"ខ្ញុំយល់ហើយអ្នកគ្រូពេទ្យខ្ញុំនឹងមើលថែផ្លូវចិត្តខ្ញុំឲ្យបានល្អ!"អ្នកកម្លោះយល់នូវអ្វីដែលអ្នកខាងនោះនិយាយ ព្រោះនាយដឹងថាហើយអ្វីដែលកើតឡើងនាពេលខាងមុខទៀត។
"ចូរលោកធ្វើអ្វីដែលលោកចង់ធ្វើឲ្យមានន័យបំផុតក្នុងជីវិតលោកណា!!"អ្នកគ្រូពេទ្យជួយលួងលោមចិត្តអ្នកជំងឺ
"បាទអរគុណ,អញ្ចឹងខ្ញុំសូមជម្រាបលាអ្នកគ្រូពេទ្យសិនហើយ!!" សូនូនិយាយលារួចក៏ងើបពីកៅអីដើរទាំងឆ្ងោកមុខចុះ ឯអ្នកគ្រូពេទ្យក៏ក្រវីក្បាលព្រោះគាត់ជួយលែងបានហើយ
Skip
ទឺតៗៗ
សម្លេងទូរស័ព្ទស្មាតហ្វូនបន្លឺឡើងពីក្នុងហោប៉ៅរបស់សូនូធ្វើឲ្យនាយដកយកមកពិនិត្យថាជាអ្នកណាខលមក។
"សួរស្តីនីគី!!"សូនូនិយាយទាំងសម្លេងខ្សោយ
"អាឡូសូនូ!!អូននៅទីណានឹងបងបានត្រឡប់មកពី Australiaវិញហើយ!!"នីគី
"ពិតមែនឬ!!អ្ហឹម....អូននៅឯតាមផ្លូវទៅផ្ទះអូនជិតទៅដល់ហើយ!!"សូនូរាងសប្បាយចិត្តឡើងវិញ
"បងនឹកអូនណាស់!! បងចាំអូននៅផ្ទះណា៎!!"នីគី
"អូនក៏នឹកបងដែរ!!តែបុិននឹងបានហើយអូនរវល់បើកឡាន!!"សូនូ
"បាទអូនសម្លាញ់សុវត្ថិភាពតាមផ្លូវណា!!"នីគី និយាយរួចក៏ចុចបិទ
កាលដែលសូនូបានលឺសម្លេងរបស់សង្សារខ្លួនហើយនាយពិតជាសប្បាយចិត្តណាស់បើកឡានបណ្តើរញញឹមបណ្តើរមើលទៅដូចជាមានក្តីសុខណាស់។
Skipp
+Australia
រដូវរងានឹងត្រូវបានបញ្ចប់ក្នុងអំឡុងពេលផុតខែនេះមនុស្សមនារស់នៅក្នុងទីក្រុង Sidney បានចាប់ផ្តើមប្រកបរបរតាមធម្មតាវិញដោយគ្មានភាពត្រជាក់មករំខាន។
អ្វីៗធ្លាប់តែល្អ ប៉ុន្តែកន្លងផុតទៅតែមួយឆ្នាំកន្លះសោះអ្វីគ្រប់យ៉ាងក្នុងរឿងនេះត្រូវបានប្រែជាភាពសោកសៅ រំជើបរំជួលដូចពពករសាត់ទៅជាខ្មៅ។
ក្នុងលោកនេះគ្មានអ្វីដែលស្ថិតស្ថេរទេវាតែងមានភាពប្រែប្រួលឥតឈប់ឈរ វាសនាមនុស្សលើកចក្រវាឡនេះមិនអាចកំណត់មិនអាចមើលឃើញបានទេ។
YOU ARE READING
និស្ស័យ និង ជោគវាសនា𐙚Sunki(ចប់)
Randomរដូវរងាពិតជាមានន័យណាស់សម្រាប់ពួកយើង ប៉ុន្តែមានរឿងអ្វីកើតឡើងទៅបើរដូវរងារត្រូវបានបញ្ចប់? -ជួបគ្នាជាតិក្រោយនៅរដូវរងាទៀតណា!
|part23:បែកគ្នា|
Start from the beginning
