ភាគទី9: អូនចង់បានអី?

311 34 3
                                        

«អួយឈឺក្បាលណាស់»ងើបឡើងមិនទាន់ទេជុងហ្គុកស្រែកថាឈឺក្បាលទៅហើយ នាយងើបឡើងមកម៉ោងជិត12ល្មមចំពេលបាយថ្ងៃត្រង់ល្អណាស់។តែនៅក្នុងខនដូរបស់នាយពេលនេះក៏មានតែនាយនិងម៉ែដោះដែលមើលថែអេមមីលីតែប៉ុណ្ណោះ ព្រោះថេហ្យុងគេទៅធ្វើការបាត់តាំងតែពីព្រលឹមមកម្ល៉េះ ហើយចំណែកឯកូនស្រីតូចរបស់នាយវិញគឺទៅរៀន។ជុងហ្គុកបានងើបឡើងទាំងស្ទាបក្បាលចូលទៅបន្ទប់ទឹកក្រែងល៎បានធូរស្រាលខ្លះបន្ទាប់មកក៏ចេញមកខាងក្រៅឃើញថាម៉ែដោះកំពុងតែចំណិតអាហារសម្រាប់អាហារថ្ងៃត្រង់ក្នុងនោះក៏មានស៊ុបដូចគ្នាទុកសម្រាប់អោយជុងហ្គុកនេះអែង ដោយសារតែថេហ្យុងផ្តាំមកបែរនេះ អាចថាទោះខឹងយ៉ាងណាក៏គេនៅតែខ្វាយខ្វល់ពីជុងហ្គុកដដែរហ្នឹង។

«អូ លោកប្រុសភ្ញាក់អោយហេ៎??អ្នកប្រុសថេហ៍បានអោយខ្ញុំចំណិតស៊ុបជូនលោកប្រុសដូចគ្នាចឹងលោកប្រុស
ញ៊ាំឥឡូវនេះទេ??»

«បាទ...»បន្ទាប់ពីនិយាយរួចហើយនាយក៏ហ៊តស៊ុបទាន់នៅក្តៅហើយក៏រៀបចំខ្លួនដើម្បីទៅធ្វើការ។ពេលទៅដល់ការហារក៏ចូលមកដល់ភ្លាមរកពេលទៅជួបជាមួយនិងថេហ្យុងគ្មានសោះទើបនាយត្រូវបង្ហើយការងារសិនមុននិងទៅនិយាយគ្នាជាមួយថេហ្យុង ព្រោះនាយដឹងច្បាស់ក្មុងចិត្ត100%ថាថេហ្យុងច្បាស់ជាខឹងនាយទៀតមិនខានទេជាមួយរឿងផឹកស្រាស្រវឹងជោគជាំហើយម៉ោង12ថ្ងៃត្រង់ទើបងើបរួចបែបនេះ។តុក តុក...

«ចូលមក...»សំឡេងរឹងកំព្រឹសរបស់ថេហ្យុងស្តាប់ហើយក៏ដឹងថាគេសោះកក្រោះប៉ុណ្ណាតែក៏ញិកញក់ជានិច្ចពេលនៅជាមួយនិងជុងហ្គុក

«ថេហ៍...គឺ...គឺអូនទំនេរទេបងចង់...»

«មិនទំនេរប្រធានផ្នែកចនអាចចេញទៅវិញសិនទៅ»និយាយបែបសាច់ការបែបនេះដឹងច្បាស់ណាស់ថាប្រាកដជាខឹងទើបនាយនៅមុខក្រាស់ព្យាយាមខិតគម្រាតចូលទៅជិតអគ្គនាយកដែលកំពុងតែមុខក្រញ៉ូវដាក់នាយនោះបន្ថែមទៀត

«បងសុំទោស កុំចឹងបានទេ»ជុងហ្គុកចាប់លើកថេហ្យុកឡើងហើយក៏ដាក់ខ្លួនអង្គុយនៅលើកៅអីដែលថេហ្យុងអង្គុយមុននេះមុននិងដាក់អោយរាងតូចនៅអង្គុយពីលើភ្លៅរបស់នាយវិញម្តង។

ប្រធានផ្នែកចនWhere stories live. Discover now