ពិតណាស់រឿងដែរអ្នកនិពន្ធទុកចោលវាគឺគ្មានថ្ងៃនឹងបញ្ចប់នោះទេ ដូច្នេះហើយខ្ញុំក៏នឹងបញ្ចប់វាអោយដាច់ស្រឡះ
ពោលនូវប្រយោគនេះចប់ថេយ៍ក៏រលាយខ្លួនបាត់ទៅក្នុងលំហរ ថ្ងៃនេះគេនឹងត្រូវបញ្ចប់រឿងគ្រប់យ៉ាង កុំគិតថាគេអោយអ្នកដែរពាក់ព័ន្ធរឿងដែលធ្វើអោយជុងហ្គុកមានរបួសនោះរួចខ្លួនរស់ដោយស្រួលអោយសោះ
មេរីនកំពុងតែឈរនៅពីរមុខស្លាកប្រលឹងពីរដែរបានតម្កល់នៅកន្លែងសម្រាប់ដាក់ធាតុ នាងអោយក្បាលគោរពស្លាកប្រលឹងទាំងពីរនោះទាំងទឹកភ្នែកហូរ
"ស៉ឺត....កូនធ្វើបានហើយ ទីបំផុតកូនក៏អាចសងសឹកអោយប៉ាម៉ាក់បានហើយ"នាងពោលឡើងទាំងទឹកមុខដែរមានស្នាមញញឹមស្ងួត នាងនៅចាំបានថ្ងៃដែរដេនសូបានសម្លាប់ប៉ាម៉ាក់នាង ថ្ងៃដែរនាងបានឃើញអាបិសាចឃោឃៅម្នាក់នោះខ្វេះបេះដូងប៉ានាងនៅចំពោះមុខ ព្រមទាំងជញ្ជក់ឈាមម៉ាក់របស់នាងឡើងអស់ពីរខ្លួន
"ហឹសៗ..."សម្លេងសើចស្តាប់ហើយឡើងព្រឺសម្បុលបានបន្លឺឡើង ស្រីស្រស់នាងងាកខ្លួនមើលជុំវិញរកមើលម្ចាស់សម្លេងតែក៏នៅតែមិនឃើញ
វ៉ឹប~~~ឌឹប~~~~
រាងកាយមេរីនត្រូវផ្លោងទៅខ្ទប់នឹងជញ្ជាំងមួយទំហឹង នាងហាក់ភ័យស្លន់ស្លោឡើងមួយរំពិច នូវពេលដែរវត្តមានរបស់ថេយ៍បង្ហាញខ្លួននៅពីរមុខនាង
ហ៉ឹក~~~ហ៉ឹកៗ~~~
"សុំទោសលោកម្ចាស់"មេរីនក្រាបក្បាលសុំការលើកលែងទោសពីររាងតូចទាំងរាងកាយញ័រដូចកូនសត្វធ្លាក់ទឹក
"ហ៉ឹស....ហ៉ឹសៗ...តើនាងបានធ្វើអ្វីខុសទៅ"សម្លេងស្អកស្រាលបានចោតសួរទាំងមានសំណើចក្នុងបំពង.ក
"ជុក៎ៗ...មើលចុះ ក្រែងនេះជានារីក្លាហានហេ៎"ថេយ៍ចិបមាត់ពោលឡើងទាំងលូកដៃទៅចាប់ច្របាច់ផ្ទៃមុខនាង
"ក្លាហានរហូតដល់ថ្នាក់ហ៊ានមកបោកក្បាលយើងប្រើហេ៎
ហ៉ឹស..នាងពិតជាពូកែរៀបចំផែនការមែន បង្ករឿងរៀបគម្រោងខ្ចីដៃយើងសម្លាប់សត្រូវរបស់នាង"ថាចប់ថេយ៍ក៏ក្រវាសមុខនាងទៅម្ខាង
"ហ៉ឹក...ហ៉ឹក...សុំទោស...ហ៉ឹក...សុំទោសលោកម្ចាស់"មេរីននៅតែយំក្រាបក្បាលសុំទោសសុំពៃពីថេយ៍ដដែល ព្រោះនាងដឹងច្បាស់ ថាម្ចាស់រាងកាយដែរនៅឈរពីរមុខនាងម្នាក់នេះគឺឃោឃៅប៉ុណ្ណា គេច្បាស់ជាមិនសម្លាប់នាងចោលភ្លាមៗឡើយ ព្រោះគេនឹងទៅចាប់មនុស្សណាម្នាក់ដែរនាងស្រឡាញ់យកមកធ្វើបាបនៅនឹងមុខនាងរហូតដល់គេអស់ចិត្តសិនទើបគេសម្លាប់នាងតាមក្រោយ ព្រោះគេចូលចិត្តមើលនឹងស្តាប់សម្រែកស្រែកអង្វរដ៏ឈឺចាប់របស់សត្រូវគេនោះអី
VOCÊ ESTÁ LENDO
កូនចិញ្ចឹម រោគចិត្ត(ចប់✅)
Contoកូនខ្ញុំ...ខ្ញុំស្រឡាញ់ ខ្ញុំហួងហែង ខ្ញុំថ្នាក់ថ្នម ព្រោះតែខ្ញុំជាលោកប៉ាចិញ្ចឹមរបស់គេ ខ្ញុំគ្រាន់តែចង់ឃើញគេមានអនាគតល្អនៅថ្ងៃខាងមុខប៉ុណ្ណោះ គ្មានក្នុងន័យស្នេហាអ្វីឡើយ... ប៉ុន្តែរាល់ទង្វើល្អៗទាំងអស់នោះបែរជាធ្វើអោយក្មេងម្នាក់នេះយល់ច្រឡំទៅវិញ... "ខ្ញុ...
