" ហ៊ីស៊ឹង? ហ៊ីស៊ឹងលឺអូនហៅដែរទេ" អ្នកលះបង់សុខចិត្តសុំគេចូលបន្ទប់ទឹកមនុស្សប្រុសព្រោះបារម្ភពីនាយខ្លាចថាកើតអី
តែហ៊ីស៊ឹងវិញបែរជាបារម្ភពីអ្នកនាយខ្លាចថានាយទប់អារម្មណ៍មិនជាប់ក៏ខុសចំពោះអ្នកម្ដងទៀត ព្រោះគ្រាន់តែសម្លេងហៅរបស់អ្នក ធ្វើឱ្យអាអូនតូចដែលជិតបាត់ខឹងទៅហើយក៏ងើបមកវិញខឹងលើសដើម
" ស្ទះស្លាប់មិនខានទេ " នាយនិយាយម្នាក់ឯងតិចៗ
" បងយ៉ាងម៉េចហើយ " អ្នកបន្តស្រែកសួរ តែនៅតែមិនលឺឆ្លើយ អ្នកងាកមើលឆ្វេងស្តាំមុននឹងមានបំណងចង់លើកដៃគោះទ្វារខ្លាំងៗ គ្រាន់តែយារដៃមិនទាន់បានគោះផងទ្វារក៏ត្រូវបានបើក
ហ៊ីស៊ឹងមានសភាពបែកញើសដូចជាយកទឹកមកបន្តុប មុខឡើងក្រហម មាត់ឡើងស្វាយ អ្វីដែលសំខាន់នោះគឺនាយចងអាវក្រៅនៅចង្កេះបាំងពីខាងមុខ ឃើញនាយមិនស្រួលខ្លួនបែបនេះអ្នកចង់ស្ទាបថ្ងាសនាយ
" កុំប៉ះបង! " មាយស្រែកផ្អើលបន្តិច
" បងកើតអី? " អ្នកជ្រឹមភ្នែកសួរ
" គឺ.. " នាយធ្វើភ្នែកក្រឡេកក្រឡាប់ធ្វើឱ្យអ្នកឆ្ងល់
" អ៊ូយ ចុកពោះទៀតហើយ " ហ៊ីស៊ឹងភ្លាមៗក៏លើកដៃក្តោបពោះបន្ទន់ខ្លួន
" ហ៊ី បងរាគមែនទេ? " នាយងក់ក្បាល ធ្វើឱ្យអ្នកចង់អស់សំណើចបន្តិចអីបន្តិច ចឹងតាសបានជាកម្រចេញពីបន្ទប់ទឹកតាមពិតរវល់ដស្រាយរឿងផ្ទាល់ខ្លួនសោះ
" បងចង់ទៅផ្ទះ " នាយរំអួយ
" តស់ៗ ទៅផ្ទះ " អ្នកសើចក្រហឹមនៅដើមបន្តិចរួចក៏បណ្តើរនាយចេញទៅ
ថ្ងៃថ្មី ពេលយប់
" អូនចង់ទៅណា? " សម្លេងត្រជាក់រហឹមសួរទៅកាន់ភរិយាដោយភាពសោះកក្រោះជាទីបំផុត គឺលោកលីដែលកំពុងតែអង្គុយអានសៀវភៅ ប្រើជាមួយលោកស្រីលី ដែលទាញអាវក្រៅឃ្លុំសាច់រលោងមកពាក់ពីលើឈុតគេងយប់បម្រុងឈានជើងចេញពីបន្ទប់
គាត់សួរពីរបីម៉ាត់គាត់នៅតែមិនឆ្លើយរហូតលោកស្រីដើរទៅដល់ជិតមាត់ទ្វារ
" លោកស្រីលី អូនលឺបងសួរដែរទេ? " គាត់ដំឡើងសម្លេង
" ផ្ទះខ្ញុំ ខ្ញុំចង់ចេញទៅណាមកត្រូវប្រាប់បងដែរមែនទេ " លោកស្រីលី តបដោយភាពធុញទ្រាន់
" បងគ្រាន់តែសួរបារម្ភព្រោះយប់ហើយ " គាត់សម្លឹងមើលទៅប្រពន្ធ
" បងចេះបារម្ភពីខ្ញុំតាំងពីពេលណា? " គ្មានចម្លើយពីលោកលីទេ គាត់ក៏បើកទ្វារហើយដើរចេញទៅបាត់
YOU ARE READING
បំណាច់ជាគូ
RomanceYung Y/n x Lee Heeseung ជាក្មេងស្រីដែលធ្លាប់តែទទួលបានអារម្មណ៍ក្ដក់ក្ដៅពេញលេញពីគ្រួសារដ៏តូចមួយនៅជនបទជាមួយឳពុកម្ដាយរបស់ខ្លួន ប៉ុន្តែគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរ ១៨០ ដឺក្រេ នៅពេលដែលឳពុកម្ដាយរបស់អ្នកត្រូវស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ អ្នកត្រូវបាន...
