“ជុប~~~” គេមកអង្គុយក្បែរអ្នក ហើយក៏ឱនទៅថើបថ្ងាស
ហ៊ីស៊ឹង លើកដៃអង្អែលសក់របស់អ្នកថ្នមៗ ហើយក៏ទាញភួយដណ្តប់ឡើងមកដល់ករបស់អ្នក ព្រោះអ្នកពាក់រូបវាលក្លៀក គេខ្លាចថាអ្នករងា។
បន្ទាប់ពី ហ៊ីស៊ឹង ធ្វើបែបនោះរួច គេក៏ងើបមកអង្គុយនៅតុធ្វើការដែលរើពីបន្ទប់របស់គេយកមកដាក់ក្នុងបន្ទប់របស់អ្នក។ ហ៊ីស៊ឹង ស្រាប់តែទាញសៀវភៅថ្មីមួយក្បាលចេញពីស្រោមបែបប្រអប់ គេបើកចូលមកទំព័រដំបូងបង្អស់ រួចចាប់ផ្តមសរសេរអ្វីខ្លះក៏មិនឡើយ សរសេរៗក៏ងាកមកមើលអ្នកដែលគេងនៅលើគ្រែ។
ចុងគម្របប៊ិកត្រូវបានបិទ បញ្ជាក់ថាគេបានបញ្ចប់សេចក្ដីរៀបរាប់ជាអក្សរចូលទៅក្នុងនោះហើយ រួចក៏រៀបចំវាដាក់ចូលក្នុងស្រោមប្រអប់វិញ។ ហ៊ីស៊ឹង បិទភ្លើងបន្ទប់ហើយដើរមកដាក់ខ្លួនគេងកៀកអ្នក ដោយបែរមុខរកគ្នា។
“បងស្រលាញ់អូនណាស់ បងមិនសុំអ្វីច្រើនទេ ត្រឹមពួកយើងរស់នៅសប្បាយចិត្តជាមួយគ្នារហូតទៅ”
ហ៊ីស៊ឹង ឱនមកផ្តិតយកស្នាមថើបពីថ្ងាសរបស់អ្នក បន្តដោយការឱបក្រសោបជាប់ទ្រូង រួចក៏បិទភ្នែកគេងតាមអ្នក។
ព្រឹកថ្ងៃថ្មី
គូស្វាមីភរិយាថ្មី ដែលទើបតែរៀបការរួចក្ដៅៗ កំពុងតែជួយរៀបចំខ្លួនឱ្យគ្នាទៅវិញទៅមក ព្រោះម្នាក់ៗត្រូវទៅធ្វើការបន្ត។ ហ៊ីស៊ឹង ត្រូវជួបភ្ញៀវដែលមកពីបរទេស ខកខានមិនបានទេ ទើបត្រូវដាច់ចិត្តទីធ្វើការទាំងមិនចង់ ណាមួយពេលនេះប៉ារបស់គេក៏ចូលមកក្រុមហ៊ុនវិញ បន្ទាប់ពីទៅប៉ូឡូញអស់ពីរឆ្នាំ ហើយក្រុមហ៊ុនក៏ជារបស់គេ ៥០ % ទៀត ដូចនេះហើយមិនអាចចេះទុកការងារចោលបានទេ។ ចំណែកអ្នកវិញពេលប្តីទៅធ្វើការក៏មិនដឹងជានៅផ្ទះធ្វើអីដែរ ក៏សម្រេចចិត្តទៅធ្វើការទាំងពីរនាក់។
អ្នកកំពុងតែចងក្រវ៉ាត់កឱ្យ ហ៊ីស៊ឹង ចំណែកគេវិញកំពុងតែពាក់ក្រវិលឱ្យអ្នក។
“ប្រពន្ធអ្នកណាទេលោកអើយ ស្អាត ស្អាតយកតែមែនទែនហើយ”
បន្ទាប់ពីពាក់ក្រវិលឱ្យអ្នក រួចវែកសក់របស់អ្នកទៅចំហៀងម្ខាងនៃសៀតផ្កា ដោយស្នាមញញឹម ដោយក្តីពេញចិត្ត និយាយទៅគេសប្បាយចិត្តណាស់ រាប់ចាប់ពីវិនាទីដែលបានរៀបការជាមួយអ្នករួច។
YOU ARE READING
បំណាច់ជាគូ
RomanceYung Y/n x Lee Heeseung ជាក្មេងស្រីដែលធ្លាប់តែទទួលបានអារម្មណ៍ក្ដក់ក្ដៅពេញលេញពីគ្រួសារដ៏តូចមួយនៅជនបទជាមួយឳពុកម្ដាយរបស់ខ្លួន ប៉ុន្តែគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរ ១៨០ ដឺក្រេ នៅពេលដែលឳពុកម្ដាយរបស់អ្នកត្រូវស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ អ្នកត្រូវបាន...
