Part25: សុំបានសម្រេច

Start from the beginning
                                        

  “ចុះការងារបង? លឺថាគម្រោងថ្មីសម្រេចហើយ ភ្ញៀវមិនប្រញាប់ទេហ្អេស៎?”

  “ភ្ញៀវមានតែសុំឱ្យខាងបងពន្យារពេលសិន ព្ឬោះគេត្រូវរៀបខំឯកសារមួយចំនួនពីខាងនោះមកទៀត”

  “ចឹងហើយទើបបងមានពេលមកបបួលអូនទៅក្រេបទឹកឃ្មុំ?” អ្នកលើកចិញ្ចើមសួរគេ

  “តាមពិតមិនចង់ទៅក្រេបទឹកឃ្មុំអីនោះទេ តែបងចង់ក្រេបអូនបែប Chill ៗ តែពីរនាក់”

  មួយឃ្លានេះអស់ចម្ងល់ហើយ ចា៎!

  មុខអ្នកស្រាប់តែឡើងក្រហមភ្លាមៗ អៀនគេសឹងតែជ្រែកដៃ

  “អាយ៎...” អ្នកស្រែក

  ផាច់*

  អ្នកដាក់ ហ៊ីស៊ឹង មួយដៃចំស្មារបស់គេ ព្រោះភ្ញាក់ សុខៗក៏របស់គេក៏លូកមកចាប់គូថអ្នកពីលើរ៉ូបគេងយប់

  “ម៉េចក៏មិនចាប់គូថរបស់អូនទៀតហើយ ប្រុសឆ្គួត!!” អ្នកមុខរឹតតែក្រហម ខឹងផង អៀនផង

  “ហិហិៗ បងឃើញមុខអូនឡើងក្រហម បងខ្នាញ់ពេក ទើបចាប់គូថអូនតែម្ដងទៅ” មើលហេតុផងគេ លោកអើយ!!

  “សម្រេចថាទៅណា៎~~~” ហ៊ីស៊ឹង ក៏និយាយបង្វែររឿងមុន ដោយការអង្វរក ធ្វើឱ្យអ្នកបដិសេដមិនកើត ក៏យល់ព្រមតែប្រាប់គេថាសុំពេលសិន ដាក់ច្បាប់បានពេលណា៎ ចាំទៅពេលនោះ

  “តោះគេងទៅ យប់ណាស់ហើយ” អ្នកថើបថ្ងាសរបស់ប្ដី

  ប្ដីឯណោះ ជោរទៀតហើយ គេស្រាប់តែរុលមុខទៅដាក់គេងជាមួយប្រឡោះករបស់អ្នក ធ្វើឱ្យអ្នករសើបបន្តិច មិនទម្លាក់បន្តិចព្រោះគេប្រកៀកពេក តែអ្នកក៏ត្រូវរៀនទម្លាប់ ព្រោះនឹងមានលើសហ្នឹងច្រើនទៀត។

  និយាយមិនទាន់ផុតផង ហ៊ីស៊ឹងស្រាប់តែប្ដូរមកដាក់មុខប្រកៀកជាមួយដើមទ្រូងរបស់អ្នកវិញ ដៃឱបចង្កេះជាប់ ហើយងើយមុខពេបមាត់មើលទៅអ្នក

  “ម៉ា...ម៉ា...” ឱ្យតែថាបានប្រពន្ធថើប ប្រពន្ធណែបនិត្យមុនដឹងតែអញ្ចឹងតែម្ដង

  “ណូ...!!!” អ្នកដឹងដល់ភ្លាម អាពាក្យម៉ាៗរបស់គេនេះ តែក៏បដិសេដ យ៉ាងមិញគេក៏ស្ដាប់ហើយគេងដោយគ្រាន់តែអឹបមុខជាមួយវា។

  បីថ្ងៃក្រោយ អ្នកក៏ដាក់ច្បាប់បាន មិនចាំយូរ ហ៊ីស៊ឹង ឱ្យគេបើកយន្តហោះផ្ទាល់ខ្លួន ចេញដំណោះរទៅកោះ ជេជូ ភ្លាម។ គេទៅដើរលេងនៅក្បែរមាត់សមុទ្រ ជួលរីសតជាកូនផ្ទះមួយដាច់ពីគេ ព្រោះគេចង់សប្បាយតែពីរនាក់ អ្នកទេ។

  មកដល់នេះតែពីរនាក់ ដូចដែលពាក្យ ហ៊ីស៊ឹង និយាយយ៉ាងអញ្ចឹង គេចង់ឱ្យអ្នក សប្បាយបែបតែពីរនាក់ជាមួយគេ ដើរលេងតែពីរនាក់ ញ៉ាំបាយតែពីរនាក់ ជួលបន្ទប់គេងតែពីរនាក់ សូម្បីតែងូតទឹកក៏គេចង់ចូលងូតពីរនាក់ជាមួយអ្នកដែរ និយាយទៅគ្រប់យ៉ាងគឺត្រូវតែសប្បាយពីរនាក់ចឹងតែម្ដង។

  កាត់មកដល់ពេលយប់ អ្នកងូតទឹករួចស្លៀករ៉ូបគេងយប់ដៃតូច ប្រវែងវែង ចេញមកមើលទេសភាពពេលយប់នៅខាងក្រៅ ព្រោះស្តាយភាពស្រស់ស្អាតនាពេលយប់ដែលចាំងចែងផ្លាតពីលើមេឃមកលើផ្ទៃសមុទ្រ។

  អ្នកសញ្ជឹងមើលទៅឆ្ងាយ សញ្ជឹងគិតចុះឡើងៗ ក៏មានដៃធំមាំមួយមកក្រសោបឱបចង្កេះអ្នកហើយថើបស្មា។

  “អូនគកំពុងគិតអី? ម៉េចក៏ភ្លឹក? ហ្អឺម?” ហ៊ីស៊ឹង ចាប់អារម្មណ៍ថាពេលដែលគេថើបអ្នក អ្នកនៅតែឈរស្ងៀម ទើបគេដាក់មុខនៅពីលើស្មាអ្នក ហើយសួរសំណួរនេះឡើង

  “កំពុងតែគិតថា មានពិតជាអាចមានក្តីសុខម្ដងទៀតមែនឬទេ?” អ្នកក៏បែរមុខមកមើលគេវិញ ជាមួយកែវភ្នែកស្រទន់បង្កប់នូវភាពសោកសៅលាយឡំបន្តិចបន្តួច

  “នឹកប៉ាម៉ាក់អូនមែនទេ?” ហ៊ីស៊ឹង វែកសក់របស់អ្នកសៀតទៅគុម្ពត្រចៀក ដោយសារវាផាត់ចុះផាត់ឡើងដោយសារខ្យល់

...part26?😭

បានប្ដីគួរឱ្យស្រលាញ់មែន តែក្បាលខូចញាក់😭

Spoiler:

“លម្អងឆ្មាអូនក្រអូបហើយផ្អែមជាង...”

យ៉ូយ តួស្រីរបស់ខ្ញុំមានលម្អងឆ្មានៅកន្លែងណាអញ្ចេះ?😭

បំណាច់ជាគូWhere stories live. Discover now