសកម្មភាពអ្វីទេតាំងពីថ្ងៃដែរឈួនយ៉ាងត្រូវបានដាក់ទោសនោះមិនមានអ្នកណាហ៑ានមកប៉ះពាល់ជាមួយថេយ៍ទៀតដែរព្រោះថេយ៍ឥឡូវមិនមែនជាស្នំធម្មតាដែរអាចមកប៉ះពាល់បានឡើយ
ថ្ងៃនេះក៏ដូចជារាល់ថ្ងៃថេយ៍នៅកំដរព្រះអង្គក្នុងដំណាក់ដូចរាល់ដងពេលនោះជាយាទាំងបីក៏ចូលមកគាល់ព្រះអង្គនៅក្នុងដំណាក់ថេយ៍តែម្តង
"ក្រាបថ្វាយបង្គំព្រះអង្គ"ពួកនាងនិយាយព្រមៗគ្នា
"ល្អហើយរកកន្លែងសមគួរចុះ"ជុងហ្គុកកំពុងពិនិត្យមើលរាជកិច្ចដោយមានថេយ៍នៅក្បែរដៃចាំបន្ថែមពណ៌ទឹកថ្នាំក៏ដូចជាច្របាច់ដៃអោយទ្រង់
"មានការអ្វីមករកយើងនៅថ្ងៃនេះ"ជុងហ្គុក
"ព្រះពរព្រះអង្គខ្ញុំម្ចាស់មកទូលថ្វាយទ្រង់អំពីការរៀបចំពិធីចម្រើនព្រះជន្មព្រះមាតានៅបីថ្ងៃទៀតព្រះពរ"យ៉ាងលីនិយាយយ៉ាងសមសួនព្រោះពេលនេះនាងជាអ្នកចាត់ចែងរឿងទាំងអស់នេះដូចជាទ្រង់បានគិតចឹងថានាងធ្វើការងារនេះបានល្អយករឿងរៀបចំពិធីមកប្រាប់ទ្រង់មិនដូចជាមហេសីឡើយ
"ល្អៗយើងបានដឹងហើយលំបាកអូនហើយពីធីធំយ៉ាងនេះអោយអូនជាអ្នកចាត់ចែងតែម្នាក់ឯង"ព្រះអង្គ
"មិនជាអ្វីទេក្រាបទូលជាតួនាទីរបស់ខ្ញុំម្ចាស់ម្យ៉ាងមានបងស្រីទាំងពីរជួយមិនជាបញ្ហាឡើយក្រាបទូល"យ៉ាងលីលើកយកជាយាទាំងពីរមកនិាយយផងដែរកុំអោយពួកនាងមានអារម្មណ៍ទើសទាល់អ្វី
"ចឹងល្អណាស់ដែរចេះជួយគ្នាបែបនេះយើងសប្បាយព្រះទ័យពេលដែរបានឃើញបែបនេះ"
"តែព្រះអង្គខ្ញុំម្ចាស់ខ្លាចថាព្រះមាតាមិនព្រមអោយរៀបចំព្រោះព្រះមហេសីនៅឃុំក្នុងដំណាក់នៅឡើយ"យ៉ាងលី
"រឿងនេះយើងនឹងគិតមើល"ព្រះអង្គបែរព្រះភក្រ័មកមើលថេយ៍បន្តិចមុននឹងសម្រេច
"ព្រះពរបើបែបនេះទៅហើយខ្ញុំម្ចាស់គិតលាទៅវិញហើយក្រាបទូល"យ៉ាងលីនិយាយរួចរាល់អស់ក៏ចាកចេញទៅមិននៅធ្វើជាឆ្អឹងទទឹកករបស់ទ្រង់ជាមួយថេយ៍បន្តឡើយឯជាយាទាំងពីទៀតក៏ចេញទៅតាមនាងដូចគ្នាដែរខ្ចិលនៅមើលភាពផ្អែមល្ហែមរបស់ទ្រង់
YOU ARE READING
តំណែងស្នំឯក
General Fictionត្រឹមជាក្មេងប្រុសម្នាក់ដែរចង់បានការរស់នៅសាមញ្ញមួយជាមួយមនុស្សដែរខ្លួនស្រឡាញ់រងចាំគេមកបំពេញសន្យាតែគ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរនៅពេលគេមានតួនាទីត្រូវចូលរាជវាំងធ្វើជាស្នំរបស់ព្រះរាជានៅដំណាក់ខាងក្រោយដែរពោលពេញទៅដោយល្បិចកល់តើមនុស្សប្រុសដូចជាគេអាចធ្វើអ្វីបាន...
