"អូនជាព្រះអាទិត្យរបស់បង ហើយ បងជាផ្កាយរបស់អូនពួកយើងទាំងពីសុទ្ធតែអាចបំភ្លឺឲ្យផែនដីមានពន្លឺដូចគ្នា។ហើយពន្លឺនោះគឺជាស្នេហារវាងយើងទាំងពីរនោះឯង!!"នីគី
"I love you to the Bone Nishimura RIKI!!!" សូនូស្រែកប្រាប់ពីភពលោកតែម្តង
"But, I love you more Kim Sunoo"នីគី
ហើយពេលនោះពួកគេក៏បានអោបគ្នាយ៉ាងមានក្តីសុខឃើញទេនៅពេលដែលយើងរស់នៅក្នុងពិភពលោករបស់យើងវាពិតជានាំសេចក្តីមកយើងបានមែន បើពួកយើងនៅឡើយតែអៀនគ្នា មិនហ៊ានសារភាពនោះពួកយើងមិនដឹងទេថាអ្នកខាងនោះមានអារម្មណ៍យ៉ាងមិចចំពោះយើង សុខចិត្តប្រាប់គេពីអារម្មណ៍ខ្លួនប្រសើរជាងលាក់ទុកមិនមានអ្នកដឹងដល់ពេលចឹងទៅពិបាកក្នុងខ្លួនណាស់ ទោះមិនបានក្លាយជាគូរស្នេហ៍តែក៏អាចក្លាយជាមិត្តនឹងគ្នាបានដែរ។
+JAY
នៅថ្ងៃនេះជាថ្ងៃដែលជេយ៍ត្រូវហោះមកអូស្រ្តាលីហើយ ជុងវ៉ុនហា៎រង់ចាំបងបន្តិចទៅតិចទៀតបងទៅដល់ហើយណា៎។មិនបានប៉ុន្មានម៉ោងផងយន្តហោះក៏បានមកដល់គោលដៅគិតទៅអ្នកមានចឹងមែនចង់ទៅណាក៏ទៅបានយ៉ាងស្រួលដែរ។
ម៉ោះៗមកនិយាយអំពីរឿង Jaywon កាលនៅពីតូចវិញមិចបានរឿងនឹងវាសំខាន់ម្លេះសម្រាប់ជេយ៍និងជុងវ៉ុននុះ។
+Back to Jaywon's Childhood
កន្លែងសួនកំសាន្តមួយសម្រាប់ក្មេងលេងនៅទីក្រុងSydney ប្រទេស អូស្ត្រាលីបានយើងឲ្យឃើញថា ជុងវ៉ុននឹងគ្រួសាររបស់គេបានមកលេងនៅទីនោះ ដូចដែលយើងដឹងអញ្ចឹង ជុងវ៉ុនឪពុកម្តាយរបស់គេមិនសូវយកចិត្តទុកដាក់ជាមួយគេទេដូចនេះហើយទើបជុងវ៉ុនគេលេងម្នាក់ឯង ឯឪពុកម្តាយរបស់គេនិងបងរបស់គេកំពុងតែថតរូបលេងជាមួយគ្នាយ៉ាងសប្បាយ ជុងវ៉ុនគេពិតជាឯកាណាស់គ្មានអ្នកណាលេងជាមួយគេក៏លេងម្នាក់ឯង ពេលនោះក៏មានក្មេងប្រុសម្នាក់កាន់នំមួយកញ្ចប់មករួចសួរថា
"អេៗ!!ឯងចង់ញ៊ាំនំជាមួយគ្នាទេ?"ជេយ៍សួរទៅនាក់ជុងវ៉ុន
"ខ្ញុំមិនហ៊ានទេឯងញ៊ាំម្នាក់ឯងទៅ!!"ជុងវ៉ុនបដិសេដ
"ឯងញ៊ាំដែរទៅខ្ញុំញ៊ាំម្នាក់ឯងមិនសប្បាយទេ!!"ជេយ៍
"ក៏បានដែលអរគុណ!!"ជុងវ៉ុនញញឹមដាក់ហើយក៏ចាប់យកនំញ៊ាំសើចសប្បាយជាមួយជេយ៍
"ឯងចង់ធ្វើមិត្តនឹងយើងទេ?"ជេយ៍
"បាទ!"ជុងវ៉ុនងក់ក្បាល
"ខ្ញុំសប្បាយចិត្តពេលមានមិត្តបែបនេះ!!"ជេយ៍
"ចុះឯងគ្មានមិត្តទេហ៎?" ជុងវ៉ុន
"ខ្ញុំមានមិត្តតែនៅសាលា ប៉ុន្តែខ្ញុំចង់បានឯងធ្វើជាមិត្តខ្ញុំជាង!!"ជេយ៍
"ហីយ៉ា ជេយ៍កូនមកនៅទីនេះទេហីម៉ាក់ខំតែដើរករកូន!!"ម៉ាក់ជេយ៍
"បាទអ្នកម៉ាក់ នេះជាមិត្តរបស់កូន!!"ជេយ៍
"ស្គាល់គ្នាកាលនឹងបានក្លាយជាមិត្តបាត់ទៅហើយ!!"ម៉ាក់ជេយ៍ហួសចិត្ត
"គឺពីជាតិមុននឹងណា!!"ជេយ៍និយាយហើយក៏សើចកក្អិច
"ម៉ោះបើក្លាយជាមិត្តហើយចាំម៉ាក់ថតរូបឲ្យពួកកូនមួយ!!"ម៉ាក់ជេយ៍ក៏បានលើកកមេរ៉ាកាណុងមួយថតរូជាសន្លឹកឲ្យពួកគេទាំងពីរ
"ជុងវ៉ុនហា៎ម៉ោះទៅផ្ទះវិញ!!"កំពុងតែថតនឹងម៉ាក់ជិងវ៉្នក៏បានមកហៅជុងវ៉ុនតែម៉ាក់ជេយ៍មិនភ្លេចឲ្យរូបថតមួយសន្លឹកនោះទៅជុងវ៉ុន ហើយមួយទៀតទុកឲ្យជេយ៍ ពួកគេទាំងពីរបែកគ្នាឡើងប្រញ៉ាប់មិនបានទាំងលាគ្នាដូចសូនូនិងនីគីចឹង
ទើបត្រឡប់មកសព្ធថ្ងៃនេះពួកគេបានកំពុងតាមរកគ្នាមកពីនិស្ស័យឲ្យពួកគេជួបគ្នាប៉ុន្តែក៏បំបែកវិញ ទោះយ៉ាងណាពួកគេយកជម្នះលើឧបសគ្គនេះទាល់តែបាន
To be continued
YOU ARE READING
និស្ស័យ និង ជោគវាសនា𐙚Sunki(ចប់)
Randomរដូវរងាពិតជាមានន័យណាស់សម្រាប់ពួកយើង ប៉ុន្តែមានរឿងអ្វីកើតឡើងទៅបើរដូវរងារត្រូវបានបញ្ចប់? -ជួបគ្នាជាតិក្រោយនៅរដូវរងាទៀតណា!
|Part16:ស្នេហាពិត|
Start from the beginning
