« គេងជាមួយបងល្អទេ ?? » ដៃមាំអង្អែលលើបបូរមាត់តូចថ្នមៗមុននឹងស្រដីដោយពាក្យផ្អែមល្ហែម ភ្នែកដ៏មុតស្រួចសម្លឹងមើលកាយតូចពីក្បាល់ដល់ចុងជើង ដោយមិនភ្លេចក្រសោបចង្កេះតូចឲ្យមកប៉ះនឹងរាងកាយមួយនេះ
« ហិហិ បាទ៎ » ជេយ៉ុនហាក់សប្បាយចិត្តខុសធម្មតា ទឹកមុខញញឹមញញែមបញ្ចេញមកយ៉ាងច្បាស់ថាបំណងរបស់គេបានសម្រេច
« តោះ »
« ពរអូន » ទឹកមុខគួរឲ្យអាណិតតែមើលទៅគួរឲ្យចង់សើចទៅវិញ ស៊ុងហ៊ុនមិនហួសចិត្តនឹងក្មេងម្នាក់នេះមិនបាន ដៃតូចៗតោងកនាយកម្លោះជាប់ឯមុខក៏ប្រថាប់លើផែនទ្រូងរបស់នាយ
« ហេតុអីក៏ចូលចិត្តស្លៀកពាក់បញ្ចេញសាច់បែបនៀក ហ៊ឺម » ដើរបណ្តើរមាត់ក៏សួរអ្នកដែលខ្លួនពេបណ្តើរ
« ក៏យប់ហើយ អូនចង់ស្លៀកអីដែលស្រួលៗ » ជេយ៉ុនស្តីទាំងមុខជ្រកនឹងទ្រូងហាប់ណែនដដែល នាយតូចពេលនេះមិនខុសពីកូនង៉ាដែលឪពុកកំពុងពរនោះឡើយ
+ក្រាក
ដៃមាំទាញបើកទ្វារបន្ទប់របស់ខ្លួនដោយមានកូនឆ្កែកំពុងតោងជាប់ស្អិតរមួតមិនលែង ។ ចូលមកក្នុងបន្ទប់ស៊ុងហ៊ុនប្រុងនឹងទម្លាក់ជេយ៉ុនឲ្យអង្គុយលើគ្រែ តែក៏ត្រូវក្មេងម្នាក់នេះតោងនាយជាប់មិនព្រមលែងទាល់តែសោះ ស៊ុងហ៊ុនពេលនេះកុំសង្គ្រប់លើក្មេងកំហូចនេះ !
« យ៉ាងមិច ចង់ឲ្យបងគេងទាំងបែបនឹង ?? » ស៊ុនហ៊ុនមិនយល់ពីក្មេងម្នាក់នេះទាល់តែសោះ ទោះបីខ្លួនស្ថិតនៅលើគ្រែតែដៃតោងកនាយមិនលែង នេះគេមិនទាន់នឹងងូតទឹកផងឬក្មេងនេះចង់ឲ្យគេគេងទាំងបែបនេះ??
« ថើបអូនបានទេ ?? អ្ហឺម » សំណើរដ៏ចម្លែកតែស៊ុងហ៊ុនក៏មិនបានបដិសេធ នាយទម្លាក់បបូរមាត់ថើបថើរលើបបូរមាត់តូចច្រមិច ការថើបដោយថ្នាក់ថ្នមពីសំណាក់អ្នកខាងលើដៃតូចៗស្រវ៉ាតោងកនាយកម្លោះយ៉ាងព្រហើន ភាពទន់ភ្លន់របស់នាយធ្វើឲ្យជេយ៉ុនសឹងតែគ្រប់គ្រងខ្លួនឯងមិនបាន ( ចឹងខំហាស៎ )
YOU ARE READING
បងប្រុសរបស់ខ្ញុំ. • // SungJake // •
Romance« គ្រប់យ៉ាងបានរៀបចំជាសម្រេចសម្រាប់ហ្គេមមួយនេះ »
Ep1 : រាត្រី សួស្តី ❗️
Start from the beginning
