« មាត់អូនមានដាក់ស្ករឬទឹកឃ្មុំមែនទេ បានជាផ្អែមថ្នាក់នេះ » សម្តីនិយាយឡើងទាំងលិឍមាត់លិឍកហាក់ពេញចិត្តនឹងការថើបនេះមិនចាញ់នាយតូចប៉ុន្មានដែរ
« មិនមែនទេ ! » នាយតូចងើបអង្គុយដោយភាពអៀនខ្មាស់ ថ្ពាល់គេពេលនេះឡើងពណ៌ក្រហមដូចម្ទេសទុំទៅហើយ
« បងទៅសម្អាតខ្លួនសិន សឺត » នេះថើបគេទៀតហើយ នេះគាត់មិនគិតថាខ្ញុំនឹងអៀនជ្រែកដីទេ ណ្ហើយវាក៏ជាទម្លាប់ទៅហើយដែរ ។
« បាទ៎ » ពេលនេះខ្ញុំអៀនសឹងតែជ្រែកដីទៅហើយ មិនហ៊ានសូម្បីតែសម្លឹងមុខគាត់ចំៗ
+២០នាទីក្រោយមក
ស៊ុងហ៊ុនចេញពីបន្ទប់ទឹកដោយមានត្រឹមតែកន្សែងរុំត្រឹមចង្កេះនឹងកន្សែងជូតសក់មកជាមួយដែរ ។ ទឹកដែលនៅជាប់ខ្លួនរបស់នាយហូរធ្លាក់កាត់សាច់ដុំរបស់គេមើលទៅកាន់តែទាក់ទាញ
« ជេយ៉ុន ?? »
« បាទ៎ »
« ជូតសក់ឲ្យបងបន្តិចមក »
« បាទ៌ » នាយតូចដើរទៅក្បែបងប្រុសខ្លួនដែលកំពុងអង្គុយនៅមុខកញ្ចក់ ដៃតូចៗចាប់កាន់កន្សែងដើម្បីជូតសក់ឲ្យនាយ ។
« បងធ្វើអី?? » ជេយ៉ុនហាក់ភ្ញាក់ព្រើតព្រោះភ្លាមៗត្រូវបងប្រុសម្នាក់នេះចាប់ទាញចង្កេះតូចឲ្យក្បែរនឹងផ្ទៃមុខរបស់នាយ
« បងមានធ្វើអីឯណា គ្រាន់តែចង់អោបអូនរំសាយភាពនើយហត់ប៉ុណ្ណោះ » ផ្ទៃមុខប៉ះនឹងក្បាលពោះរាបស្មើ ដៃតូចៗចាប់ផ្តើមជូតសក់ឲ្យនាយទាំងអារម្មណ៍មិននៅនឹងខ្លួន
« អឺម ជូតរួចហើយ » ល្មមនឹងដាច់ចិត្តនិយាយនាយសឹងតែគេងលក់បាត់ទៅហើយ ដោយសារកាយវិការយឺតមួយៗធ្វើឲ្យនាយអារម្មណ៍ល្អតែម្តង
« តោះទៅគេង »
« អាយ៎~~ បងធ្វើអីដាក់អូនចុះ » ភាពស្វាហាប់របស់នាយហាក់លឿនមុននឹងអាចឲ្យនាយតូចទទួលយកបាន ស៊ុនហ៊ុនលើកបីជេយ៉ុនភ្លាមៗធ្វើសមីខ្លួនតោងនាយសឹងមិនជាប់
« ក្រែងទៅគេងនោះអី ឬអូនចង់ធ្វើអ្វីផ្សេង??? » នាយទម្លាក់កាយតូចទៅលើពូករួចក៏ស្តីទាំងទឹកមុខមិនគួរឲ្យទុកចិត្តបន្តិចសោះ
« មិនមែនទេ ចុះហេតុអីបងមិនស្លៀកពាក់?? »
« ស្លៀកបែបនេះហើយ ខ្យល់ចេញចូលស្រួលខ្លួនជាង » សម្តីនេះធ្វើឲ្យនាយតូចលែងតបតអ្វីបានត្រឹមទាញភួយមកដណ្តប់ដើម្បីគេង ដៃមាំបែកសរសៃស្រវ៉ាទាញចង្កេះតូចឲ្យមកអឹបនឹងខ្លួន
« រាត្រី សួស្តី » សំឡេងខ្សឹបចេញពីមាត់របស់ស៊ុងហ៊ុន កម្តៅភាយៗនៅរងំពេញត្រចៀករបស់ជេយ៉ុងធ្វើឲ្យគេរិតតែមិនសូវស្រួលជាងមុនតែក៏ធ្វើជាសម្ងំគេងរហូតដល់លក់ដោយមានដៃមាំអោបរិតគេហាក់ខ្លាចអ្នកណាដណ្តើមយកទៅយ៉ាងចឹង !។
_____________________
មិចដែរភាគ១🙂↔️
Help follow vote and cmt 🫶🏻💖
ESTÁS LEYENDO
បងប្រុសរបស់ខ្ញុំ. • // SungJake // •
Romance« គ្រប់យ៉ាងបានរៀបចំជាសម្រេចសម្រាប់ហ្គេមមួយនេះ »
Ep1 : រាត្រី សួស្តី ❗️
Comenzar desde el principio
