Part3: មានឃើញទូរស័ព្ទខ្ញុំទេ?

1.2K 93 9
                                        

"ព្រឹកមិញហេតុអីបានជាសើមខ្លួន ហើយនាងទៅធ្វើអីនៅក្រោមតុនោះ?" ទាំងអ្នកនឹងនាយស្រាប់តែបែរភ្នែកមកសម្លឹងគ្នាដោយមិនបានព្រាងទុក

"ខ្ញ...ខ្ញុំបែកញើសធម្មតាទេព្រោះទើបមកពីហាត់ប្រាណ"
នាយជ្រឹមភ្នែកមើលអ្នកតែក៏បែរទៅមើលផ្លូវវិញ
"មិនមែនដោយសារម៉ាក់ខ្ញំទេមែនទេ?"
"អត់ទេ! ដល់ផ្សារហើយឈប់ត្រង់នោះទៅ"
"ចាំខ្ញុំជូនអោយដល់កន្លែង"
"មិនអីទេខ្ញុំត្រូវចុះទិញអីនៅផ្សារបន្តិចសិន"
"មកពីផ្សរឡើងឡានវិញមកខ្ញុំជូននាងទៅ កុំអោយពិបាកដើរ"

អ្នកពិបាកបដិសេដបន្តិចហើយព្រោះកំពុងនៅលើឡានជាមួយនាយ ទើបអ្នកចេះតែងក់ក្បាលយល់ព្រមជាមួយនាយសិន
នាយចតកន្លែងជិតផ្សាររួច អ្នកដោះខ្សែក្រវ៉ាត់ ស្រាប់តែក្រឡេកឃើញនាយដោះខ្សែក្រវ៉ាត់ដែរ

"ដោះធ្វើអី?"
"ខ្ញុំទៅជួយកាន់ឥវ៉ាន់នាង"
"មិនអីទេ ខ្ញុំមិនទិញអីច្រើនទេ ចាំក្នុងឡានទៅ"
"ឆាប់មកវិញណា"

នាយញញឹមថើរៗដាក់អ្នក
អ្នកប្រមូលកាបូបរបស់អ្នកទៅអស់រលីងធ្វើដូចជាមិនត្រឡប់មកវិញយ៉ាងចឹង
អ្នកដើរចុះពីលើឡានមើលឆ្វេងស្ដាំជាពិសេសមើលទៅកាន់នាយព្រោះអ្នកគ្មានថ្ងៃឡើងឡានវិញទេ មិនមែនស្អប់តែ អ្នកក៏មិនចង់ពាក់ព័ន្ធជាមួយ នៅកាន់តែឆ្ងាយពីនាយគឺកាន់តែល្អ ព្រោះមិនដឹងថាសញ្ជាតិជាម្ដាយកូននេះឆ្លងគ្នាឬក៏អត់ទេ នាយមិនអាក្រក់ដូចម្តាយនាយទេតែការពារប្រសើរជាងព្យាបាល

អ្នកគ្មានត្រូវការទិញអីទេចេះតែដើរៗទៅ រកមើលមានតាក់ស៊ីដែរទេ ស្រាប់តែទៅបុកជាមួយមនុស្សប្រុសម្នាក់ដែរដើរចេញពីហាងកាហ្វេ

"ខ្ញុំសុំទោស"
"បាទ មិនអីទេ"

ពេលដែលបុកគ្នាធ្វើអោយកាហ្វេក្នុងដៃនាយខ្ទាតទឹកប្រឡាក់អាវខ្លួនបន្តិច ទើបរវល់តែមើលអាវមិនបានមើលមុខអ្នក

"ចាំខ្ញុំជូតអោយ"

អ្នកទាញក្រដាសជូតមាត់ចេញមកជូតអាវរបស់នាយភ្លាមៗ ធ្វើអោយម្ចាស់គេហាមមិនទាន់ នាយក៏ងើយមកមើលអ្នក

"Y/n!?"
អ្នកលឺនាយហៅឈ្មោះអ្នកហើយ អ្នកក៏ងើយមើលនាយ
"Ahhh Chul!"
អ្នកញញឹមរំភើប ព្រោះមិនបាច់ពិបាករកដំណោះស្រាយទៀតទេ
"មកទិញកាហ្វេមែនទេ"

បំណាច់ជាគូWhere stories live. Discover now