ភាគទី10: មិនទាន់ដល់ពេលមិនមែនបានន័យថាមិនចង់

Start from the beginning
                                        

«តែអូនក៏មានលុយមិនខ្វះបងក៏មិនបាច់...»

«ស្តាប់បងណាថេហ៍...ពេលរៀបការរួចហើយទោះបីជាអូនមានលុយចាយមិនខ្វះតែបងជាមេគ្រួសារត្រូវតែមានទំនួលខុសត្រូវបងមិចនិងអាចអោយអូនរកលុយហើយមកចិញ្ចឹមបងនិងកូនរបស់ពួកយើងនោះ??រឿងរៀបការអូនកុំភ័យ បងស្រលាញ់អូនយ៉ាងនេះបងមិនអោយអូនទៅរៀបការជាមួុយអ្នកណាក្រៅពីបងឡើយ»

«ជុង...»

«បងស្រលាញ់អូនណាស់ បងខំណាស់ដើម្បីអោយទំនាក់ទំនងយើងមិនមានភាពរកាំរកូសជាមួយគ្នា បងខ្លាចអូនយំ ខ្លាចអូនគិតច្រើន ខ្លាចអូនគ្មានក្តីសុខពេលនៅជាមួយបង ខ្លាចគេមើលងាយអូនថាមកស្រលាញ់មនុស្សអន់ៗគ្មានទ្រព្យសម្បត្តិដូចបង ព្រោះបងដឹងថាមានមនុស្សប្រុសច្រើនណាស់ ដែលចង់បានអូនហើយឋានៈរបស់ពួកគេក៏មិនអន់ប៉ុន្តែអោយធ្វើយ៉ាងមិចបើទេវតាកំណត់មកហើយថាបងជាគូរនិងអូន ដូច្នេះបងត្រូវខំមិនថាជួបរឿងអ្វីទេ បងជាមេគ្រួសារហើយក៏ជាជម្រកដ៏ធំមួយទុកអោយអូនជ្រកមិនអោយអូនត្រូវថ្ងៃត្រូវខ្យល់ឡើយ»ស្តាប់មើលចុះ...តើថេហ្យុងអាចនិងបន្តអន់ចិត្តជាមួយនិងនាយបានយ៉ាងមិចទៅបើសម្តីរបស់នាយផ្អែមថ្នាក់នេះនោះ...សមជាមួយនាយជាមួយមនុស្សមានហេតុផលផងនោះថេហ្យុងច្បាស់ជាអន់ចិត្តឬក៏ខឹងមិនបានយូរឡើយ។

«សុំទោស ដែលអូនងក់ង រករឿងបងច្រើនខុសទំនងតែអូនពិតជា..ហ្ហឹក ហ្ហឹកអូនពិតជាខ្លាចថាបងមិនបានគិតគូររឿងនោះជាមួយអូនពិតមែន»

«ក្មេងឆ្កួតមិចក៏ស្រាប់តែយំហាស...ងក់ងច្រើនតើវាយ៉ាងមិចបងនៅទីនេះចាំលួងអូនហើយតាស មួយថ្ងៃអូនចង់ ង100ដងក៏បងគ្មានបញ្ហាដែរ»

«ហ្ហឹក ហ្ហឹក....»

«អា*កុំយំទៅមើលmadamមិចក៏យំថែមចឹង បងមិនចូលចិត្តពេលអូនយំទេញញឹមឡើងមកទើបស្អាត»ម្នាក់នេះភ្នែកទន់ដល់ហើយអាងតែមានអ្នកលួង យំទៅយំអោយណាណីនាយច្បាស់ជាមិនរុញរាក្នុងការលួងលោមមនុស្សដែលនាយស្រលាញ់ឡើយ ហើយក៏ពុំមានពា្យថាធុញក្នុងវចនានុក្រមរបស់ចន ជុងហ្គុកដែលពេលបាននៅក្បែរថេហ្យុងនាយស្គាល់និងកត់ត្រាតែពាក្យដែលហៅថាក្តីសុខ និងស្នាមញញឹមតែប៉ុណ្ណោះ។

ប្រធានផ្នែកចនWhere stories live. Discover now