កាលពីភាគមុនជុងវ៉ុនយើងបានស្រវឹងសន្លប់គេងនៅផ្ទះរបស់ជេយ៍។ហើយនៅព្រឹកនេះជេយ៍បានងើបមុនជុងវ៉ុនរៀបចំខ្លួនចេញទៅម៉ាតបាត់ទុកឲ្យជុងវ៉ុននៅគេងលើសសឡុងម្នាក់ឯង។
"អ្ហឹម...!!"សម្លេងក្រហឹមរបស់ជុងវ៉ុនបានបន្លឺឡើង
"អាវបងជេយ៍ទៅណាបាត់ហើយ!!!"ជុងវ៉ុនភ្ញាក់ភ្លាមដើរទៅរកជេយ៍នៅបន្ទប់គេងផង បន្ទប់ទឹកផងតែមិនឃើញ(នែ៎ប្លែកអត់អាឡូវជុងវ៉ុនហៅជេយ៍សុទ្ធតែបង)
ជុងវ៉ុនងើបមិនទាន់បាន10នាទីផងជេយ៍ក៏បានមកដល់ផ្ទះវិញទាំងមានថង់អាហារកាន់ជាប់ដៃជាច្រើនថង់។
"អាល្អិតឯងដាច់ចិត្តងើបហើយហេស??"ជេយ៍
"បាទ..តែរៀងឈឺក្បាល!!"ជុងវ៉ុនរៀងអៀននឹងជេយ៍ដែរព្រោះយប់មិញគេដឹងថាជេយ៍ជូតខ្លួនឲ្យគេតើ
"ឯងឈឺក្បាលហ៎ម៉ោះចាំយើងរកថ្នាំឲ្យលេប!!"ជេយ៍និយាយរួចក៏បម្រុងដើរចេញទៅក្រៅតែត្រូវជុងវ៉ុនចាប់ដៃជាប់
"បងចង់ទៅណា?"ជុងវ៉ុនសួរទៅជេយ៍ឡើងដូចមនុស្សឆ្កួតក្រែងឈឺក្បាលហីគេមិនទៅទិញថ្នាំឲ្យ
"យើងទៅទិញថ្នាំ!!"ជេយ៍និយាយរួចក៏ដើរចេញទៅបាត់
ជុងវ៉ុននេះវិញគិតតែពីអង្គុយចាំគេផងញញឹមម្នាក់ឯងផង មនុស្សស្អីចិត្តល្អតាំងពីក្មេងឥឡូវនៅតែដូចដើម។
Skip
+Sunki
ព្រិលនៅលើដងផ្លូវមានពណ៍.សប្រៀបដូចយកកម្រាលពណ៍.សមកក្រាលនៅដងផ្លូវ។នាំឲ្យឃើញមនុស្សប្រុសពីរនាក់ដើរបណ្តើរគ្នាកាន់ឆ័ត្របាំងកុំឲ្យមានព្រិលធ្លាក់លើក្បាលអាចបង្កើតជាជំងឺ។
"ហាហាហា!!!បងឯងនេះប្រសប់ឆ្កួតណាស់!!"សូនូដើរផងសើចផងឡើងចង់ដាច់ខ្យល់ព្រោះប្រូនីគីយើងនោះកំពុងធ្វើមុខឆ្កួតៗឲ្យសូនូយើងសើច
"អូនហ៊ានថាបងឆ្កួតផងហ៎??"នីគីឈប់ធ្វើឆ្កួតក៏និយាយទៅសូនូឯសូនូបានឈប់សើច
"អូនសុំទោសតែបងឯងធ្វើតួកំប្លែងសមណាស់!!"សូនូ
"បងកំប្លែងបានតែជាមួយអូនទេ!!"នីគី
"បងនីគីចង់លេងគប់ព្រិលអត់?"សូនូបានដើរទៅចង្អុលព្រិលដែលមានពំនូកធំនោះ
STAI LEGGENDO
និស្ស័យ និង ជោគវាសនា𐙚Sunki(ចប់)
Casualeរដូវរងាពិតជាមានន័យណាស់សម្រាប់ពួកយើង ប៉ុន្តែមានរឿងអ្វីកើតឡើងទៅបើរដូវរងារត្រូវបានបញ្ចប់? -ជួបគ្នាជាតិក្រោយនៅរដូវរងាទៀតណា!
