"គេងមិនលក់ទេប៉ា"នាយរអ៊ូប្រាប់ថេយ៍ព្រមទាំងធ្វើភ្នែកភ្លឹះៗ
"បិទភ្នែកហើយនៅអោយស្ងៀម15នាទីទៅកូននឹងគេងលក់ដោយខ្លួនឯងហើយ"ថេយ៍និយាយទាំងអង្អែលក្បាលនាយ
"ខ្ញុំចង់គេងអោបប៉ា ហឹក...គេងមិនលក់ទេប៉ា បើមិនបានអោបប៉ា"នាយនិយាយទាំងពេបមាត់ង៉ក់ងរដូចជាកូនក្មេង ធ្វើអោយថេយ៍ហួសចិត្តជាខ្លាំងមើលចុះចរឹកដូចក្មេងអាយុ5ឆ្នាំយ៉ាងចឹង
"កុំធ្វើខ្លួនដូចក្មេងអី កូនធំហើយដឹងទេជុងហ្គុកមិនអាចធ្វើបែបនេះបានទេបើមានអ្នកឃើញគឺមិនសមឡើយ"ថេយ៍និយាយដោយទឹកមុខស្មើៗ ធ្វើអោយជុងហ្គុកអន់ចិត្តជាខ្លាំង នាយបែរមុខចេញផ្អៀងខ្លួនបែរទៅម្ខាងទាំងអាក់អន់ចិត្ត
"សឺត...គេងទៅជុង កុំង៉ក់ងរអីថ្ងៃក្រោយទៅកូនក៏មិនអាចនៅជាមួយប៉ាបានរហូតដែរ"ថេយ៍អោនថើបក្បាលនាយមួយខ្សឺត មុននឹងនិយាយដោយសម្លេងស្រាល ក៏ពិតមែនហើយនាយមិនអាចនៅជាមួយគេរហូតបាននោះទេ មុននឹងក្រោយនាយត្រូវមានប្រពន្ធមានកូននឹងបែកផ្ទះទៅនៅផ្សេងពីរគេដដែល
"ខ្ញុំនឹងនៅជាមួយប៉ារហូត ព្រោះប៉ាជារបស់ខ្ញុំតែម្នាក់គត់"នាយនិយាយទាំងមុខមាំ វាគឺជាពាក្យពិតទាំងអស់
"ហ៉ើយ...ឆាប់គេងទៅយប់ហើយ កូនក៏មានរបួសដែរ"ថេយ៍ដកដង្ហើមធំមួយឃូគ ពោលរួចក៏ងាកដើរទៅលើសាឡុងវិញ តែក៏ត្រូវជុងហ្គុកចាប់ដៃជាប់
"ប៉ាលែងស្រឡាញ់ខ្ញុំដូចមុនហើយមែនទេ ប៉ា"នាយនិយាយដោយមុខស្រពោន ព្រោះពីរមុនថេយ៍មិនដែលជំនាស់នឹងខ្លួនឡើយ អោយតែនាយចង់បានអីចង់ធ្វើអ្វីក៏ព្រមតាមនាយទាំងអស់ដែរ
"ហឹម...មិនអីទេ មោះឆាប់គេងទៅ"ដោយមិនដាច់ចិត្តថេយ៍ក៏ព្រមឡើងគេងលើគ្រែជាមួយជុងហ្គុកដែរ ព្រមទាំងទាញកាយខ្ពស់មកអោប នេះក៏ចាត់ទុកថាជាលើកចុងក្រោយដែរបន្តិចទៀតគេនឹងបញ្ជូននាយអោយទៅរៀននៅអង់គ្លេសហើយ
"ហឹសៗ..សឺតៗ...ប៉ានៅតែគួរអោយស្រឡាញ់ជានិច្ច"ដោយត្រូវចិត្តនាយសើចរហឹម មុននឹងអោបថើបថេយ៍ខ្សឺតៗ
"ឆាប់គេងទៅ"បីម៉ាត់យ៉ាងខ្លីមុននឹងពួកគេនាំគ្នាគេងលក់យ៉ាងស្ងប់ស្កល់
ESTÁS LEYENDO
កូនចិញ្ចឹម រោគចិត្ត(ចប់✅)
Historia Cortaកូនខ្ញុំ...ខ្ញុំស្រឡាញ់ ខ្ញុំហួងហែង ខ្ញុំថ្នាក់ថ្នម ព្រោះតែខ្ញុំជាលោកប៉ាចិញ្ចឹមរបស់គេ ខ្ញុំគ្រាន់តែចង់ឃើញគេមានអនាគតល្អនៅថ្ងៃខាងមុខប៉ុណ្ណោះ គ្មានក្នុងន័យស្នេហាអ្វីឡើយ... ប៉ុន្តែរាល់ទង្វើល្អៗទាំងអស់នោះបែរជាធ្វើអោយក្មេងម្នាក់នេះយល់ច្រឡំទៅវិញ... "ខ្ញុ...
