Part 1: គេជាប្អូនប្រុសពៅរបស់បង!

Start from the beginning
                                        

'' អ្នកប្រុសរបស់មីងកាន់តែស្អាតទៅៗហើយតើនៀក..'' មីងចមសរសើររាងតូចទាំងញញឹមជាប់ ដ្បិតថារាងតូចមិនសូវមកផ្ទះរបស់ហុីសុឹងញឹកណាស់ណាទេកាលពីមុន ប៉ុន្តែមីងចមនិងជេគពិតជាស្និតស្នាលនឹងគ្នាខ្លាំងណាស់ ដោយសារជេគកាលណាមកលេងហុីសុឹងម្ដងៗ គេនិយាយគ្នាលេងជាមួយមីងចមដូចជាគ្រួសារតែមួយទៅហើយ ចរិតល្អស្លូតបូតរួសរាយគួរអោយស្រឡាញ់

'' អ្នកមីងក៏នៅតែពូកែសរសើរខ្ញុំដូចដើមដែរអ្នកមីង ថែមទាំងក្មេងជាងមុនទៀតផង '' រាងតូចសរសើរមីងវិញទាំងញញឹម ញញឹមដោយទាំងហុីសុឹងថែមទៀត

'' ហាហា ពិតមែនហ៎? '' មីងចមតប

'' បាទ ពិតមែនណា '' រាងតូចតបវិញទាំងញឹមដដែល

'' អញ្ចឹងអាហារពេលល្ងាចថ្ងៃនេះមីងប្រាកដជាធ្វើអាហារដែលក្មួយចូលចិត្តបំផុតហើយ ''

'' ពិតមែនហេ៎សមីង? អរគុណច្រើន '' ជេគនិយយហើយក៏ញញឹម

'' អញ្ចឹងមីងសុំទៅប្រញាប់រៀបចំសិនណា អាងនឹងអ្នកប្រុសតូចឆាប់បានញាំ '' មីងចមនិយាុហើយ រាងតូចក៏យល់ព្រម រួចគាត់ក៏ដើរសម្ដៅទៅផ្ទះបាយបាត់

'' និយាយអញ្ចឹង ថ្ងៃនេះប្អូនប្រុសបង គេនិងត្រឡប់មកពីជប៉ុនវិញហើយ បងភ្លេចប្រាប់អូន '' រាងក្រាស់ក្រោយពីមីងចមចេញទៅបាត់ ក៏និយាយរឿងប្អូនប្រុសម្ដង នាយផ្អែកខ្នងនឹងបង្អែកសាឡុងរួចទាញរាងតូចមកផ្អែកស្មានាយព្រមទាំងអង្អែលសក់ជេគថ្នមៗ

'' អូ ពិតមែនឬ? អូនចង់ឃើញមុខគេដល់ហើយ ថាសង្ហារដូចបងឬអត់ ព្រោះសូម្បីតែកាលពីថ្ងៃមង្គលការពួកយើងក៏គេមិនបានមកចូលរួមដែរ ''នាយតូចនៅតែកើយលើស្មារាងក្រាស់ដដែលប៉ុន្តែប្រឹងងើយមុខសម្លឹងមុខរាងក្រាស់

'' គេខ្ពស់ជាងបងទៅទៀត តែសង្ហារចាញ់បងទេ '' ហុីសុឹងនិយាយទាំងសើច

'' អូនក៏គិតអញ្ចឹងដែរ តែហុីសុឹងអូនសុំសួររឿងមួយបានទេ? '' រាងតូចនិយាយចប់ទើបហុីសុឹងអោនសម្លឹងមុខក្រពុំតូចនោះវិញ

'' បានស្រាប់ហើយ អូនចង់សួរអី? ''

'' ប្អូនប្រុសបងគេរវល់រៀនខ្លាំងណាស់ហេ៎ស ដល់ថ្នាក់បងប្រុសខ្លួនឯងការហើយអត់មកចូលរួមទៀត '' រាងតូចនិយាយតែមាត់ តែដៃតូចៗលើកមកអង្អែលទ្រូងមាំថ្នមៗចុះឡើងៗ

បងថ្លៃរបស់ខ្ញុំ 🔞 -[Heejake&Yunki]Where stories live. Discover now