+ត្រកូលផាក
ត្រកូលផាកជាត្រកូលដែលមានមុខមាត់បំផុតក្នុងប្រទេសជប៉ុននេះនរណាៗក៏ស្គាល់ត្រកូលនេះដែល មានកូនប្រុសតែម្នាក់គត់ដែលម្នាក់នោះគឺជា ផាក ជុងស៊ុង ហៅថា ជេយ៍ ពិតណាស់ជេយ៍ជាកូនតែម្នាក់គត់របស់ត្រកូលផាកនេះ តែរឿងដែលមិនអាចដឹងបាននោះ ជេយ៍កំពុងតាមរកមនុស្សម្នាក់ដែលខ្លួនបានស្គាល់កាលពីខ្លួននៅក្មេង បេសកកម្មរបស់ជេយ៍មានតែមួយនឹងគត់ប៉ុន្តែមិនទាន់បានជោគជ័យទេចាំតែមើលសិនទៅថា ការស្វែងរកមនុស្សរបស់ជេយ៍នោះនឹងមានរឿងអ្វីកើតឡើងខ្លះ។
Skip
"ចាហ្វាយបាទ......!!" ជុងវ៉ុនកំពុងអង្គុយក្នុងបន្ទប់សៀវភៅជាមួយនឹងស៊ុងហ៊ុន តែជុងវ៉ុនមិនបានមកអានសៀវភៅអីទេគេមករករឿងស៊ុងហ៊ុនទៅវិញទេ ឯងស៊ុងហ៊ុននេះវិញគិតតែពីអានសៀវភៅមិនខ្វល់ពីសម្តីរបស់អ្នកខាងនោះហៅទេ
"ចាហ្វាយយយជ្រុយយយលឺខ្ញុំហៅទេទេទេ......!!!!!!" ជុងវ៉ុនមិនលឺស៊ុងហ៊ុនឆ្លើយក៏ធ្វើជាស្រែកចង់បែកកណ្តាស់ត្រចៀក
"ហើយឯងស្រែកស្អីក៏ស្រែកម្លេះមិនចេះថ្លង់ទេវាមិច??" ស៊ុងហ៊ុននិយាយទាំងយកដៃបិទត្រចៀក
"ចាហ្វាយនឹងហើយថ្លង់នោះខ្ញុំហៅមិនលឺ!!" ជុងវ៉ុន
"យើងលឺតើគ្រាន់តែយើងខ្ជិលឆ្លើយ!ហើយឯងមានការស្អី!!" ស៊ុងហ៊ុន
"ទៅសាឡនដូរពណ៍សក់ហី!!" ជុងវ៉ុននិយាយទៅកាន់មេខ្លួនទាំងញ៉ាក់ចិញ្ចើមសើចដាក់
"ឯងចង់ដូរទៅម្នាក់ឯងទៅ យើងមិនឆ្កួតដូចឯងទេ!!យើងបុិននេះសង្ហាហើយ!!" ស៊ុងហ៊ុនធ្វើជឿជាក់យកដៃឈូតសក់
"តែខ្ញុំលឺល្ហៀងៗថា លោក ជេក ចូលចិត្តមនុស្សប្រុសសក់ពណ៍!!" ជុងវ៉ុននិយាយធ្វើជាមើលលើហើយធ្វើជាដៀងទៅស៊ុងហ៊ុនព្រោះថាមានតែវិធីនេះមួយទេ
"មែនហ៎?គំនិតឯងល្អ! ចេញឡានមក!!"ស៊ុងហ៊ុនលឺចឹងភ្លាមគ្មានគិតស្អីទេងើបដើរចេញទៅរកឡានភ្លាម
+សាឡន
"សូមអញ្ជើញលោកទាំងពីរត្រូវការសេវាកម្មអ្វីដែល?"
"លាបពណ៍សក់បាទ"ជុងវ៉ុន
"លោកខាងនេះចង់បានពណ៍អ្វីដែលអាចមើលពណ៍បាន"ជាងសួរទៅកាន់ស៊ុងហ៊ុននិងបានហុចមេនុយឲ្យមើលពណ៍សក់
YOU ARE READING
និស្ស័យ និង ជោគវាសនា𐙚Sunki(ចប់)
Randomរដូវរងាពិតជាមានន័យណាស់សម្រាប់ពួកយើង ប៉ុន្តែមានរឿងអ្វីកើតឡើងទៅបើរដូវរងារត្រូវបានបញ្ចប់? -ជួបគ្នាជាតិក្រោយនៅរដូវរងាទៀតណា!
