ឈានចូលដល់ថ្ងៃបន្ទាប់ជាពេលមួយដែលយើងឃើញថាថេហ្យុងកំពុងតែញាប់ដៃក្នុងការស៉ីញ៉េឯកសារព្រោះជិតដល់ថ្ងៃសរុបផលទ្ធផលចុងឆ្នាំហើយដូច្នេះនៅក្នុងក្រុមហ៊ុនក៏មានរៀបចំកម្មវិធីមួយចំនួនដើម្បីអបអរដូចគ្នា។
តុក តុក...
«ចូលមក...»
«លោកប្រធានថ្ងៃនេះមានការណាត់ជួបពិសេសមួយដើម្បីសម្រេចកុងត្រាជាមួយនិងលោកលី»ជាលេខាផ្ទាល់ខ្លួនរបស់ថេហ្យុងក៏បើកទ្វាមកដើម្បីនិយាយរឿងការងារជាមួុនិងគេ ព្រោះថ្ងៃនេះត្រូវមានការណាត់ជួបពិសេសមិនអាចខកខាតបានទេ
«ល្អ...គម្រោងមួយនេះពាក់ពន្ធ័ជាមួយប្រធានផ្នែកចនច្រើន ចឹងហៅគេមកជួបខ្ញុំ»
«បាទ...»
តុក តុក...
«ចូលមក...»ជាថ្មីម្តងទៀតនៅពេលដែលថេហ្យុងអនុញ្ញាតអោយចូលមកហើយនោះ ក៏លេចនូវវត្តមានរបស់ជុងហ្គុកដែរជាប្រធានផ្នែកសំណព្វចិត្តរបស់លោកអគ្គនាយកនោះអែង។
ខ្សឺត...ការស្វាគមន៍ដោយការថើប ជាការថើបថ្ពាល់ព្រោះក្លិនក្រអូបរបស់អ្នកកម្លោះពោះម៉ាយម្នាក់នេះទាក់ទាញចិត្តគេដល់កម្រិតហើយ។
«ឆ្លៀតឪកាស??»
«ធម្មតាអោយតែមានឪកាសអូនមិនចង់អោយវារំលងហួសទៅទេ បងសម្លាញ់»រាងតូចញញឹមចុងមាត់ហើយក៏ទាញកាយរឹងមាំរបស់ជុងហ្គុកអោយមកអង្គុយនៅលើសាឡុងហើយខ្លួនរបស់គេក៏អង្គុយនៅលើភ្លៅរបស់នាយ។
«និយាយការងាររបស់អូនដែរត្រូវអោយបងធ្វើមក»
«ធ្វើជាប្តីអូន យ៉ាងមិចល្អទេ»
«ច្បាស់ជាល្អអូនចូលដណ្តឹងបងមក»នាយមិនអោយចាញ់ចិត្តទេបើជ្រុលជាញ៉ោះនាយទៅហើយនាយញ៉ោះអោយគេឡើងក្រហមមុខអស់ទៅហើយ
«បង...បងគួរតែនិយាយថាចាំបងចូលដណ្តឹង»
«ប៉ារូមួយនេះក៏ល្អដែរ»
«បង!!!!»ថេហ្យុងចាញ់ហើយ ចាញ់ជាមួយនិងការញ៉ោះលេងរបស់ជុងហ្គុក មើលនាយនិយាយចុះគិតថាគេកំពុងតែរឪបប៉ារូអោយនាយនិយាយឬពិតជាយ៉ាប់មែន
«ហេតុអី??»
«ឈប់និយាយជាមួយបងហើយ»ថេហ្យុងចង់ងើបចេញតែជុងហ្គុកក៏ចាប់ទាញគេមកវិញ មិនចង់អោយថេហ្យុងខឹងទេយំទៀតឥឡូវហើយ ម្នាក់នេះជាតារាទឹកភ្នែកផងរឿងល្មមៗក៏អាចក្លាយជារឿងធំបានដែរបើសិនជាទឹកភ្នែករបស់ថេហ្យុងហូរចុះមក។
ВЫ ЧИТАЕТЕ
ប្រធានផ្នែកចន
Любовные романыអ្នកណាមកមុនឬមកក្រោយមិនសំខាន់ សំខាន់ខ្ញុំស្រលាញ់ចនជុងហ្គុកដូច្នេះគេត្រូវតែជារបស់ខ្ញុំ នាងគ្មានសិទ្ធទេប្រាប់អោយដឹង
