#ភាគទី74
ក្រោយពីស្តាប់ជីមីននិយាយរឿងរបស់គេហើយជីនក៏ជួយរៀបចំអោយជីមីនបានសម្រាកហើយចេញមកខាងក្រៅមើលមុខអ្នកដែរលួចស្តាប់វិញម្តង
"ទ្រង់ដឹងរឿងគេហើយនៅចង់បង្ខំគេអោយទៅទៀតឬក៏អត់"ជីនសួរទៅយ៉ុនហ្គីដែរទឹកមុខក្រៀមក្រំអាណិតជីមីនដែរលំបាកយ៉ាងនេះគេនិយាយនោះមិនបាននិយាយពេលដែរចេញពីផ្ទះនោះមករងទុក្ខយ៉ាងមិចខ្លះផងទម្រាំតែនិយាយទៀតទប់ទឹកភ្នែកមិនជាប់ទេ
"មិនចង់បង្ខំជីមីនទេតែគ្រប់គ្នាក៏ដឹងថាយើងមិនអាចនៅទីនេះបានរហូតទេ"យ៉ុនហ្គីទ្រង់ខ្វល់ព្រះទ័យណាស់មិដឹងជាត្រូវធ្វើយ៉ាងណាបន្ត
"ទ្រង់គួរតែសាកនិយាយជាមួយគេខ្ញុំគិតថាពេលដែរបានដឹងរឿងគេហើយទ្រង់អាចនឹងមានពាក្យនិយាយជាមួយគេបានស្រួលជាមុនមិនខានទេ"ណាមជូនលើកទឹកចិត្តបន្ថែម
ភ្លាមៗក៏ទទួលបានដំណឹងថាព្រះអង្គត្រឡប់មកវិញទើបពួកគេនាំគ្នាទៅមើលឯយ៉ុនហ្គីនៅមើលជីមីនបានមិនយាងទៅណាឡើយ
"ហេតុអីក៏ព្រះអង្គយាងមកលឿនម្លេះមហាក្សត្រយានូលែងកើតអ្វីហើយហ៎"ណាមជូនសួរទៅជីនដែរនៅឈរក្បែរគេ
"អូនមិនដឹងទេសួរធ្វើមើលតែអូនទៅជាមួយ"ជីន
"មើលនិយាយត្រូវអាឡូវ"ណាមជូនចាប់ច្បិចច្រមុះជីនតិចៗ
"មើលឡើងកណ្តាលវាលមកញោះលេងស្អីមិនចេះខ្មាសគេសោះ"ជីនក្រវាសដៃនាយចេញរាងអៀនដែរមកញោះនៅកន្លែងមនុស្សច្រើនចឹង
ជុងហ្គុកយាងចុះមកចាំអ្នកលើមហាក្សត្រយានីចេញមកយកទៅដំណាក់ទ្រង់ដើម្បីមើលថែបន្ត
ថេយ៍ក៏ចេញមកពីក្រោយហើយដើរមករកណាមជូនដែរនៅធ្វើមុខឆ្ងល់មិនយល់ថាមិចបាននាំមហាក្សត្រយានីមកវាំងវិញ
"បងប្រុសបងថ្លៃ"ថេយ៍
"ថេយ៍មើលដូចជាហត់ណាស់ផ្លូវលំបាកខ្លាំងមែនទេ"ណាមជូន
"មិនមែនទេបងគឺខ្ញុំជាប់មើលថែមហាក្សត្រយានីមកតាមផ្លូវមិនហ៑ានប្រហែសទេទ្រង់ត្រូវរបួសទើបតែព្យាបាលយកមកតាមផ្លូវអាចមានហេតុការណ៍មិនស្រួល"ថេយ៍
YOU ARE READING
តំណែងស្នំឯក
General Fictionត្រឹមជាក្មេងប្រុសម្នាក់ដែរចង់បានការរស់នៅសាមញ្ញមួយជាមួយមនុស្សដែរខ្លួនស្រឡាញ់រងចាំគេមកបំពេញសន្យាតែគ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរនៅពេលគេមានតួនាទីត្រូវចូលរាជវាំងធ្វើជាស្នំរបស់ព្រះរាជានៅដំណាក់ខាងក្រោយដែរពោលពេញទៅដោយល្បិចកល់តើមនុស្សប្រុសដូចជាគេអាចធ្វើអ្វីបាន...
