ខណ:នេះដែលយើងបានឃើញថា សូនូ និង ហេសុឹងបានធ្វើដំណើរពីសេអ៊ូលមកដល់ប្រលានយន្តហោះ Australia ។ទេសភាពនៅប្រលានយន្តហោះនេះស្រស់ស្រាយណាស់ធ្វើឲ្យរាងតូចយើងបំភ្លេចនៅទុកកង្វល់របស់ខ្លួននឹងបានរសាត់ទៅឆ្ងាយអស់។
+ភូមិគ្រឹះត្រកូលគីម
មិនបានមួយសន្ទុះធំផង សូនូ និងហេសុឹងបានមកដល់គេហដ្ឋានរបស់ខ្លួនដោយជោគជ័យ តែថាយើងមិនទាន់ដឹងថាហេសុឹងនឹងណាគេផងមិចក៏មកផ្ទះសូនូដែរ?ម៉ោះៗចាំខ្ញុំប្រាប់
-LEE HEESEUNG មានអាយុ23ឆ្នាំ រាងរូវខ្ពស់ស្រឡាស់ពីសូនូ គេត្រូវជាបងប្អូនជីដូនមួយរបស់សូនូ ហេសុឹងប្រើរយ:ពេល5ឆ្នាំទៅរៀននិងរស់នៅកូរ៉េឥឡូវនេះគេជោគជ័យហើយនិងបានត្រឡប់មកទីនេះវិញ តែឪពុកម្តាយគេរស់នៅទីក្រុង Tokyoឯណោះ។ ហេសុឹងនិងសូនូ ល្អូកល្អិនជាមួយគ្នាណាស់តាំងពីនៅក្មេងៗពួកគេទាំងពីរនាក់ស្និទ្ធស្នាលគ្នាតាំងពីនៅកុមារាភាពមកទល់ពេលនេះធំៗអស់ហើយក៏នៅតែលេងដូចក្មេង។
"លោកប៉ា!" សូនូ
"សូនូ!! មកម្តេចមិនប្រាប់ប៉ាឲ្យបានដឹងមុនកូន?"លោកគីមដកមាត់ពីកែវតែ ដោយភ្ញាក់ផ្អើលឃើញកូនពៅមកផ្ទះមិនប្រាប់មុន
"ក៏ព្រោះតែចង់ធ្វើប៉ាភ្ញាក់ផ្អើលនឹងណា៎!!!ហិហិ!! មកកូនសុំអោបមួយនឹកខ្លាំងណាស់!!"សូនូរត់ទៅអោបឪពុកទាំងក្តីនឹងរលឹក
"អ្ហឹម..!!ហើយហេសុឹងក្មួយមកជាមួយសូនូមែនទេ?" លោកគីម
"បាទលោកពូ ពួកខ្ញុំមកជាមួយគ្នា"ហេសុឹង
"ហ្ហឹម...!! ល្អហើយអញ្ចឹងពួកកូនសម្រាកខ្លួនសិនទៅធ្វើដំណើរមកហត់ហើយ ចាំយប់បន្តិចចាំប៉ានាំពួកឯងទៅញ៊ាំអាហារអបអរការវិលត្រលប់វិញ!!"លោកគីម
"បាទលោកប៉ា/បាទលោកពូ"
+ក្នុងបន្ទប់សូនូ
ដោយធ្វើដំណើរមកហត់ផងសូនូបានទ្រេតខ្លួនទៅនឹងគ្រែដើម្បីសម្រាកខួរក្បាលបានមួយកម្រិត
"អាបុិមាត់ទានោះយ៉ាងមិចហើយណ៎!"
"ខឹងនឹងយើងខ្លាំងឬអត់ណ៎ ហើយស្មានេះគេធ្វើអីទៅឬគេកំពុងតែយំ??អត់ទេៗ នីគីមិនអញ្ចឹងទេ"
YOU ARE READING
និស្ស័យ និង ជោគវាសនា𐙚Sunki(ចប់)
Randomរដូវរងាពិតជាមានន័យណាស់សម្រាប់ពួកយើង ប៉ុន្តែមានរឿងអ្វីកើតឡើងទៅបើរដូវរងារត្រូវបានបញ្ចប់? -ជួបគ្នាជាតិក្រោយនៅរដូវរងាទៀតណា!
