Part14: ខ្នើយឱប

1.5K 103 15
                                        

"បងថើបហើយណា" នាយឱនទៅរកថ្ពាល់អ្នកកាន់តែជិត តែភ្នែកនាយសម្លឹងទៅភ្នែកអ្នកមិនដាក់ចង់ដឹងថាអ្នកបើកភ្នែកដែរទេ ហើយដូចការគិតគឺអ្នកអត់បើកភ្នែកទេ នាយថើបអ្នកមួយខ្សឺត

ជុប!

អ្នកគ្មានប្រតិកម្មអ្វីទាំងអស់ នាយមិនអស់ជិតក៏ថែមពីរខ្សឺតជាប់គ្នាទៀត ដោយស្នាមញញឹមពេញចិត្ត
ហើយក៏បំណងចូលទៅខ្សឺតទីបួន ស្រាប់តែពេលឱនទៅជិតដល់អ្នកស្រាប់តែបែរមុខមករកនាយទាំងភ្នែកមមី តែល្បឿនរបស់បបូរមាត់ហ៊ីស៊ឹងមិនបានឈប់នោះទេ ធ្វើឱ្យប្ដូរពីការឆ្មក់ថើបថ្ពាល់ទៅជាឆ្មក់ថើបបបូរមាត់វិញ ភ្នែករបស់អ្នកត្រូវបានបើកឡើងធំក្រោយដឹងខ្លួនថាស្នាមថើបនៅពេលព្រឹកដំបូងត្រូវបានហ៊ីស៊ឹងកំពុងតែគ្រប់គ្រង ចំណែកហ៊ីស៊ឹងវិញក៏បើកភ្នែកធំមិនចាញ់អ្នកដែរ ទោះមុននេះនាយក្លាហានហានថើបអ្នកដល់ទៅបីដងតែពេលនោះអ្នកមិនទាន់ដឹងខ្លួនឯណា ប៉ុន្តែឥឡូវនាយកំពុងតែបុកពោះភ័យ ព្រោះក្រសែភ្នែករបស់អ្នកទាំងពីរប្រទាក់ក្រឡាប្រសព្វគ្នាឥតថមថយ បបូរមាត់អ្នកទាំងពីរជាប់គ្នាមិនលែងរហូតដល់មានសម្លេងពីខាងក្រៅមករំខាន

តុកៗ!

អ្នកទាំងពីរស្រាប់តែដូចត្រូវភ្លើងឆក់យ៉ាងចឹង អ្នកបែរមុខផ្អៀងខ្លួនដេកទៅម្ខាង ចំណែកហ៊ីស៊ឹងវិញនាយដកដៃពីការច្រត់ខ្នើយ ហើយដេកត្រង់ខ្លួនដកដង្ហើមញាប់ព្រោះភ័យខ្លាចថាអ្នកខឹងនាយរឿងមុននេះ អ្នកទាំងពីរដេកដកដង្ហើមឃ្លាតពីគ្នារៀងខ្លួនទើបមិនបានចាប់អារម្មណ៍ថាមុននេះគឺជាសម្លេងគោះទ្វានោះទេ ទាល់តែ...

"អ្នកនាងតូច!" ម៉ែដោះ
អ្នកនិងហ៊ីស៊ឹងស្រាប់តែបែរមករកគ្នាវិញ អ្នកទាំងពីរកាន់តែភ័យខ្លាចថាបើគាត់ចូលមកប្រាកដជាមិនល្អមើលទេ

"គិតយ៉ាងម៉េចទៅ!?" ហ៊ីស៊ឹង
"ចូល...ចូលក្នុងភួយសិនទៅលឿនឡើង" អ្នកនិយយាទាំងញ័រមាត់
ហ៊ីស៊ឹងក៏ធ្វើតាមអ្នក នាយទាញភួយបម្រុងដណ្តប់ដល់ក្បាលដោយមានអ្នកជួយទាញដូចគ្នា តែនាយស្រាប់តែទាក់ទើរវិញបន្តិច

"ចុះបើគាត់ឃើញគ្រែអូនដូចមានមនុស្សពីរនាក់..." ហ៊ីស៊ឹង
"អ្នកនាងតូចភ្ញាក់ហើយនៅ!? ម៉ែដោះចូលទៅហើយណា" ម៉ែដោះ
"អ៊ូយ កុំនិយាយច្រើនចូលសិនទៅ" អ្នកបែរទៅមើលទ្វាហើយក៏ក្រឡេកមករកនាយវិញ អ្នកនិយាយហើយក៏ទាញភួយឡើងប្រញាប់គ្របនាយព្រោះខ្លាចម៉ែដោះចូលមកទាន់ ក្រោយគ្របនាយជិតឈឹងរួចអ្នកបម្រុងប្រែខ្លួនដេកទៅម្ខាងទៅហើយ ស្រាប់តែម៉ែដោះបើទ្វាចូលមក

បំណាច់ជាគូWhere stories live. Discover now