ភាគទី10: មិនទាន់ដល់ពេលមិនមែនបានន័យថាមិនចង់

342 37 1
                                        

    បន្ទាប់ពីញ៊ាំអាហាពេលល្ងាចជុំគ្នាហើយនោះដូចដែលបាននិយាយជុងហ្គុកនិងអេមម៊ែលីគឺគេងនៅទីនេះហើយជុងហ្គុកគេងជាមួយនិងថេហ្យុងឯអេមម៊ែលីត្រូវបានលោកស្រីគីមយកទៅគេងជាមួយបាត់ទៅហើយ ព្រោះស្រលាញ់នាងតូចខ្លាំងដល់ថ្នាក់ពេលខ្លះសឹងតែសុំជុងហ្គុកយកចៅមកចិញ្ចឹមទៅហើយ ទោះបីមិនមែនជាចៅបង្កើតតែគាត់ក៏ស្រលាញ់ស្ទើរលេប។ជុងហ្គុកបានឡើងមកបន្ទប់គេងជួនពេលដែលថេហ្យុងចេញពីបន្ទប់ទឹកល្មមតែគេក៏ដើរគេចបែបមិនចង់និយាយជាមួយមិនដឹងជាមានរឿងអីទេ មិញនេះពេលម៉ោងបាយក៏ងើបមកចោលនាយទៀតទាំងដែលរាល់ដងមិនចឹងផង...

«អូនកើតអី??»ជុងហ្គុកចង់ឃ្លាជាមួយនិងថេហ្យុងអោយដាច់ស្រឡះមុខនិងចូលទៅងូតទឹកជម្រះខ្លួន តែមនុស្សមាត់រឹងចិត្តពូកែខឹងដូចជាថេហ្យុងគិតថាគេព្រមឆ្លើយដោយងាយ??

«បងមិនដឹងថាបងខុសរឿងអ្វីទេ...តែបើបងធ្វើអោយអូនមិនពេញចិត្តបងសុំចិត្តអូនតែម្យ៉ាងនិយាយតាមត្រង់ជាមួយបង កុំប្រើស្តាយគេចវេចគ្នាបែបនេះវាមុនល្អឡើយ»ជុងហ្គុក

«បងស្រលាញ់អូនទេជុង??»ហាក...នៅសុខៗស្រាប់តែមានសំណួរបែបនេះលេចឡើងមក តើវាមានរឿងអ្វីអោយប្រាកដ??

«មិចក៏សួរបងបែបនេះ បើមិនស្រលាញ់បងមិនតាមលួងលោមអូនយ៉ាងនេះទេ អូនក៏ដឹងពីមុនបងជាមនុស្សបែបមិច»

«បងដែលចង់រៀបការជាមួយអូនទេ??ហើយដែលចង់បង្កើតគ្រួសារជាមួយអូនទេ??»ថេហ្យុងហាក់អើពើនិងសម្តីរបស់ជុងហ្គុកហើយក៏បន្តសួរសំណួរដែលខ្លួនចង់សួរ តាំងតែពីនៅតុបាយមកម្ល៉េះ...ចឹងកុំប្រាប់ថាគេកំពុងតែខឹងងក់ងជាមួយនិងនាយព្រោះរឿងនេះ??

«ថេហ៍...វាគឺមិនទាន់ដល់ពេលទេ»

«ចុះពេលណា??ឬបងមិនចង់??អូនសួរបង បងដែលគិតពីរឿងមួយនេះទេអូនសួរតាមត្រង់ ឬកន្លងមកស្រលាញ់អោយតែបានស្រលាញ់តែគ្មានសូម្បីតែផែនការជីវិតជាមួយអូន??ឆ្លើយនិងអូនមកជុង...កុំធ្វើមុខឆ្ងល់បែបនេះវារឹតតែធ្វើអោយអូនរងសម្ពាធ ព្រោះយល់ថាអូនខំតែម្ខាង គិតតែម្ខាង»

«ហេតុអីអូនមានអារម្មណ៍បែបនេះថេហ៍??...បងថាមិនទាន់ដល់ពេលតែមិនមែនបានន័យថាបងមិនចង់ ដូច្នេះអូនកុំគិតច្រើនបានទេ...រាល់ថ្ងៃនេះបងគិតគូរពីរឿងយើងគ្មានចន្លោះមួយថ្ងៃណាឡើយ បងគ្រាន់តែរងចាំដល់ពេលដែលបងអាចមានសមត្ថភាពជាងនេះ ដល់ពេលមួយដែលបងអាចថែអូនបានល្អជាងនេះ មានលុយគ្រប់គ្រាន់អោយអូនចាយវាយដោយពុំបាច់ខ្វល់ខ្វាយរឿងខ្វះខាត...អាចមើលឃើញអូនមានក្តីសុខក្នុងការទិញរបស់ដែលអូនស្រលាញ់ ពេលនោះហើយទើបបងស្ងប់ចិត្តព្រោះបងអាចtreatអូនដូចជាទេវបុត្រតែពេលនេះបងនៅល្អមិនទាន់គ្រប់គ្រាន់ ដូច្នេះទុកពេលអោយបងសិនណាថេហ៍»បំណងនាយគឺបែបនេះ នាយចង់ឃើញថេហ្យុងរស់ស្រួលនាយចង់ធ្វើជាមេគ្រួសារម្នាក់ដែលអាចធ្វើអោយប្រពន្ធរបស់នាយមានក្តីសុខមានកូនតូចៗរត់លេងពេញផ្ទះ ជាផ្ទះក្នុងក្តីស្រមៃទើបខំសន្សំលុយមិនចាយវាយផ្តេសផ្តាសព្រោះដើម្បីអនាគតរបស់ពួកគេនេះអែង មិចក៏ថានាយមិនបានគិត??

ប្រធានផ្នែកចនWhere stories live. Discover now