"ខ្លួនអូនបងស្ទាបយប់មិញរួចហើយ មិនទាន់បាត់ក្ដៅទេ ម៉េចម៉ាចាំយប់នេះបងមកជូតខ្លួនឱ្យទៀតណា៎ បាយៗ" នាយសើចបែបញ៉ោះ ទាំងដឹងទៅហើយថានាយមិនបានស្ទាបអ្នកក្រៅពីតំបន់មុខនឹងកនោះទេ តែសម្ដីនាយធ្វើឱ្យដែលនៅលើគ្រែឯណេះចង់តែហក់ទៅដាក់បីដៃនោះទេ តែនាយរត់ចេញពីបន្ទប់អ្នកបាត់ទៅហើយ ហ៊ីស៊ឹងរត់ឡើងទៅលើបន្ទប់ខ្លួនឯង ចូលសង្ខំដាក់ខ្លួនលើគ្រែហើយដេកសើចដេកញញឹមម្នាក់ឯង
"អូនគឺជាស្រីតែម្នាក់គត់ដែលខឹងហើយគួរឱ្យស្រលាញ់ជាងគេនៅលើលោកនេះ"
+នៅក្រុមហ៊ុនធ្វើការរបស់អ្នក
នេះជាម៉ោងសម្រាកថ្ងៃត្រង់ ជាពេលដែលបុគ្គលិកគ្រប់គ្នាទៅរកអាហារញ៉ាំ ខុសអីតែបុគ្គលិកប្រុសម្នាក់ដែលមករកអ្នកនៅ Office របស់អ្នកទៅវិញ
" អត់ទោសបងស្រី, Y/n ទៅណា? ពីរថ្ងៃនេះខ្ញុំអត់ឃើញនាងមកធ្វើការចឹង " Chul សួរបុគ្គលិកដែលធ្វើការជាមួយអ្នក
" Y/n នាងសុំច្បាប់មួយអាទិត្យទៅដើរលេង " បុគ្គលិក
" សុំច្បាប់មួយអាទិត្យ? " Chul
" ចា៎ នាងអត់ប្រាប់លោកទេ? "
" គឺខ្ញុំទាក់ទងទៅនាងដែរតែអត់ចូល តែមិនអីទេអរគុណច្រើនហើយបងស្រី" Chul
" ចា៎ ទៅញ៉ាំបាយជាមួយគ្នាដែរទេ "
" បាទអត់ទេ បងទៅតាមប្បាយចុះ "
និយាយរួចបុគ្គលិកស្រីក៏ដើរចេញទៅញ៉ាំបាយជាមួយមិត្តរួមការងារផ្សេងទៀត ទុកឱ្យ Chul នៅឈរគិតតែម្នាក់ឯង
" Y/n ទៅដើរលេងនៅឯណា? " Chul ឈរគិតទាំងច្របូកច្របល់ ម៉េចក៏សុខអ្នកទៅមិនប្រាប់គេសោះចឹងថែមតេមិនចូលទៀត
ភូមិគ្រឹះត្រកូលលី
Y/n នៅផ្ទះអផ្សុកខ្លាំងណាស់ នាងឈឺទើបត្រូវអ៊ំប្រុសឃាត់មិនឱ្យទៅធ្វើការទោះបីជាត្រឡប់មកផ្ទះវិញក៏ធូរស្រាលហើយក៏ដោយ ខុសពី Hee ដែលគេទៅធ្វើការបានធម្មតា អ្នកធុញពេកក៏បិទទូរស័ព្ទចោលទៅជួយមើលនេះមើលនោះម៉ែដោះ និងជួយស្រោចទឹកសួនអីជាដើម តាំងពីលោកលីត្រឡប់មកផ្ទះវិញ អ្នកស្រាលខ្លួនជាងមុន ការងារចង់ធ្វើក៏បានអត់ក៏បានប្រោះតាមពិតទៅវាមិនមែនជាការងាអ្នកស្រាប់ទៅហើយ តែដែលធ្វើរាល់ដងព្រោះមានអ្នកចាប់បង្ខំ
YOU ARE READING
បំណាច់ជាគូ
RomanceYung Y/n x Lee Heeseung ជាក្មេងស្រីដែលធ្លាប់តែទទួលបានអារម្មណ៍ក្ដក់ក្ដៅពេញលេញពីគ្រួសារដ៏តូចមួយនៅជនបទជាមួយឳពុកម្ដាយរបស់ខ្លួន ប៉ុន្តែគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរ ១៨០ ដឺក្រេ នៅពេលដែលឳពុកម្ដាយរបស់អ្នកត្រូវស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ អ្នកត្រូវបាន...
