ឈានចូលដល់ពេលល្ងាចជុងហ្គុ្តកត្រឡប់មកខនដូររបស់ខ្លួនវិញ តែក៏ត្រូវបានកូនស្រីសំណព្វចិត្តជម្រិតសួរនាំពីថេហ្យុងបាត់ទៅហើយ ប៉ុន្តែក៏ដឹងស្រាប់ថាជុងហ្គុកជាកំពូលមនុស្សមួយលានហេតុផលរឿងត្រឹមប៉ុណ្ណឹងនាយដោះស្រាយជាមួយកូនស្រីបានយ៉ាងងាយ។
«កូនចង់អោយAppaមកគេងនៅទីនេះដូចរាល់ដងណាស់ប៉ា»បន្ទាប់ពីរកលេសរួចនាងតូចនៅតែមិនពេញចិត្តដែលមិនបានឃើញថេហ្យុងមកទើបរំអុករកពាក្យផ្សេងដើម្បីនិយាយជាមួយនិងជុងហ្គុកដែលត្រូវជាប៉ារបស់នាង
«Appaរវល់ណាស់មួយរយៈនេះ ចឹងចេះចុះថ្ងៃស្អែកប៉ានិងហៅappaអោយមកគេងជាមួយកូនល្អដែរទេ?»
«អត់ទេកូនចង់ខលទៅនិយាយជាមួយAppaឥឡូវនេះ??តើបានទេប៉ា??»នាងតូចជាក្មេងឆ្លាតដឹងពីស្ថានការណ៍ នាងដឹងច្បាស់ណាស់ថាពួកគេច្បាស់ជាឈ្លោះគ្នាទើបAppaមិនព្រមមកជាន់នៅទីនេះសោះមួយរយៈចុងក្រោយនេះ។
«បាន បាននេះ...»
«ហេឡូAppa គឺអូនម៊ែលណា»នាងតូចគ្រាន់តែទទួលបានការនិយាយជាមួយនិងថេហ្យុងភ្លាមញញឹមបិទមាត់មិនជិតទេហើយក៏ស្រែកប្រាប់ណែនាំឈ្មោះដល់ថេហ្យុងភ្លាមៗ
«បាទ អូនម៊ែលមានការអីមែនទេកូន»ថេហ្យុងរៀងទម្លាក់ទឹកមុខបន្តិចដើម្បីអោយក្មេងតូចចាប់អារម្មណ៍ជាមួយនិងទង្វើរបស់គេបញ្ជាក់ថាគេកំពុងមានរឿងអន់ចិត្តហើយស្មុគស្មាញក្នុងខ្លួនយ៉ាងខ្លាំង
«appaកើតអី??មុខappaស្លេកស្លាំងណាស់ ហើយappaមិនមករកអូនទៀត ប៉ាប្រាប់ថាappaរវល់»
«គឺ...»
«ឬមួយappaឈឺ»គ្រាន់តែលឺនាងតូចនិយាយបែបនេះភ្លាមកម្លោះតូចប្រញាប់រហ័សសម្តែងភ្លាមៗតែម្តង
«អេស...អេស...គឺappaមិនអីនោះទេគ្រាន់តែឈឺបន្តិចបន្តួចទេកូន»ថេហ្យុងធ្វើជាក្អួកហើយក្អួកលឺព្រោះគេដឹងថាជុងហ្គុកច្បាស់ជានៅជិតនេះ
«ប៉ា...appaឈឺហើយមិចក៏ប៉ាមិនប្រាប់កូន មិនបានទេចឹងយើងត្រូវតែទៅផ្ទះappa ណាប៉ាណា»នាងតូចឆ្លេឆ្លាលពេញផ្ទះព្រោះខ្លាចថេហ្យុងឈឺធ្ងន់តែជុងហ្គុកវិញបែរជាធ្វើធម្មតា
YOU ARE READING
ប្រធានផ្នែកចន
Romanceអ្នកណាមកមុនឬមកក្រោយមិនសំខាន់ សំខាន់ខ្ញុំស្រលាញ់ចនជុងហ្គុកដូច្នេះគេត្រូវតែជារបស់ខ្ញុំ នាងគ្មានសិទ្ធទេប្រាប់អោយដឹង
