|part6:ធ្វើការនៅ Daegu|

255 39 0
                                        

Part6
+ភូមិគ្រឹះ ត្រកូលគីម
📍 Australia
ច្រាច់ៗៗ..!!!
"ឯងហ៊ានក្បត់នឹងយើងផងហេ?ឯងចង់ស្គាល់នរក អាវជ័យទេ!! ចាត់ទុកថាជីវិតឯងថ្លៃទៅចុះយើងមិនសម្លាប់ឯងទេ!!"បុរសម្នាក់ដើរចេញពីបន្ទប់គុកមួយមានសភាពពណ៍ក្រហមឆេះដែលជាភ្លើងអំពូលបញ្ចាំងពេញបន្ទប់ ជាមួយនឹងដៃមានកូនកាំបិត
អម្បាញ់មិញនេះគឺ គីម ស៊ុងហ៊ុន គេបានចាក់ស្មាផ្នែកខាងស្តាំរបស់បុរសម្នាក់យើងមិនទាន់ស្គាល់ទេព្រោះថានាយម្នាក់នោះបានប្រឆាំងក្បត់នឹងខ្លួន
"ចង្រៃយ៎!!! កុំគិតថាឯងធ្វើស្អីយើងបានឲ្យសោះ គីម ស៊ុងហ៊ុន!!!!" ភ្នែកពោរពេញដោយទឹកភ្នែកស្រស់សស្រាក់ បាននិយាយតិចៗម្នាក់ឯងទាំងចិត្តក្តៅនឹងឈាមហូរចេញពីស្មារបស់ខ្លួនដូចទឹក តែសាមីខ្លួនគ្មានអារម្មណ៍ថាឈឺឬអស់កម្លាំងសោះ
+បន្ទប់ទទួលភ្ញៀវ
"យ៉ាងមិចហើយការងាររួចរាល់ហើយមែនទេកូនប្រុស??"បុរសចំណាស់ម្នាក់អង្គុយគងទាក់ខ្លាសួរទៅកាន់អ្នកខាងនោះ
"បាទប៉ា!! ខ្ញុំមិនបានធ្វើអ្វីធ្ងន់ធ្ងរដល់ថ្នាក់ស្លាប់ទេប៉ា!!" ស៊ុងហ៊ុន
"ល្អណាស់.!!! ឯងត្រូវឃុំវានៅទីនេះសិនហើយព្រោះថាពស់ដូចជាវាគួរតែត្រាំក្នុងថ្នាំឲ្យបានយូរ"លោកគីម(សម្តៅលើអ្នកដែលស៊ុនហ៊ុនចាក់មិញ)
"ខ្ញុំឆ្ងល់ប៉ាណាស់ មិចមិនឲ្យខ្ញុំសម្លាប់វាតែម្តងទៅទុកវាធ្វើស្អីទៀត??"ស៊ុនហ៊ុនដាក់គូទអង្គុយគងទាក់ខ្លាសួរទៅកាន់ឪពុកខ្លួន
"ចាំយើងប្រាប់ឯងពេលក្រោយព្រោះថាវាមិនសំខាន់ស្អីទេ!"លោក គីម
"ចុះបើវាបកក្បាលមកបង្រាបយើងទៀតនោះ ទំនិញរបស់យើងមិនរលាយហើយទេហ៎?" ស៊ុងហ៊ុន
"ស្តាប់តាមតែយើងទៅ យើងជាឪឯង!!!"លោកគីមនិយាយហើយក៏ងើបចេញទិកឲ្យអ្នកម្ខាងនូអង្គុយហួសចិត្តជាមួយ
+📍Seoul
~គ្រីងគ្រីងៗ
"ទឺត!!! អាឡូជម្រាបសួរបាទ!!" សូនូ
"សូនូឯងត្រូវធ្វើយ៉ាងណាក៏ដោយផ្តាច់ទំនាក់ទំនងឯងចេញពីនីគីក្នុងរយ:ពេលមួយអាទិត្យនេះ!!បើឯងជំទាស់ត្រូវចាំថាជីវិតនីគីនៅក្នុងកណ្តាប់ដៃយើង!!" មនុស្សមិនស្គាល់មុខបានគម្រាមសូនូ ទោះយើងមិនដឹងថានោះជាអ្នកណាក៏ដោយតែសូនូច្បាស់ជាដឹងថាអ្នកនោះជាអ្នកណា
"បាទលោក ខ្ញុំនឹងមិនជំទាស់ទេ!!សូមកុំធ្វើអីនីគីអីខ្ញុំនឹងខំប្រឹង"សូនូនិយាយទាំងភ័យ
"ល្អ!"ទូរស័ព្ទត្រូវបានបិទ
សូនូពេលដែលលឺបែបនេះនាយពិតជាពិបាកទទួលយកណាស់មិនមែនមួយដងទេតែវាច្រើនដងហើយដែលគេ តេរមកគម្រាមបែបនេះ នាយពិតជាមិនចង់ឲ្យអ្នកណាប៉ះពាល់ជីវិតនីគីទេ(មិត្តពិតចឹងហើយសុខចិត្តផ្តាច់ទំនាក់ទំនងឲ្យតែមិត្តខាងនោះរស់នៅមានក្តីសុខ)
"ហ្ហឹកហ្ហឹក!!! នីគីយើងសុំទោសណា ឯងមិនគួររាប់យើងទេ!!!" សូនូទន់ជង្គង់យំតែម្តង នៅតែមួយអាទិត្យតែអ្នកណាទៅដាច់ចិត្តនោះមិត្តភាពខំសាងឡើងជិត10ឆ្នាំហើយមកបែកបាក់គ្នាត្រឹមតែពេលនេះ(សូម្បីអេតមីនក៏យំដែរវាមិនដែលអាណាសុខសុខមានគេគម្រាមកុំឲ្យទាក់ទងមិត្តរាប់គ្នារាប់ឆ្នាំ)
"យើងមានជម្រើសតែមួយគត់ យើងសុំទោសនីគី"សូនូជូតទឹកភ្នែកហើយក៏ងើបចេញពីបន្ទប់សំដៅទៅណាក៏មិនដឹង ពាក់ឈុតខ្មៅមួកខ្មៅ ម៉ាស វ៉ែនតាខ្មៅទៀត
+នីគីpart
"លែងយើង!!ឯងជាអ្នកណា??" នីគីកំពុងស្ថិតក្នុងស្នថានភាពមួយគឺមានមនុស្សប្លែកមុខពីរនាក់បានចាប់គេមកឃុំនៅក្នុងបន្ទប់ចាស់មួយចងដៃជើង
"នៅឲ្យស្ងៀមទៅ"
"ឯងជាអ្នកណាលឺយើងសួរទេ ??"នីគីមិនអស់ចិត្តស្រែកសម្លុតសួរតែម្តង
"...."
"Yahhh... អ្នកណាបញ្ជាឯងមកចាប់យើង??ប៉ាយើងហេ??" នីគី
"គឺ.... ឌឹប"
"នីគីឯងយ៉ាងមិចហើយ!!"សូនូ មិនដឹងមកពីណាទេហក់ធាក់អ្នកប្លែកមុខពីក្រោយមិនឲ្យគេដឹងតែម្តង
"ចង្រៃយ៎!!! អ្នកណាហ៊ានម្លេះ??"បុរសប្លែកមុខម្នាក់ដែលសូនូហក់ធាក់នោះបានងើបមកសួររកជនដៃដល់
"គឺយើង... យ៉ាងមិច???" សូនូអត់ខ្លាចទេមកដល់ពេលនេះហើយខ្លាំងសិនហើយ
"ឯងជាអ្នកណា??"
"យើងគឺមិត្តរបស់គេ!!តោះរត់ទៅនីគី!!អាយយយ!!" សូនូបានស្រាយចំណងពីដៃជើងនីគីហើយក៏ស្រែករត់តែម្តងអត់ខ្វល់អ្នកណាដេញតាមទៀតទេ
(សូនូបានដឹងហើយថាពីរមិញជាគ្នារបស់អ្នកណាចឹងហើយបានសុខចិត្តប្រថុយយករស់តាហ្មងទៅព្រោះដឹងថាមុខនឹងក្រោយចាំតែមើលតទៅដឹងហើយ)
អម្បាញ់មិញនឹងមូលហេតុដែល សូនូបានដឹងពីទីតាំងដែលនីគីត្រូវបានគេចាប់ព្រោះថាមុននឹងនីគីត្រូវបានគេចាប់ គេបានភ្ជាប់GPSទៅទូរស័ទ្ទសូនូមុនព្រោះដឹងថាហេតុការមិនស្រួល ចឹងហើយទើបសូនូមករកគេឃើញ
+ម៉ាតមួយកន្លែង
ពួកគេទាំង2បានចូលមកដល់ម៉ាតមួយទាំងហត់គឃូសមកអង្គុយក្នុងម៉ាត
"មិនដឹងអាណាទេមិនចាប់យើងទាំងថ្ងៃ"នីគីក្តៅក្រហាយប៉ាដោយ
"បានហើយៗ រកអីផឹកមក!" សូនូគេក៏មិននិយាយអ្វីដែរទោះបីជាគេដឹងមុនក៏ដោយ
"យើងមានរឿងចង់និយាយជាមួយឯងណានីគី!!" សូនូ&នីគីរកអីផឹកហើយក៏មកអង្គុយនៅមុខម៉ាតនិយាយគ្នាតិច
"រឿងអី?" នីគី
"រឿងនេះយើងនិយាយម៉ាត់ណាគឺម៉ាត់នឹងណាមិននិយាយលេងទេ!"សូនូសម្រួលអារម្មណ៍ហើយក៏និយាយ
"គឺពេលដែលគ្មានយើងនៅក្បែរឯងត្រូវមើលថែខ្លួនណាមិនត្រូវយំទេលឺទេ!!" សូនូនិយាយទាំងអួលដើមក ពាក្យនេះជាពាក្យគេនិយាយចុងក្រោយហើយច្បាស់ជាលែងបាននិយាយជាមួយនីគីទៀតហើយ
"ឯងទៅណា សូនូឯងកុំនិយាយបែបនេះមើល!"នីគីចាប់ដៃសូនូមកអង្អែល
"គឺ..យើងត្រូវទៅធ្វើការនៅដេហ្គូ ឯងកុំបារម្ភអីមកពីយើងចង់រកចំណូលបន្ថែមឲ្យកាន់តែច្រើនទេ!"សូនូនិយាយកុហកច្បាស់ណាស់(ចាំបាច់កុហកប្រូគីរីរម្យញុមធ្វើអី😭)
To be continued

និស្ស័យ និង ជោគវាសនា𐙚Sunki(ចប់)Where stories live. Discover now