|part22:បាត់បង់ការចងចាំ|

240 18 14
                                        

  ដំណឹងដែលសូនូបានជួបគ្រោះថ្នាក់ចរាចរណ៍នោះបានលេចលឺដល់អ្នកនៅអូស្រ្តាលីហើយ។ នីគី និង ស៊ុងហ៊ុនពិតជាទទួលយកមិនបានទេគេបាននាំគ្នាហោះមកជប៉ុនវិញទាំងយប់។ ទាំងប្រាំនាក់បានធ្វើដំណើរមកដល់ជប៉ុនត្រឹមតែរយ:ពេលមួយម៉ោង។

"ចាហ្វាយសម្រួលអារម្មណ៍!!!"ជុងវ៉ុននិងស៊ុងហ៊ុនមិនបានចូលទៅក្នុងបន្ទប់ពេទ្យគេព្រោះស៊ុងហ៊ុនមិនអាចចូលមើលបានទេគេពិតជាទទួលយកមិនបានគេមិនចង់ឃើញប្អូនគេសភាពបែបនឹងទេគេខ្សោយណាស់។ឯបីនាក់ទៀតបានចូលទៅមើលសូនូទាំងក្រៀមក្រំសម្បីតែលោកគីមក៏មកដល់ទាន់ពេលវេលាដែរ។

"សូនូ....បង..សុំទោស!!"នីគីចូលមកដល់ភ្លាមទន់ជង្គុងយំស្រែកហៅឈ្មោះសូនូតែម្តងមកពីគេ គេទុកសូនូចោលគេមិនសមជាសង្សាររបស់សូនូទេ

   មកមើលសភាពសូនូវិញ មុខរបស់គេត្រូវខ្ទិចទាំងស្រុង ដៃជើងមានរុំបង់ពេញខ្លួនឯក្បាលក៏រុំ មើលទៅពិតជាអាណិតអាសូរណាស់មុខមាត់មើលមិនយល់មិនដឹងសូនូឈឺប៉ុណ្ណាទេ។គិតមើលទៅមេឃត្រជាក់ចឹងហើយពេលមានរបួសឈឺមិចទៅ។

"មិនមែនជាកំហុសឯងទេនីគី!!"ហេសុឹងដែលនីគៀននោះអាណិតទាំងសូនូអាណិតទាំងនីគី អ្នកណាមិនឈឺចាប់មនុស្សជាទីស្រឡាញ់ត្រូវជួបរឿងដែលប៉ះពាល់ជីវិតបែបនេះ
   ឯស៊ុងហ៊ុនដែលនៅខាងក្រៅជាមួយជុងវ៉ុននេះវិញកំពុងសន្លប់នៅលើដៃជុងវ៉ុន ជុងវ៉ុនកំពុងបក់ផ្លិតឲ្យផងនិយាយម្នាក់ឯងទៅចាហ្វាយផង។ទោះចាហ្វាយទៅជាបែបណាក៏កូនចៅម្នាក់នេះនៅតាមជួយពីក្រោយដែរ។

អ្នកគ្រូពេទ្យដែលនៅទីនោះបានដើរមកចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់ជាមួយនឹងទឹកមុខគ្មានសង្ឃឹម។

"អ្នកទាំងអស់ត្រូវជាសាច់ញាតិអ្នកជំងឺមែនទេ??"អ្នកគ្រូពេទ្យ

"សូមសម្រួលអារម្មណ៍ណា៎!!រឿងនេះពិតជាសំខាន់ណាស់ចំពោះអ្នកជំងឺ!!"អ្នកគ្រូ

អ្នកនៅទីនោះម្នាក់កំពុងភ្នែកសហើយក្នុងចិត្តមិនដឹងភ័យបុិនណាទេ។

"អ្នកជំងឺគីម សូនូ បានឈានទៅរកបាត់បង់ការចងចាំនិងពិការភាពហើយព្រោះអ្នកជំងឺត្រូវរបួសនៅផ្នែកខាងក្រោយខ្លាំងហើយឡានបុកចំមួយជំហខ្លួនខ្លាំង តែក៏អាចរួចផុតពីសើចក្តីស្លាប់!! អ្នកជំងឺត្រូវព្យាបាលរយ:ពេលច្រើនឆ្នាំទើបមកដូចដើមវិញ!!ខ្ញុំពិតជាសោកស្តាយជំនួសអ្នកទាំងអស់គ្នាណាស់!!"អ្នកគ្រូពេទ្យនិយាយរួចក៏ហុចក្រដាសមួយសន្លឹកនោះទៅកាន់ហេសុឹង

និស្ស័យ និង ជោគវាសនា𐙚Sunki(ចប់)Tempat cerita menjadi hidup. Temukan sekarang