គួបជួនពេលដែលថេហ្យុងទៅប្រជុំនោះជុងហ្គុក៏កំពុងតែប្រជុំគម្រោងការដែលនាយបានត្រៀមនោះជាមួយនិងក្រុមការងាររបស់នាយដូចគ្នាហើយក្នុងនោះក៏មានប្រធានផ្នែកផាកដូចគ្នា។ថ្ងៃនេះនាងតែងខ្លួនមិនធម្មតាឡើយ មើលទៅខ្ញង់ណាស់ចឹងហើយអ្នកខ្លះជ្រួលជ្រើមជាមួយនិងនាងតែចំពោះជុងហ្គុកមួយគឺអត់សោះ។
«លោកចន...ថ្ងៃនេះទំនេរដែលទេ??»ក្រោយពីប្រជុំចប់នាងដើរមកជិតជុងហ្គុកភ្លាម ដោយនៅពេលនោះនាយកំពុងតែរៀបចំឯកសារការងារទុកដាក់អោយបានរៀបរយ។
«នាងមានការអីជាមួយខ្ញុំឬ??»
«គឺ មានចំណុចខ្លះខ្ញុំមិនទាន់សូវយល់ច្បាស់ប៉ុន្មានទេទើបចង់ណាត់លោកទៅញ៊ាំអាហារពេលល្ងាចជាមួយគ្នានៅល្ងាចនេះ»យូជីនប្រើកាយវិការអឹមអៀនធ្វើអោយជុងហ្គុកទើសទាល់ខ្លាំងណាស់
«បាន ល្ងាចនេះជួបគ្នាហើយរកអ្វីសួរខ្ញុំអោយហើយទៅ កុំណាត់គ្រាន់តែជាលេស»ជុងហ្គុកដឹងថាជាលេសតែនៅតែព្រមទៅព្រោះបើនាងមិនយល់នូវគម្រោងណាមួយពិតមែននោះពួកគេនិងពិបាកធ្វើការងារជាមួុយគ្នាហើយ ណាមួយនាយមិនបានគិតអ្វីលើយូជីនឡើយមានអ្វីត្រូវព្រួយបារម្ភទៅ បើគ្រាន់តែទៅនិយាយរឿងការងារសោះ។
______
«នេះលោកញ៊ាំទៅ...»យូជីនឃើញឪកាសល្អក៏ចាប់អាហារអោយជុងហ្គុកញ៊ាំធ្វើជាមនុស្សម្នាក់ដែលចាំផ្តល់ការមើលថែដល់ជុងហ្គុក
«និយាយការងាររបស់ពួកយើងទៅ»
«តែនេះជាម៉ោងអាហារពេលល្ងាចណាលោកចន យើងញ៊ាំសិនហើយចាំនិយាយគ្នាមិនបានទេឬ??»យូជីនយកដៃទាំងសងខាងរបស់ខ្លួនទៅទ្រចង្ការហើយព្យាយាមធ្វើទឹកមុខគួរអោយស្រលាញ់ដាក់ជុងហ្គុក តែនាយឃើញហើយបែរជាចង់សើចទៅវិញយល់ថានាងដូចជាចម្លែកណាស់ពេលនៅជាមួយនាយខុសពីពេលដែលធ្វើការងារជាមួយនិងបុគ្គលិកនាងគឺដូចជាឆ្នាស់ណាស់ប៉ះមិនបានទេ។
«ចឹងញ៊ាំអាហារ របស់នាងទៅកុំរវល់តែខ្វល់ជាមួយខ្ញុំ»
«ម៉ត់ចត់បែបនេះខ្ញុំចូលចិត្តណាស់»
«ខ្ញុំមិនចេះរញ៉េរញ៉ៃឡើយនាងក៏ដឹង ដូច្នេះប្រញាប់បន្តិចទៅ»ជុងហ្គុកតឿននាងហើយក៏បកមកញ៊ាំអាហាររបស់ខ្លួនវិញញ៊ាំបណ្តើរយូជីន សួរនាំនាយបណ្តើរតែសំណួរខ្លះនាយក៏ឆ្លើយខ្លះទៀតក៏មិនឆ្លើយ យល់ថាជម្ងឺធុញទ្រាន់នឹងមនុស្សរបស់នាយក៏រើលឡើងមកបន្ទាប់ពីយូជីននិយាយសួរនាំច្រើនពេក។
YOU ARE READING
ប្រធានផ្នែកចន
Romanceអ្នកណាមកមុនឬមកក្រោយមិនសំខាន់ សំខាន់ខ្ញុំស្រលាញ់ចនជុងហ្គុកដូច្នេះគេត្រូវតែជារបស់ខ្ញុំ នាងគ្មានសិទ្ធទេប្រាប់អោយដឹង
