|Part17:ឈ្មោះម៉ែដាក់ឲ្យ|

Start from the beginning
                                        

"គិតថាខ្ញុំចង់នៅមែន អាងតែចាហ្វាយទេ!! ហើយកុំស្រែកដាក់ខ្ញុំទៀតខ្ញុំចេញហើយ!"ជុងវ៉ុននិយាយរួចក៏ទម្លាក់កន្លែងជូតទឹកចោលរួចដើរចេញទៅបាត់នាយក៏ចេះអន់ចិត្តដែរមកស្រែកដាក់ចឹងៗអីគេមកមានបំណងល្អសោះ
  ឯស៊ុងហ៊ុននេះវិញពេលដែលជុងវ៉ុនដើរចេញបាត់នាយក៏ងើបអង្គុយលើពូក ទាំងមានទឹកភ្នែក(ហាកប្រូជ្រុយយំ?)
"ហ្ហឹកៗៗ" ទឹកភ្នែករាប់លានដំណកស្រក់មកពីភ្នែកប្រុសសង្ហារម្នាក់នេះម៉ាត់មិនដឹងឈឺចាប់រឿងអ្វីទេ នាយយកដៃបិទភ្នែកខ្លួនឯងអង្គុយយំយ៉ាងក្រៀមក្រំ

"ម៉ាក់....!!ហ្ហឹកៗ ខ្ញុំនឹកម៉ាក់ណាស់!!" ស៊ុងហ៊ុប្រឹងនិយាយទាំងទឹកភ្នែក
ស៊ុងហ៊ុននាយបានយល់សុបិនឃើញម្តាយរបស់គេ ម្តាយរបស់ស៊ុងហ៊ុនបានបាត់បោះជីវិតតាំងពីស៊ុងហ៊ុនមានអាយុ10ឆ្នាំ ដោយសារមានចោរចូលប្លន់ក្នុងផ្ទះបន្ទាប់មកក៏បាញ់សម្លាប់ម្តាយស៊ុងហ៊ុននៅនឹងមុខនាយ។តាំងពីនឹងមករូបភាពមួយនោះដក់ជាប់ក្នុងចិត្តស៊ុងហ៊ុនរហូតមកដល់ឥឡូវ។នាយមាន វិបដិសារីទាំងនៅក្មេង ចឹងហើយបានគ្មានអ្នកណាហ៊ាននិយាយឈ្មោះម៉ាក់របស់នាយឲ្យនាយលឺទេ ព្រោះបើនិយាយហើយស៊ុងហ៊ុននឹងប្រតិកម្មភ្លាម តែពេលនេះនាយបែរជាយល់សុបិនឃើញម្តាយខ្លួន។ អ្នកណាថាមនុស្សពូកែលេងសើចមិនចេះមានទុក្ខនោះយ៉ាងណាគេក៏មានបេះដូងដែរ ចេះឈឺចាប់ដែរតើគ្រាន់តែមិនចង់បង្ហាញ។
  +Sunki
នៅថ្ងៃនេះជាថ្ងៃល្អទើបគីនីបាននាំគូរសង្សារខ្លួនទៅជួបសំណេះសំណាលជាមួយឪពុកខ្លួន។
+ក្នុងឡាន

   "សប្បាយចិត្តទេថ្ងៃនេះអូនសម្លាញ់!!"នីគីបើឡានបណ្តើសួរនាំសូនូបណ្តើ
 
   "រីករាយណាស់ហើយក៏ភ័យណាស់ដែរ!!" សូនូដែលកំពុងអង្គុយញ៊ាំអីនោះក៏ឆ្លើយទាំងស្នាមញញឹមជាប់មាត់

"កុំភ័យអីប៉ារបស់បងមិនមែនមនុស្សគួរឲ្យខ្លាចទេ!!"នីគី

"អូនមិនបានគិតថាគាត់គួរឲ្យខ្លាចឯណា គ្រាន់តែអូនពិបាករៀបរឹក!!"សូនូ

"អូនមិនបាច់ភ័យខ្លាចប៉ារបស់បងបដិសេដមនុស្សប្រុសទេព្រោះគាត់ដឹងយូរមកហើយ!!"នីគី

"អូនសង្ឃឹមថាអញ្ចឹងចុះ!!"សូនូ
+ភូមិគ្រឹះនីសុី
ងឺត!
សម្លេងហ្វ្រាំងឡានដែលមានន័យថាឡានត្រូវបានបញ្ឈប់
នីគីក៏បើកទ្វារឡានឲ្យសូនូចេញយ៉ាងកក់ក្តៅ ហើយនាយក៏លើកដៃដែរបញ្ជាក់ថាឲ្យសូនូកាន់ដៃខ្លួន។

និស្ស័យ និង ជោគវាសនា𐙚Sunki(ចប់)Where stories live. Discover now