ភាគទី7: គ្រួសារតូច

326 32 3
                                        

មួយរយៈនេះឃើញថាគូរស្នេហ៍របស់ជុងហ្គុកនិងថេហ្យុងហាក់បីដូចជារៀងប្រសើរឡើងជាងមុនព្រោះពួកគេយល់ចិត្តគ្នាបានច្រើន បើប្រសើរច្បាស់ណាស់ថាប្រសើរតែបើរឿងថេហ្យុងងក់ងរវិញដូចជាគ្មានអ្វីប្រសើរទេ វាជាទម្លាប់ហើយដែលថេហ្យុង ងជាមួយនិងជុងហ្គុកនោះ។ប៉ុន្តែថ្ងៃនេះដូចចម្លែក...

«ជុង...ជុងហា៎...បងទំនេរឬនៅ??»នៅសុខៗនាយកម្លោះតូចដើរចូលមកបន្ទប់ធ្វើការរបស់ជុងហ្គុកបន្ទាប់ពីបាត់ទៅយ៉ាងយូរជាមួយនិងអូនម៊ែល មិនដឹងជាមានគម្រោងអីជាមួយគ្នាទេ។

«បងទំនេរសម្រាប់អូនជានិច្ច អូនមានអីមែនទេ??»

«គឺ...គឺចេះទេអាទិត្យក្រោយខាងសាលារបស់អូនម៊ែលប្រាប់ថាមានការឈប់សម្រាកមួយអាទិត្យដូច្នេះអូន...អូនចង់ទៅដើរលេងជាមួយកូនណាជុង...ចង់ទៅជាលក្ខណៈគ្រួសារបងយល់យ៉ាងណាដែរ»

«ចឹងតើអូនចង់ទៅណា?»

«បារាំង...»
«ឆ្លើយលឿនម្ល៉េះ មានគម្រោងទុកមុនហើយឬ??»ជុងហ្គុកហួសចិត្តជាមួយនិងមនុស្សជាទីស្រលាញ់របស់ខ្លួនមិនស្ទើរទេហើយក៏ក្នាញ់ជាមួយនិងភាពគួរអោយស្រលាញ់របស់គេមិនតិចដែរ មិនយល់ថាហេតុអីគេងប់និងស្រលាញ់ថេហ្យុងថ្នាក់នេះទាំងដែលពីមុនមានប្រពន្ធជាស្រីសោះ ហើយក៏មិនដែលចាប់អារម្មណ៍មនុស្សប្រុសដែរ អាចថាថេហ្យុងជាករណីពិេសសហើយមើលទៅ។

«ច្បាស់ជាមាន ព្រោះគម្រោងបញ្ចេញផលិតផលថ្មីរបស់ពួកយើងនិងត្រូវចាប់ផ្តើមនៅខែក្រោយហើយដូច្នេះអូនចង់ដើរអោយហើយទាន់មានពេលទំនេរ»ថេហ្យុងនិងហើយក៏ដើរទៅឈរក្បែរជុងហ្គុកតែមានឯណាជុងហ្គុកក៏ទាញអោយកម្លោះតូចមកអង្គុយនៅលើភ្លៅរបស់នាយតែម្តង មុននិងស្រងយកក្លិនក្រអូបពីកញ្ចឹងករបស់ថេហ្យុង ក្លិនដែលគេកំពុងតែមានវាស្រាស្រទន់ណាស់ ហិតហើយចង់ហិតទៀត បើមិនយល់ទាស់ទេអាចសុំហិតដល់ជាតិក្រោយបានទេព្រោះត្រឹមតែមួយជាតិនេះទំនងជាមិនគ្រប់ឡើង។

«បានហើយជុង អូនរសើបណាស់»
«បងមិនចង់ឈប់ទេ បងងប់ងល់ជាមួយអូនហើយmadamចន»

«ហាស??ma...madamចន??»ព្រោះតែជុងហ្គុកមិនដែលហៅគេបែបនេះពីមុនមកទេទើបភ្ញាក់ខ្លួនព្រឺតតែម្តង ទៅនឹកឃើញស្អីបានជាហៅគេបែបនេះដឹងទេគេគាំងហើយអៀនមុខឡើងក្រហមធ្វើខ្លួនលែងត្រូវអស់ទៅហើយ។

ប្រធានផ្នែកចនOnde histórias criam vida. Descubra agora