បន្ទាប់ពីរថ្ងៃដែរមានរឿងឈ្លោះគ្នានោះមួយថ្ងៃ ថេយ៍បានរៀបចំគ្រប់យ៉ាងសម្រាប់ជុងហ្គុកអស់ទៅហើយ ដើម្បីបញ្ជូននាយអោយរៀននៅអង់គ្លេស បើងាកមកមើលនៅមុខវិមាននេះវិញក៏បានលឺនៅសម្រែកកើតទុកមិនសុខចិត្តរបស់ជុងហ្គុកស្រែកឡោងៗឡើងផ្អើលវិមានអស់ទៅហើយ
"អឹស...លែង..ហឹស..ឆាប់លែងយើងភ្លាមទៅលែងភ្លាម...យើងមិនទៅទេលែងយើងភ្លាមទៅ"នាយស្រែកព្រមទាំងរើហក់កញ្រ្ចោលធ្វើអោយពួកអង្គរក្សដែរចាប់នាយដាក់ឡាននោះពិបាកជាខ្លាំង
"លឺទេថាអោយលែងយើងភ្លាម យើងមិនចង់ទៅទេ ឆាប់លែងទៅ"តែសម្លេងរបស់ថេយ៍បន្លឺឡើងធ្វើអោយនាយស្ងៀមត្រឹងតែម្តង
"ស្ងាត់ទៅជុងហ្គុក...កូនធំហើយធ្វើខ្លួនអោយមានហេតុផលខ្លះផង"ថេយ៍ស្រែកព្រមទាំងដើរចេញមកពីរក្នុងវិមាន
"ប៉ាស្អប់ខ្ញុំហើយមែនទេប៉ា..ហឹកៗ...ប៉ាខ្ញុំសុំទោសប៉ាកុំខឹងអីណា៎...ប៉ាអោយខ្ញុំធ្វើអីក៏បានតែខ្ញុំមិនចង់ចេញឆ្ងាយពីរប៉ាទេ"នាយចាប់ផ្តើមឈប់រើតែក៏និយាយអង្វរថេយ៍ទាំងទឹកភ្នែក
"ហ៉ើយ...នាំគ្នាចាប់គេទៅ...បើរៀនមិនចប់កុំត្រឡប់មកអោយប៉ាឃើញមុខអែងទៀតអោយសោះជុងហ្គុក"ថេយ៍ដកដង្ហើមធំសម្រួលអារម្មណ៍មុននឹងនិយាយដោយសម្លេងមាំ ហើយក៏បែរមុខចេញវិញព្រោះបើនៅឃើញជុងហ្គុកទៀត គេច្បាស់ជាចិត្តទៀតមិនខានឡើយ
"សូដេស...មើលថែគេអោយបានល្អផង មានរឿងមិនស្រួលឆាប់រាយការណ៍ប្រាប់យើងភ្លាម"ថេយ៍និយាយទាំងទះស្មារបស់មនុស្សជំនិតតិចៗ ហាក់បញ្ជាក់ថាគេសង្ឃឹមលើនាយហើយ
"ឆាប់ពីរថ្ងៃនេះតទៅ...សូដេសគឺជាមនុស្សជំនិតរបស់កូន ខំប្រឹងរៀនណាជុងហ្គុក កុំធ្វើអោយប៉ាអស់សង្ឃឹមណា៎"ថេយ៍ពោលមួយប្រយោគចុងក្រោយមុននឹងដើរចូលទៅក្នុងវិញដោយកាន់ឈីកដើរតាមក្រោយ
"លោកម្ចាស់ខ្ញុំថាអ្នកប្រុសដូចជាស្រឡាញ់លោកម្ចាស់ លើកពីរពាក្យថាប៉ាកូនហើយ"កាន់ឈីកគាត់និយាយទាំងអោនមុខចុះ
"ខ្ញុំដឹង"ពីម៉ាត់យ៉ាងខ្លីធ្វើអោយកាន់ឈីក ហាក់មានចម្ងល់ជាខ្លាំង ឃើញបែបនេះហើយថេយ៍ក៏បោះមួយប្រយោគទៀតធ្វើអោយកាន់ឈីកគាត់លែងហ៊ានឆ្ងល់តែម្តង
YOU ARE READING
កូនចិញ្ចឹម រោគចិត្ត(ចប់✅)
Short Storyកូនខ្ញុំ...ខ្ញុំស្រឡាញ់ ខ្ញុំហួងហែង ខ្ញុំថ្នាក់ថ្នម ព្រោះតែខ្ញុំជាលោកប៉ាចិញ្ចឹមរបស់គេ ខ្ញុំគ្រាន់តែចង់ឃើញគេមានអនាគតល្អនៅថ្ងៃខាងមុខប៉ុណ្ណោះ គ្មានក្នុងន័យស្នេហាអ្វីឡើយ... ប៉ុន្តែរាល់ទង្វើល្អៗទាំងអស់នោះបែរជាធ្វើអោយក្មេងម្នាក់នេះយល់ច្រឡំទៅវិញ... "ខ្ញុ...
