ភាគទី9: អូនចង់បានអី?

Start from the beginning
                                        

«....»

«madamហា៎...កុំខឹងបងណា គឺយ៉ុនហ្គីគេបង្ខំបងទេ បងមិនចង់ក្បត់សន្យានិងអូនឡើយ»ជុងហ្គុកនៅតែព្យាយាមនិយាយអង្វរអោយថេហ្យុងឈប់ខឹងតែគេនៅតែមិនព្រមមាត់រកនាយសូម្បីតែរើលបម្រាស់បន្តិចក៏អត់ដែលគឺស្ងៀមដូចជាគល់ឈើយ៉ាងចឹង ដូច្នេះនៅពេលដែលថេហ្យុងខឹងដល់ថ្នាក់ស្ងាត់ស្ងៀមបែបនេះមានន័យថាគេកំពុងតែខឹងខ្លាំងហើយ។

«ថេហ៍...ហាស្តីនិងបងមួយម៉ាត់មកណា បងសុំទោសប៉ុន្មានដងក៏បានតែបងពិតជាគ្មានចេតនាចង់ល្មើសបញ្ជាររបស់អូនពិតមែន»

«និយាយចប់ហើយឬនៅ??បើចប់ហើយទៅវិញចុះ អូនមិនត្រូវការ ការបកស្រាយអ្វីទេ»

«អួយ...កុំចឹងអីណា ណា ណា ណាបងសន្យាគ្មានលើកក្រោយទេ»

«សន្យាធ្វើអីបើធ្វើមិនបាន ដឹងទេអូនខំចាំផ្លូវបងជាមួយនិងកូនរហូតដល់យប់ហើយក៏រំពឹងថាបងមកវិញនឹងមិនផឹកស្រាឡើយ តែធាតុពិតក្លិនស្រាដែលបងបានផឹកវាឆួលស្ទើរឈ្លក់អូនស្លាប់ នៅមានស្រីម្នាក់ជូនបងមកផ្ទះទៀតថាទៅមើលអូនគួរធ្វើយ៉ាងមិច??»

«ស្រី??អ្នកណា??»

«ក៏...បើមិនដឹងក៏ហីទៅចុះ...ហើយឆាប់ចេញទៅ»

«បងពិតជាមិនដឹងពិតមែនណា តែបងមិនខ្វល់ទេថាមនុស្សស្រីម្នាក់ណាជូនបងមកដឹងត្រឹមតែម្យ៉ាងយប់មិញបងមិនបានឪបស្រី មិនបានថើបស្រីទេ គឺបងទៅផឹកជាមួយយ៉ុនហ្គីក្រោយមកមានរឿងអ្វីទៀតបងមិនដឹងទេ បងនិយាយពិតមែនណាសុំអូនជឿចិត្តបងតើបានទេ??»

«ជឿហើយបងក៏បានចិត្ត? ហើយពាក្យសម្តីរបស់អូនបងក៏លែងខ្វល់»

«អត់ទេ បងពិតជាមិនចង់ពិតមែនតែយ៉ុនហ្គីគេបង្ខំបងពេកប៉ុណ្ណោះ»

«ឈប់និយាយទៅ ហើយកុំទៅបន្ទោសអ្នកដទៃ»

«បានបងនឹងឈប់ បើអូនឈប់ខឹងនឹងបង...»ជុងហ្គុកឪបរឹតថេហ្យុងខ្លាំងដោតដាក់ចង្ការបស់នាយនៅលើស្មារបស់ថេហ្យុងហើយនៅរអ៊ូរង៉ូវៗមិនឈប់ទេប្រៀបបានដូចជាឃ្មុំមួយក្បាលយ៉ាងចឹង

«អត់...»

«ឥឡូវចេះចុះ អូនចង់បានអី??ចង់បានអីក៏បានបងព្រមធ្វើតាមគ្រប់បែបយ៉ាង»ជុងហ្គុកនិយាយដាក់លក្ខខណ្ឌស្នើរទៅកាន់ថេហ្យុង

ប្រធានផ្នែកចនWhere stories live. Discover now