|part24:ភាគបញ្ចប់|

423 23 10
                                        

  ពីភាគមុនស៊ុងហ៊ុនបានចេញឡានជិះទៅណាក៏មិនដឹងពេលនេះយើងដឹងហើយថាគេទៅទីណា។
  ស៊ុងហ៊ុនបានមកយកជេកទៅដើរលេងនៅឯ  Amusement park មួយកន្លែងនៅកណ្តាលទីក្រុង។

ឃើញជេកជាកូនអ្នកមានចឹងមែនប៉ុន្តែនាយមិនដែលចូលកន្លែងចឹងទេពីមុនមកព្រោះមិនសូវចំណាយពេលឥតប្រយោជន៍ដើរលេង។តែពេលនេះមិនមែនជាពេលឥតប្រយោជន៍ទេគឺជាពេលវេលាមានតម្លៃណាស់សម្រាប់ស៊ុងហ៊ុនព្រោះគេចង់ចំណាយពេលបែបនេះជាមួយជេកឲ្យបានច្រើន។

ពួកគេទាំងពីរនាក់ដើរញ៊ាំអីផង ជិះ roller coaster ផង កន្ត្រកហោះផងយ៉ាងសប្បាយរីករាយជាមួយគ្នា។ ខណ:ពេលនឹងស៊ុងហ៊ុនគេតែងតែមើលទៅកាន់មុខជេកមនុស្សជាទីស្រឡាញ់របស់ខ្លួនយ៉ាងមានក្តីសុខ គេពិតជាមិនដឹងទេថាថ្ងៃណាដែលគេផុតនោះ គ្រាន់តែពេលនេះគេខំបង្កើតរឿងល្អៗជាមួយជេកឲ្យមានតម្លៃ។ជ្រុលជាមានដង្ហើមនៅជាមួយគ្នាហើយយើងត្រូវធ្វើឲ្យគ្នាសប្បាយចិត្តទៅវិញទៅមកទើបស្លាប់ទៅបិទភ្នែកជិត។
Skip
ដំណើរកំសាន្តដ៏សប្បាយរីករាយរយ:ពេលប៉ុន្មានម៉ោងនេះធ្វើឲ្យកម្លោះទាំងពីរដើរសើចសប្បាយមិនបាត់ពីមាត់។មើលទៅពួកគេមានក្តីសុខណាស់ ស្នាមញញឹមរបស់ពួកគេស្អាតៗណាស់ម្នាក់ៗពេលសើចម្តងៗធ្វើឲ្យយើងយល់ពី ហរទ័យដែលសប្បាយនោះ។
  "ម៉ោះហាមាត់មកបងបញ្ចុក!!! អ្ហឹម....ឆ្ងាញ់ទេ?"ស៊ុងហ៊ុនដែលកំពុងកាន់ sushi បញ្ចកនក៏ចោទសួរសង្សារសម្លាញ់ចិត្តរបស់ខ្លួន

"ឆ្ងាញ់ណាស់! បងញ៊ាំម្តងទៅអូនបញ្ចុកម៉ោះ"ថាហើយជេកក៏ចាប់ sushi មកបញ្ចុកគេវិញ យ៉ាងផ្អែមល្ហែម
Skip
   ពួកគេទាំងពីរធ្វើការញ៊ាំអាហាររួចក៏ចេញមកផ្ទះវិញរៀងៗខ្លួនរបស់ពួកគេ។

+12:00amយប់
ក្រណាត់ពណ៍ស លាយជាមួយពណ៍ខ្មៅបានបង្ហាញនៅជុំវិញមនុស្សដែលចោមរោមគ្នាយំត្រហ៊ូ នៅមុខរបស់ម្យ៉ាងដែលធ្វើឡើងពីឈើនិងមានក្បាច់រចនាយ៉ាងត្រជាក់ភ្នែកប៉ុន្តែវត្ថុមួយនោះមិនសមជាមួយមនុស្សល្អដូចជាគេទេ។ ជាសំណាងអាក្រក់ណាស់រោងបុណ្យសពរបស់មនុស្សម្នាក់បានបន្លឺភ្លេងឡើង
ឡើងរលួចស្រណោះដល់ម្ចាស់បុណ្យសពនោះ។ដែលបានបង្ហាញឲ្យយើងឃើញ តួអង្គរបស់យើងទាំងប៉ុន្មានមកឈរអុជធូបនៅមុខ ក្តារមឈូស*នោះដោយក្តីសោកស្រណោះ គ្មានម្នាក់ណាស់មិនយំ ជុងវ៉ុន សូនូ នីគី ហេសុឺង លោកនីសុី បានប្រារព្ធពិធីបុណ្យសពសម្រាប់ ជេក។ សពរបស់ជេកដែលត្រូវបានដាក់បញ្ចូលក្នុងក្តារមឈូស* ដោយគ្របក្រណាត់.ស នឹងមានបាច់ផ្កាពណ៍.សដាក់ពីលើគេ។

You've reached the end of published parts.

⏰ Last updated: Dec 30, 2024 ⏰

Add this story to your Library to get notified about new parts!

និស្ស័យ និង ជោគវាសនា𐙚Sunki(ចប់)Where stories live. Discover now