Part9: កប៉ាល់កម្សាន្ត

2K 89 8
                                        

**ក្នុងឡាន

“ពួកយើងទៅណាវិញ?” អ្នកឆ្ងល់ចង់ដឹងព្រោះខ្លាចគេនាំទៅអស់លុយ
“ទៅ Shopping”
អ្នកងាកខ្វាច់ ថាមែនៗ ខំគេចពីកន្លែងអស់លុយមួយកន្លែងហើយ ឡូវទាញទៅរកកន្លែងអស់លុយទាល់តែបាន

“និយាយការងារហេតុអីចាំបាច់ទៅ Shopping?”
“ការងារចង់និយាយពេលណាក៏បានដែរ Y/n នៅផ្ទះជាមួយខ្ញុំសោះ” Hee នាយធ្វើដូចធម្មតា
“ហើយបើចឹងដដែលចាំបាច់ណាត់ខ្ញុំចេញក្រៅធ្វើអី?”
“...”
នាយមិនតបហើយលួចញញឹមទៀត អ្នកក៏ហាមាត់សួរម្ដងទៀតតែមិនទាន់បានសួរផងក៏ត្រូវនាយនិយាយកាត់មុន
" អ្នកខ្លះមិនចង់ទាំងនិយាយជាមួយគេផង តែឥឡូវបែរជាស្ម័គ្រដើរលេងជាមួយគេទៅវិញ " Hee

"ហើយអ្នកខ្លះវិញណា៎ ដឹងថាគេមិនចង់និយាយជាមួយហើយ នៅប្រឹងតាមទាមចង់អោយគេនិយាយជាមួយទាំងមុខក្រាស់ "

Y/n កូនគេទម្លាក់ចុះពីលើឡានឡូវហើយ

“ខ្ញុំមិនដែលដឹងសោះថា Y/n ពូកែនិយាយតវ៉ាច្រើនបែបនេះ ពេលនៅផ្ទះដូចមិនចឹងទេ” នាយបើកឡានបណ្តើរងាកមកមើលអ្នកបណ្តើរ
អ្នកលឺចឹងហើយក៏ស្ងាត់មាត់ឈឹង ឱបដៃអង្គុយក្នុងឡានលែងមាត់កអ្វីទាំងអស់តែកុំមើលមុខ ពេលនេះប្រៀបដូចជាចង់ខាំអ្នកនៅជិតនេះយ៉ាងចឹង
<ចង់ថាខ្ញុំមុខពីរមែនទេ ហ៊ឹះ!>

ក្រោយធ្វើដំណើរអស់ប្រហែលកន្លះម៉ោង នាយក៏នាំអ្នកមកដល់ផ្សារទំនើបមួយកន្លែងដែលជាទីកម្សាន្តរបស់អភិជនសម្រាប់ទិញរបស់របរឬការដើរលេង ញ៉ាំអាហារ មើលកុនជាដើម
ចំណតឡាន

Hee ចុះពីលើឡានហើយក៏បន្ទដើរទៅបើកទ្វាឡានអោយអ្នក តែអ្នកនៅអង្គុយឱបដៃក្នុងឡានមិនព្រមចុះ
“ម៉េចក៏អត់ចុះ?” នាយស្រដីឡើងដោយសម្លេងស្រទន់
“មិនចុះទេស៎ ចង់ទៅណាក៏ទៅម្នាក់ឯងទៅ ខ្ញុំនៅចាំក្នុងឡានហើយចាំពេលណាចង់និយាយរឿងការងារតេប្រាប់ខ្ញុំមក” អ្នកនិយាយជាមួយទឹកមុខខឹង ធ្វើអោយនាយសើចឡើងនៅដើមក
“សើចអី?”

“គឺសើចក្មេងម្នាក់ដែលកំពុងតែខឹងបង”
សព្វនាមដែលនាយបាននិយាយមុននេះធ្វើអោយអ្នកមានអារម្មណ៍ថាអៀនៗយ៉ាងម៉េចទេ ទោះបីជានាយចង់អោយអ្នកហៅនាយថា បង ក៏ដោយ តែនាយមិនដែលហៅខ្លួនឯង បង ជាមួយអ្នកទេ ចំឡែកអីនាយស្រាប់តែប្រើបពាក្យដែលហៅខ្លួនឯងថា បង ជាមួយអ្នកនៅពេលនេះទៅវិញ

បំណាច់ជាគូWhere stories live. Discover now