+ពេលយប់
ម៉ាតមួយកន្លែងនៅជាយក្រុង ជាកន្លែងដែលនីគីធ្វើការនៅទីនោះទើបតែបានពីរថ្ងៃគេខិតខំធ្វើការណាស់មិនចេះហត់នើយឡើយនាយជាមនុស្សឧស្សាហ៍ព្យាយាមអ្វីដែលចង់ធ្វើនាយធ្វើឲ្យអស់ពីសមត្ថភាព
នីគីមមាញឹកនឹងការងារគិតលុយក្នុងម៉ាតព្រោះអតិថិជនចូលមកច្រើន
"គិតលុយឲ្យខ្ញុំមួយ" ស៊ុននូកាន់នំដែលខ្លួនបានទិញហុចដោយដៃស្រឡូនដោយកាន់ទូរស័ព្ទមិនមើលមុខអ្នកគិតលុយទេ
"បាទសូមរង់ចាំ..ស៊ុននូ??" នីគីរវល់តែគិតលុយមិនបានមើលមុខទើបនាយក្រឡេកទៅឃើញថាជាស៊ុននូ
"ឯងធ្វើការនៅទីនេះហ៎?" ស៊ុននូក៏ងើបមុខពីទូរស័ព្ទមើលទៅតាមប្រភពសម្លេងក៏ដឹងថានីគីក៏សួរ
"អឺ ហើយយ៉ាងមិច"គីនី
"មានស្អីគ្រាន់តែសួរតើមិនបានឬ?"ស៊ុននូមិនថ្វីក៏បានដើរចេញទៅតែត្រូវនីគីហៅឈប់
"ហេ..!! ឯងភ្លេចយកលុយអាប់ហើយចង់ឲ្យធីបយើងមែនទេ?"នីគីនិយាយទាំងញញឹមដាក់ឡើងធ្វើឲ្យស៊ុននូរៀងអៀនបន្តិចតែក៏ធ្វើធម្មតាវិញក៏ដើរទៅបាត់
នៅតាមផ្លូវដើរទៅកន្លែងធ្វើការរបស់ស៊ុននូ ស៊ុននូបានលួចគិតក្នុងចិត្តថា
"អាបុិមាត់ទានេះញញឹមស្រស់ម្លេះ បុិះនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍បាត់ទៅហើយមិញ!!"ស៊ុននូនិយាយម្នាក់ឯងទាំងអៀនផងទាំងលួចគិតឃើញស្នាមញញឹមគេផង(បញ្ជាក់អត់ទាន់ដល់ភាគស្នេហាទេនៅជាមិត្តភាពសិនទេ)
+សាលាបង្រៀនកុំព្យូទ័រ
ស៊ុននូជាគ្រូបង្រៀនកំព្យូទ័រ មួយកន្លែងនៅរៀងឆ្ងាយពីកន្លែងការងាររបស់នីគី
ស៊ុននូមានមិត្តជិតស្និទ្ធម្នាក់ឈ្មោះថា ជុងវ៉ុនមាឌល្អិតដូចគ្នា មុខមាត់ប៉ោងខ្ជូតៗដូចជាស៊ុននូចឹងប៉ុន្តែមិនមែនចរិកដូចស៊ុននូទេ ជ៉ុងវ៉ុនជាមនុស្សរស់រាយណាស់ពូកែទៀតផងអាយុដំណើលនឹងស៊ុននូដែរ
"ស៊ុននូឯងមកដល់ហើយហេស?"ជុងវ៉ុនរត់ទៅអោបដើមដៃស៊ុននូដូចកូនក្មេង
"ឃើញហើយនៅសួរទៀត"ស៊ុននូនិយាយបែបធុញក៏ដកដៃជុងវ៉ុនចេញហើយក៏ដើរទៅថ្នាក់បង្រៀងបាត់
ជុងវ៉ុនសមទៅហើយនឹងចរិកស៊ុននូនាយក៏មិនខ្វល់ក៏ដើរទៅថ្នាក់បង្រៀងដែរ
+ម៉ោង10យប់
ជាម៉ោងដែលនីគី ស៊ុននូ និង ជុងវ៉ុនចេញពីធ្វើការដូចៗគ្នា
ក្រលេកមកមើលនីគីនេះវិញធ្វើដំណើរចេញពីម៉ាតសំដៅទៅបន្ទប់ជួលដោយដៃមានកាន់ភាសជ្ជ:ផឹកបណ្តើរមើលទូរស័ព្ទបណ្តើរ
ចំណែកឯងជុងវ៉ុននិងស៊ុននូក៏កំពុងដើរចេញពីកន្លែងធ្វើការដូចគ្នា ជុងវ៉ុនតោងតែដៃស៊ុននូនឹងឯងហើយក៏និយាយពីនេះពីនោះច្រើនណាស់ឡើងស៊ុននូធុញ
"ឯងស្ងាត់បានទេជុងវ៉ុនយើងហត់នឹងស្តាប់ណាស់"ស៊ុននូនិយាយទាំងចនចញ្ចើមទៅជុងវ៉ន
"បានយើងនិយាយឲ្យស្តាប់សំណាងហើយCrយើង មិនដែលបានស្តាប់យើងនិយាយផងព្រោះគេមិនដែលនៅជាមួយយើង!!"ជុងវ៉ុននិយាយធ្វើមុខខឹងបន្តិចហើយក៏អោនមុខចុះនៅចំណុចដែលថាCrខ្លួនមិនដែលនៅជាមួយខ្លួន(មើលក៏ដឹងថាស្រឡាញ់គេម្នាក់ឯងដែល)
ទាំងពីរនាក់ដើរបណ្តើរគ្នាមួយសន្ទុះក៏ចៃដន្យបានជួបនឹងនីគីកំពុងដើរផឹកទឹកក្រូច
ស៊ុននូក្រវាសដៃជុងវ៉ុនដែលកំពុងចូលមករញ៉េរញ៉ៃរត់តម្រង់ទៅហៅនីគី
"នីគីមាត់ទា..!!!"ស៊ុននូស្រែកហៅ
នីគីក៏ចាប់បានប្រភពសម្លេងរួចបានងាកមកមើលប្រភពសម្លេង
"ស៊ុននូឯងដើរស្អីស្មានេះមិនខ្លាចអាមាត់ទាចាប់ទេហ៎??!!"នីគីដើរមករកស៊ុននូភ្លាមមកញ៉ោះគេភ្លាម
"ឯងឆ្កួតទេហីយើងទើបចេញពីធ្វើការក៏ជួបឯង"ស៊ុននូទ្រាំមិនបានក៏ជេរមួយម៉ាត់ទៅគ្នាអៀនផងអីផងជេរហ្មងទៅ
ចំណែកឯជុងវ៉ុនវិញបានត្រឹមឈរមើលគេនិយាយគ្នាព្រោះខ្លួនមិនដឹងរឿងថាស៊ុននូមានមិត្តម្នាក់ទៀតថែមជាប្រុសស្អាតទៀត
"អ៎...ហើយចុះគេម្នាក់នេះជាអ្នកណា??"នីគីក្រលេកមើលទៅឃើញជុងវ៉ុនកំពុងតោងដៃស៊ុននូក៏សួរ
"នេះជុងវ៉ុមិត្តរួមការងារនិងជាមិត្តជិតស្និទ្ធផងដែរ"ស៊ុននូនិយាយបណ្តើរមើលមុខជុងវ៉ុនបណ្តើរ
"ហើយនេះជានីគីជាមិត្តកូនទាទើបតែស្គាល់ថ្មីៗ"ស៊ុននូនិយាយប្រាប់ទៅជុងវ៉ុន
"សួរស្តី នីគី!" ជុងវ៉ុនិយាយស្វាគមន៍ទៅនីគី
"អ្ហឹម!! "នីគីក្រោយពីដឹងថាស៊ុននូមានមិត្តជិតស្និទ្ធបាត់ទៅហើយក៏រៀងអន់ចិត្តដែរខំគិតថាស៊ុននូគ្មានមិត្តហើយមានតែខ្លួនម្នាក់
"អញ្ចឹងពួកយើងដើរទៅផ្ទះទាំងអស់គ្នាទៅ"ជុងវ៉ុននិយាយអូសដៃស៊ុននូទៅ
+បន្ទប់ជួលនីគី
នីគីបានដើរមកដល់បន្ទប់ជួលខ្លួនមុនគេហើយក៏និយាយលាទៅអ្នកម្ខាងទៀត
"យើងដល់ហើយលាហើយស៊ុននូ!!"នីគីនិយាយលាតែជាមួយស៊ុននូចំណែកជុងវ៉ុនមិនខ្ចីមើលមុខ
"អូខេ!!"ស៊ុននូក៏រឹងណាស់ដែរគ្រាន់តែពាក្យលាមួយម៉ាត់ក៏មិននិយាយដែរសុខចិត្តនិយាយអូខេ
ស៊ុននូនិងជុងវ៉ុនបានដើរដល់ផ្ទះនិងបន្ទប់ជួលរៀងខ្លួនៗ(ចង់និយាយថាជុងវ៉ុនដល់ផ្ទះមុនស៊ុននូ បន្ទប់ជួលស៊ុននូឆ្ងាយជាងគេ)
+បន្ទប់ស៊ុននូ
នាយស៊ុននូមកដល់បន្ទប់បោះកាបូប និងរៀនចំទៅងូតទឹកតែស្រាប់តែលឺសម្លេងគោះទ្វារ ស៊ុននូគិតក្នុងចិត្តថាច្បាស់ជាជុងវ៉ុនហើយមករកស្អីគ្នាទើបតែមកដល់មិញនេះមិនទាន់បានសម្រាកខ្លួនផង
ក្រាក..!!
សម្លេងបើកទ្វារត្រូវបានបន្លឺឡើងធ្វើឲ្យស៊ុននូភ្ញាក់ផ្អើលព្រះថាមិនដូចការគិតរបស់ខ្លួនទេ
"នីគី ឯងមកទីនេះធ្វើស្អី??"ស៊ុននូសួរទៅនីគី
"គឺមករកឯងនឹងហើយ មើសសុំចូលអង្គុយបន្តិចមករត់ហត់ណាស់!!"នីគីរុញស៊ុននូចេញបន្តិចដែលឈរបាំងទ្វារក៏ដើរចូលក្នុងផ្ទះគេមិនមានការអនុញាតិពីម្ចាស់គេសោះ ហើយការដាក់គូទអង្គុយលើកៅអីនៅក្បែរនោះ ស៊ុននូក៏មិនថាអីដែលគ្រាន់តែហួសចិត្ត
"ឯងមករកយើងមានការអី??" ស៊ុននូច្រត់ចង្កេះសួរទៅនីគី
"គឺមកសុំលេខទូរស័ព្ទឯង អាខោនអាយជី និងហ្វេសប៊ុកផង"នីគីនិយាយធ្វើមុខស្មើធ្វើដូចគ្មារឿងអ្វីកើតឡើង
"ហាស..!! ឯងក៏មកសុំយើងស្រួលម្លេះ ហើយឯងយកធ្វើស្អី?" ស៊ុននូចំហមាត់ក៏សួរតបទៅនីគីវិញ
"ក្រែងយើងជាមិត្តនឹងគ្នាហីសុំមិនបានឬឯងគំរិះ??"នីគីសម្លឹងទៅស៊ុននូវិញ
"ចាំថ្ងៃក្រោយមិនបានទេឬហេតុអីក៏ចាំបាច់មកដល់ផ្ទះ ឯងរំខានយើងមែន!!"ស៊ុននូនិយាយថាឲ្យម៉ាតៗវិញ
"ឲ្យឬមិនឲ្យ គីម ស៊ុននូ!!!" នីគីអាងអីគម្រាមគេនិយាយសម្គាត់សម្លេងទៅស៊ុននូធ្វើឲ្យអ្នកខាងនោះរៀងរញើតបន្តិចដែរ
"ហេតុអីក៏ស្គាល់ត្រកូលយើង ឯងជាពួកStalker មែនទេ??"ស៊ុននូសួរ
"តាប៉ែណាស់ឲ្យឲ្យលឿនមកយើងមិនចង់នៅយូរទេបន្ទប់ឯងតូចណាស់ចង់ថប់ដង្ហើម!!"នីគី
"ក្រែងឯងនៅក្នុងបន្ទប់ជួលដែរតើហីអាមាត់ទា!! យកទៅហើយឆាប់ចេញផង" ស៊ុននូធ្វើមុខខ្ពើមៗដាក់នីគីហើយក៏ហុចកាតម្យ៉ាងឲ្យនីគី នីគីលឺគេនិយាយបកវិញក៏ធ្វើជាអេះអោះងើបពីកៅអីក្រឆក់យកកាតបើកទ្វារចេញហើយនិយាយ
"ជួបគ្នាថ្ងៃស្អែកអាភ្នែកកញ្ច្រោង"នីគីថាចម្អកឲ្យស៊ុននូហើយក៏រត់ទៅបាត់ខ្លាចគេវាយ
"អាទាឆ្កួត និយាយឡប់ៗ"ស៊ុននូអស់សំណើចម្នាក់ឯងមើលទៅដំណើរនីគី នីគីគេសង្ហាណាស់រត់ក៏សង្ហាធ្វើអីក៏សង្ហាដែរ ស៊ុននូមើលឡើងបាត់ស្រមោលឈឹង
ស៊ុននូបន្ទាប់ពីងូតទឹក រៀបចំបន្ទប់ញ៊ាំអាហាររួចហើយក៏ទម្រេតខ្លួនលើគ្រែភ្លាមក៏លឺសម្លេងទូរស័ព្ទរ៉ូភ្លាម នាយក៏លើកទូរស័ព្ទលេខមិនដែលស្គាល់សោះ
"អាឡូ ជម្រាបសួរបាទ "ស៊ុននូ
"ជម្រាបលាបាទ អាភ្នែកកញ្ច្រោង" នីគីនិយាយរួចបិទទូរស័ព្ទបាត់ធ្វើឲ្យស៊ុននូឆ្ងល់មែនទេន
នីគីនេះវិញដាក់Nickname ស៊ុននូថាកូនកញ្ច្រោងតូច
ឯស៊ុននូវិញដាក់ថា អាមាត់ទា
រងចាំភាគបន្ត ភាគនេះតាប៉ែនឹងនីគីនិងស៊ុននូ នឹងហ្មង អរគុណSaranghee reader😚❤️❤️❤️
To be continued
VOCÊ ESTÁ LENDO
និស្ស័យ និង ជោគវាសនា𐙚Sunki(ចប់)
Diversosរដូវរងាពិតជាមានន័យណាស់សម្រាប់ពួកយើង ប៉ុន្តែមានរឿងអ្វីកើតឡើងទៅបើរដូវរងារត្រូវបានបញ្ចប់? -ជួបគ្នាជាតិក្រោយនៅរដូវរងាទៀតណា!
