“Y/n…” ហ៊ីស៊ឹង ពោលឡើងដោយសម្លេងស្រទន់ ពេលអ្នកបែរខ្លួនមកគេងជិតគេ
“ចា៎ស?”
“បងសុំមួយ...” មិននិយាយតែមាត់ គេប្រើទាំងភ្នែក និងដៃមាំនិយាយថែម
ភ្នែកគេសម្លឹងមើលបបូរមាត់អ្នក ឆ្លាស់ជាមួយក្រសែភ្នែក ព្រមជាមួយដៃថែលអង្អែលគុម្ពត្រចៀករបស់អ្នកចុះឡើងៗជាមួយសក់។
អ្នកលេបទឹកមាត់ក្អឹកៗ ព្រិចៗនិងដកដង្ហើមញាប់ៗ
“បងស...សុំអី?”
ហ៊ីស៊ឹង ស្រាប់តែសើចក្រហឹមឡើងនៅដើមគេ
“បងធ្វើឱ្យអូនភ័យហ្អេស៎?”
“អត...អត់ទេ” អត់ទេ តែខ្លួនឡើងរឹងគ្រប់កន្លែងព្រោះតែក្រសែភ្នែក បបូរមាត់ដ៏សែនស៊ិចស៊ីរបស់គេខាំមិនឈប់ ដៃអង្អែលមុខអ្នកគ្មានស្រាក់ស្រាន្ត
“បងសុំមួយបានទេ រឿងពេលវេលារបស់ពួកយើង?” ហ៊ីស៊ឹង បំភ័យប្រពន្ធគេលេងមួយអស់ចិត្តទើបព្រមនិយាយរឿងដែរគេចង់សុំ
“ហេតុអីទៅ? ពួកយើងនៅជាមួយមិនគ្រប់គ្រាន់?” អ្នកធ្វើភ្នែកម៉ក់ៗ
សុំពេលវេលាយ៉ាងម៉េច? បើខុសពីម៉ោងធ្វើការ ពីរនាក់គេនៅជាមួយគ្នារហូត
“ពួកយើងរៀបការរួចហើយ អូនមិនគិតចង់ទៅក្រេបទឹកឃ្មុំជាមួយបងទេឬ?” ហ៊ីស៊ឹង ចេញចរិតក្មេងតូចមកទៀតហើយ
“ក្រេបទឹកឃ្មុំ...? អឺម តែពួកយើង...ក៏ធ្លាប់ទៅហើយ មិនមែនជាលើកដំបូងផង ហិហិ” អ្នកសើចហើយយកដៃទៅក្តោបមុខអង្អែលរបស់គេ ដែលកំពុងតែពេបមាត់
“ធ្លាប់ទៅហើយតែមិនមែនបែបពួកយើងឯណា? គិតទៅបងបានទើបតែពីរដងទេ ទាំងពីរលើកសុទ្ធតែមានហេតុទើបមានវាឡើង តែលើកក្រោយៗបងចង់សុំអាបែបពួកយើង អាបែបពួកយើងសប្បាយទាំងពីរនាក់”
ប្ដីអ្នកណាគេទេលោកអើយ ចេះគិតគូរឱ្យប្រពន្ធបានសប្បាយអាបែបពីរនាក់!😭
អ្នកសញ្ជឹងគិតបន្តិច គេក៏មិនបាននិយាយខុស បើពេលនោះអ្នមិនត្រូវថ្នាំ រឿងក៏មិនបែកវ៉ុលដល់ថ្នាក់នេះ ហើយអាពេលនោះបើសុខៗ ហ៊ីស៊ឹង មិនស្រវឹងចឹងអ្នកខុសរបៀបទេ ក៏អ្នកទាងពីរមិនជ្រុលម្ដងទៀតដែរ ទាំងពីរលើកសុទ្ធតែគ្មានភាពផ្អែមល្ហែម
YOU ARE READING
បំណាច់ជាគូ
RomanceYung Y/n x Lee Heeseung ជាក្មេងស្រីដែលធ្លាប់តែទទួលបានអារម្មណ៍ក្ដក់ក្ដៅពេញលេញពីគ្រួសារដ៏តូចមួយនៅជនបទជាមួយឳពុកម្ដាយរបស់ខ្លួន ប៉ុន្តែគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរ ១៨០ ដឺក្រេ នៅពេលដែលឳពុកម្ដាយរបស់អ្នកត្រូវស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ អ្នកត្រូវបាន...
