Episode 4:ក្អែបខាំ

2K 115 2
                                        

#ភាគ4

ទោះបីជាថេយ៍ក្លាយជាចុងភៅត្រូវបានអ្នកស្រីមេការជួយពីក្រោយខ្លះៗក៏ដោយតែនៅតែមិនអាចគេចផុតពីាករធ្វើបាបរបស់គ្នីគ្នាលីអ៉ើដដែរនាងតែងតែរកឱកាសធ្វើបានថេយ៍បានជានិច្ចចំណែករឿងអត្តសញ្ញាណវិញគ្មានអ្នកណាចាប់បានថាថេយ៍ជាមនុស្សប្រុសទេប្រាក់រង្វាន់ដែរព្រះអង្គប្រគល់អោយត្រូវបានពួកនាងទាំងនោះដណ្តើមយកទៅធ្វើជារបស់នាងអស់មិនដឹងថាក្នុងខួរក្បាលពួកនាងរាលើថ្ងៃកំពុងតែគិតអីទេ

រាងតូចរបស់យើងពូកែទ្រាំណាស់ចង់គេធ្វើបាបយ៉ាងមិចក៏មិនតបតវិញដែរព្រោះដឹងថាគ្មានអ្នកណាជួយគេបានរឹទ្ធតែមិនចង់លំបាកនាំទុក្ខដល់អ្នកដទៃ

មកនៅទីនេះបានមួយអាទិត្យថ្ងៃហើយមួយថ្ងៃណាក៏មានរបួសដែរតែសួរថាថេយ៍មានធ្វើម្ហូបមិនកើតឬក៏អត់គឺធ្វើកើតបានធម្មតាឡើងដល់ថ្នាក់ លីអ៉ើគ្រឺតនឹងការទ្រាំរបស់ថេយ៍យកតែមែនទែតែម្តង

"យើងឆ្ងល់ដល់ហើយនាងម្នាក់នោះមានគំនុំអ្វីជាមួយឯងបានជាធ្វើបាបវាម្លឹងៗ"មិត្តភក្តិនាងអង្គុយលេងក្នុងសួរទៅលីអ៉ើដែរកែវភ្នែកសង្លឹមមើលទៅកាយវិការធ្វើការរបស់ថេយ៍នៅជ្រុងម្ខាងទៀត

"អ្នកណាអោយវាមានមុខមាត់ស្រស់ស្អាត សក់ឡើងរលោងនិយាយទៅអ្នកណាអោយវាកើតមកស្អាតជាងយើងធ្វើអី"ងាប់ហើយមើលសម្តីចឹងកាលដែរធ្វើបាបគេចង់ងាប់ចង់រស់នឹងដោយសារតែគេស្អាតជាងនេះបានហៅថាឆ្កួតជាគ្នាពិតមែន

"ឯងនេះយើងស្មានថានាងជាសត្រូវតជំនាន់ហើយតា"

"ថ្ងៃនេះយើងមានរឿងសប្បាយៗអោយពួកឯងលេងជាមួយនាងទៀតហើយ" លីអ៉ើនិយាយទាំងញញឹមចុងមាត់ទឹកមុខពោលពេញទៅដោយល្បិចកល់ពេញទាំងខ្លួន

"មែនហេសឯងមានអីធ្វើទៀតហើយ"បានឮចឹងពួកនាងប៉ុន្មានអ្នកចូលមកសួរទាំងសប្បាយបែបញៀនជាមួយការធ្វើបាបគេហើយមើលទៅ

"មកតាមយើងមក"ថាហើយលីអ៉ើក៏នាំពួកនាងដើរទៅក្នុងបន្ទប់ពួកនាងរាងៗខ្លួនបាត់

ចំណែកថេយ៍វិញកំពុងតែធ្វើការងារជាមួយមិត្តរបស់គេម្នាក់នៅក្នុងដំណាក់ចាស់នេះថេយ៍មានមិត្តភក្តិតែម្នាក់នេះឯងដែរជួយគេរហូតនៅពេលគេលំបាក

តំណែងស្នំឯកWhere stories live. Discover now